ភាគទី36 : ងរគ្នាទៅវិញទៅមក

1.6K 95 4
                                    

    បើគ្រាន់តែចង់បានលេខទួរស័ព្ទទំនាក់ទំនងទៅរក ជុងហ្គុក នោះមិនមែនជារឿងពិបាកទេ ហេជូ បានមកដល់សេអ៊ូលកាលពីម្សិលមិញហើយថ្ងៃនេះគេបានទាក់ទងទៅនាយនិយាយគ្នា ម្តងនេះទាក់ទងរឿងការងារវិញម្តង មើលទៅគេមានគម្រោងមករស់នៅកូរ៉េវិញហើយ ។

    ពួកគេនិយាយគ្នានិងណាត់គ្នានៅហាងមួយកន្លែង ហេជូ មកដល់មុនគេនៅរង់ចាំនាយនៅខាងក្រៅរហូតដល់នាយបានមកដល់និងចូលទៅជាមួយគ្នាតែម្តង ហើយពេលមកដល់ឃើញ ថេហ្យុង នៅជាមួយ ស៊ូជុន នាយមិនពេញចិត្តទើបប្រញាប់ចូលទៅរកតែម្តង ។

     បន្ទាប់ពីអូស ថេហ្យុង មកអង្គុយជាមួយបានហើយ មីនឃ្យូ បានមកដល់ដូចគ្នាហើយនាយជាអ្នកត្រូវនិយាយការងារជាមួយ ហេជូ ដែរ ។

"សួស្តី! ចាំយូរទេ? អា៎...ជុងហ្គុក ឯងឥឡូវមកនិយាយការងារក៏ដាក់កូនមកជាមួយដែលឬ?" មកដល់ឃើញប្អូនរបស់ខ្លួននៅជាមួយ មីនឃ្យូ ក៏បង្អាប់ភ្លាមតែម្តង ។

"កូនយើងឯងស្គាល់ចរិកហើយ" ជុងហ្គុក បណ្តោយ អោយ ថេហ្យុង សម្លក់ថ្មែរតែម្តង ។

"ជឿហើយ...អូ! នេះគឺ..." មីនឃ្យូ សម្តៅទៅ ហេជូ នាយមិនស្គាល់គេនោះទេ ។

"សួស្តីលោកគីម ខ្ញុំ លី ហេជូ"

"រីករាយដែលបានស្គាល់ គឺ ជុងហ្គុក គេណែនាំខ្ញុំ សម្រាប់បុគ្គលិកផ្នែកទីផ្សារ លោកធ្លាប់ជាហ្កាយតើ ត្រូវទេ? អាចយក Cv ទៅក្រុមហ៊ុនខ្ញុំនៅថ្ងៃស្អែកនេះតែម្តងក៏បាន"

"ខ្ញុំអាចនិយាយជាមួយលោកសិនណា អគ្គនាយកគីម គឺថាខ្ញុំ..."

"អ្នកទាំងពីរនិយាយគ្នាចុះ ខ្ញុំអស់កិច្ចការហើយ សុំលាទៅមុនហើយ ម៉ោះ" ជុងហ្គុក អូសដៃ ថេហ្យុង ចេញមកជាមួយគ្នា ថេហ្យុង ឯណេះមុខម៉ូវមួយម៉ាត់ ក៏មិនស្តីជាមួយអ្នកណាទាំងអស់ ។

ដឹងតែត្រូវចេញ ដឹងតែត្រូវប្រកែកគ្នាជាមិនខានទេ ម្នាក់ៗមុខមិនរីកដូចគ្នា អូសគ្នាចេញពីហាងនោះមកនាំគ្នាឡើងឡានបើកចេញទៅណាក៏មិនដឹង ។

"បងថាពួកគេអាចឈ្លោះគ្នាទេ?" ជុងហាន់

"ច្បាស់ណាស់ ម្នាក់មិនចូលចិត្តខាងនោះ ម្នាក់ទៀតនៅជាមួយសង្សារចាស់" សុឺងឆូល

បំបាក់ស្នេហ៍ ព្រាននារី (Season2) Complete Where stories live. Discover now