ថ្ងៃបន្ទាប់របស់ ថេហ្យុង ក្រោយពីគេលាបសក់ហើយគេបានទៅកម្មវិធីក្រុមហ៊ុនរបស់ ជុងហ្គុក ហើយថ្ងៃបន្ទាប់មកទៀតគេត្រូវទាក់ទងទៅក្រុមហ៊ុនដែលជួលគេធ្វើការនោះ មិនមែនសម្ភាសន៍តែទៅណែនាំខ្លួនជាផ្លូវការក្នុងនាមជាជំនួយការរបស់ប្រធានក្រុមហ៊ុនតែម្តង ។
កម្លោះតូចសក់ពណ៌ទង់ដែងជាមួយការរៀបចំខ្លួនស្រស់ស្អាតបោះជំហ៊ានចូលមកក្នុងក្រុមហ៊ុនទាក់ភ្នែកបុគ្គលិកងាកមើលគ្រប់គ្នា អ្នកខ្លះក៏ស្គាល់ខ្លះក៏មិនស្គាល់ ។
"សួស្តី"
"សួស្តីលោក មានអ្វីអោយនាងខ្ញុំបម្រើ?"
"ខ្ញុំឈ្មោះ គីម ថេហ្យុង ជាជំនួយការថ្មីរបស់លោកប្រធាន ម៉ូន ហេសាន តើអាច..."
"សួស្តីលោក គីម ថេហ្យុង ខ្ញុំជាលេខារបស់លោកប្រធាន ម៉ូន សូមតាមខ្ញុំមកខាងនេះចាស៎" លេខា ចេញមកទទួលនិងនាំ ថេហ្យុង ទៅកាន់ការិយាល័យរបស់ប្រធានក្រុមហ៊ុនតែម្តង ។
មកដល់ទទួលបានការស្វាគមន៍យ៉ាងល្អពីនាយប្រធានក្រុមហ៊ុន ទីនេះមិនជាធំណាប៉ុន្មានទេ ហើយនាយស្នើរមុនទើបបានមុន ចំណែក កាង ជូយ៉ុង ដែលជួបគ្នានៅក្រុមហ៊ុនបានម្តងនោះរង់ចាំវគ្គក្រោយ។
ថេហ្យុង មកដល់ភ្លាមក៏ធ្វើការភ្លាម ចេញពីធ្វើការក៏ទៅផ្ទះ ការងារពេញម៉ោងជាជំនួយការ ហត់ ហើយរត់ច្រើនដូច្នេះគេអស់កម្លាំងទើបមិនបានទៅជាមួយមិត្តបន្ត តែយ៉ាងណាពួកគេនៅតែហៅគេចេញទៅដដែលទេ ។
"អូ៎...ថេហ្យុង កូនឯងទៅណាទៀតហើយ?" ព្រោះមកដល់ផ្ទះភ្លាមក៏ចេញទៅវិញភ្លាមទើបលោក គីម ចោទជាសំណួរ ។
"ទៅជួប ជុងហាន់ និង ជីមីន យប់ជ្រៅបន្តិចមកវិញហើយ លោកប៉ាសម្រានមុនចុះ"
"ចុះ ចន ជុងហ្គុក ទៅណាបានជាមិនឃើញមកអើតឯងអញ្ចឹងហាស?"
"គាត់...គាត់រវល់ ការងារនៅក្រុមហ៊ុនផង នៅប៊ូសានផងណាលោកប៉ា ខ្ញុំទៅសិនហើយ"
"ឈប់សិន ថ្ងៃសៅរ៍នេះចូលរួមមង្គលការកូនមិត្តភក្តិប៉ាជាមួយគ្នា កុំភ្លេចអោយសោះ"
"បាទលោកប៉ា" ថេហ្យុង បញ្ចប់ការសន្ទនាជាមួយប៉ារបស់ហើយ គេក៏ចេញទៅតែម្តង គេជ្រើសមិនប្រាប់រឿងបែកបាក់របស់គេទៅប៉ារបស់គេពេលនេះព្រោះតេមិនទាន់ដឹងថាអាចផ្សះផ្សារជាមួយនាយវិញបានឬអត់? បើសួរថាចង់ត្រូវគ្នាវិញទេ? គេចង់ណាស់ តែមិនដឹងគួរធ្វើម៉េច?