ព្រឹកថ្ងៃបន្ទាប់ ថេហ្យុង មិនបានទៅគេងផ្ទះរបស់ ជុងហ្គុក នោះទេកាលពីយប់មិញព្រោះគេទៅជាមួយប៉ារបស់គេហើយក៏ត្រូវត្រលប់មកវិញជាមួយគ្នាតែម្តង សំណាងហើយដែលយប់មិញគាត់អោយទៅអង្គុយជាមួយ ជុងហ្គុក នោះ ។
ព្រឹកនេះគេទៅកន្លែងធ្វើការដើម្បីចាត់ចែងរឿងកាលពីប៉ុន្មានថ្ងៃមុននោះ ហើយប្រធានរបស់គេជាអ្នកទទួលខុសត្រូវលើគេ ។
"សុំទោស ថេហ្យុង សំណព្វចិត្តកុំខឹងអីណា ខ្ញុំនិងប្តឹងប្រសិនបើឯងនិយាយតែមួយម៉ាត់"
"បើប្តឹងខ្ញុំខ្មាសគេស្លាប់ហើយ Boss!" ថេហ្យុង
"អោយធ្វើយ៉ាងម៉េច ខ្ញុំក៏មិនគិតថាវាបែបហ្នឹងដែរ"
"មកពី Boss ហ្នឹងប្រាប់ហើយថា ថេហ្យុង មិនទទួលការងារអស់និងតែមកតាមអង្វរអោយគេព្រមទៅ នេះបើសិនមិត្តប្រុសគេទៅជួយមិនទាន់តើ Boss បានអីសងទឹកចិត្តមិត្តប្រុសរបស់គេ?" ជុងហាន់ ជាអ្នកបន្ទោសព្រោះថ្ងៃនោះគេភ័យជាង ថេហ្យុង ទៅទៀត ព្រោះតែមិនធ្លាប់បណ្តោយអោយ ថេហ្យុង ចេញក្រៅធ្វើការតែឯងអញ្ចឹងទេ ។
"អ្នកណាទៅដឹង? ខ្ញុំឃើញថាគេជាកូនម្ចាស់សម្ពន្ធ័ធុំ ដែរអ្នកណាទៅគិតថាគឺធ្វើរឿងបែបហ្នឹងនោះ?"
"គេស្អាតថ្នាក់នេះ Boss គិតថា..." ជុងហាន់
"ឯងក៏ស្អាតដែរ ម៉េចក៏មិនអី?"
"មកពីខ្ញុំមានអង្គ..." ជុងហាន់
"បានហើយ! កុំរំលេឹកទៀត" ថេហ្យុង
"មែនហើយកុំរំលឹកទៀត តទៅទោះគេអោយច្រើន ប៉ុណ្ណាក៏ខ្ញុំមិនអោយ ថេហ្យុង ពួកយើងទៅធ្វើជាមួយទៀតដែរ មិនមានលើកក្រោយទេ សន្យា" Boss មកសម្រួលជាមួយពួកគេ ក្រោយដឹងរឿងគាត់ក៏មិននឹកស្មានដល់ថាវាបែបហ្នឹងដែរ ថេហ្យុង ទាំងស្អាត និងពូកែធ្វើការទើបគាត់ចង់អោយបញ្ចេញស្នារដៃ ណាមួយបើមិនសម្រួលខ្លាចមិត្តប្រុសរបស់ ថេហ្យុង ប្តឹងគាត់លឺថាជាថៅកែលក់ឡានផង ។
ព្រឹកនេះ ជុងហ្គុក មកធ្វើការធម្មតាហើយត្រូវជួបនិងបុគ្គលិកផ្នែកលក់ផងព្រោះទើបតែចូលឡានថ្មីតែមិនទាន់ចេញបានមួយគ្រឿងទេ នាយក៏ចុះមកផ្ទាល់តែម្តង ។