ភាគទី70 : សុភមង្គល

2.7K 174 17
                                    

    សម្លៀកបំពាក់រប៉ាត់រប៉ាយពេញបន្ទប់ សម្លេងទូរស័ព្ទរោទ៍ដាស់អោយអ្នកកំពុងគេងអោបគ្នាស្អិតរមួតបានភ្ញាក់ ដៃមាំសាច់ដុំរ៉ាវរកទូរសព្ទមកចុចទទួលជំនួស មិនដឹងទូរស័ព្ទអ្នកណាទេលឺហើយក៏លើកតែម្តងទៅ ។

"ហាឡូ..."

"កូនយំខះករហើយ តើឯងនៅឯណា?" លឺសម្លេង ជុងហ្គុក ក៏មើលលេខម្តងទៀត ជាលេខរបស់ មីនយូ សោះ ។

"ស្អីគេ? កូននៅណា?"

"កូនឯងនៅជាមួយយើងហ្នឹងហើយ"

"នៅឯណាចាំយើងទៅ"

"នៅផ្ទះឯង អោយឆាប់ឡើង"

"ដឹងហើយៗ" ជុងហ្គុក ដាក់ទូរស័ព្ទចុះងើបចេញពីគ្រែធ្វើអោយ ថេហ្យុង ភ្ញាក់ ដោយសារថ្ងៃនេះប្តីមកវិញជ្រុលជាទុកកូនចោលមិនដឹងជាប៉ុន្មានម៉ោងហើយទេ?

"បងទៅណា?" ថេហ្យុង ងើបអង្គុយឈូកដៃយកអាវមកពាក់ ។

"កូននៅជាមួយអ្នកបងហើយមិនអីទេ"

"តែមិញនេះ មីនយូ ទូរស័ព្ទមកថាកូនយំ"

"ទៅងូតទឹកទៅ ចាំអូនទូរស័ព្ទអោយអ្នកបងយកគេមកទីនេះ បើបងទៅគេអាចមិនតាមបងហើយយំលើសដើមក៏ថាបាន"

"មែនហើយ គេអាចនិងមិនតាមបងទេ ប្រញាប់ទៅកើតចំមែន" ជុងហ្គុក ឈប់ស្លន់ហើយក៏ចូលទៅងូតទឹកធម្មតាចំណែក ថេហ្យុង វិញគេនៅឈឺនៅឡើយទេ មុននេះសឹងតែដាច់ខ្យល់ ពួកគេខានធ្វើវាយូរ ថេហ្យុង ដូចជាលើកដំបូង ឯ ជុងហ្គុក ឯណោះសម្រុកដូចមិនដែលស្គាល់ជាតិ ឥឡូវងើបមិនរួចទេ ឈឺកន្លែងនោះផង ឈឺពោះផង បានតែអង្គុយបញ្ជារ នាយបែបហ្នឹង ។

"ហាឡូ អ្នកបង! ថេជុង យ៉ាងម៉េចហើយ?"

'មុននេះគេយំដោយសារលោកអ៊ំរបស់គេមកញ៉ោះ ធ្វើយ៉ាងម៉េចក៏មិនបាត់ដែរទើបគាត់ទូរស័ព្ទទៅ ជុងហ្គុក'

"អ្នកបងអាចយកគេមកវិញបន្តិចបានទេជួនជាខ្ញុំ..."

'ខ្ញុំដឹងហើយ បន្តិចទៀតទៅដល់' អ៊ុនហុី ដាក់ទូរស័ព្ទចុះនិងនាំក្មួយទៅផ្ទះប៉ាគេវិញ ដោយសារក្មេងខ្លាចមនុស្សប្លែកមុខ មីនយូ តាមសុំពរ សុំអោប គេខ្លាចក៏យំទៅ ។

ទម្រាំកូនមកដល់ ជុងហ្គុក ងូតទឹករៀបចំខ្លួនរួចទៅហើយ ពេលគេមកដល់នាយជាអ្នកចេញទៅបើកទ្វារ បំណងថាបានយកកូនហើយ តែកូនមិនតាមនាយទៅវិញ ។

បំបាក់ស្នេហ៍ ព្រាននារី (Season2) Complete Wo Geschichten leben. Entdecke jetzt