ភាគទី27 : ទៅជួបម៉ាក់បងម្តង!

1.7K 99 5
                                    

      ព្រឹកថ្ងៃបន្ទាប់នេះដែរ ថេហ្យុង ភ្ញាក់ពីគេងមកដោយទទួលបានសារពី ជុងហ្គុក ប្រាប់ថានាយទៅប៊ូសានមួយថ្ងៃហើយត្រលប់មកវិញនៅពេលល្ងាចនេះទេដោយសារស្អែកនាយត្រូវទៅត្រៀមខ្លួនឡើងដំណែង ។

"ឆើស! មិនអោយទៅជាមួយពិតមែន ប្រហែលជានឹកស្រីណាស់ហើយមើលទៅ" ថេហ្យុង ពេបមាត់រអ៊ូរដាក់ទូរសព្ទ័ក្រោយអានសាររបស់នាយរួច ។

ព្រឹកនេះគេនិងធ្វើវីដេអូសកម្មភាពមួយថ្ងៃរបស់គេ ព្រោះជាថ្ងៃសម្រាកហើយគេចង់ទៅច្រើនកន្លែងដូចជាមណ្ឌលក្មេងកំព្រានិងព្រះវិហារដែលទទួលចិញ្ចឹមក្មេងៗជាដើម ។

ក្រោយថតសកម្មភាពរៀបចំបន្ទប់រួច រៀបចំខ្លួនក៏រួចរាល់ឡើងមួយព្រឹកធំទម្រាំអាចចុះមកបាន ហើយព្រឹកនេះគេទៅញាំអីនៅខាងក្រៅតែម្តង ។

"អរុណសួស្តី លោកប៉ា"

"ថ្ងៃនេះគេយូរម៉្លេះ? ធ្វើការហត់ពេកឬ?"

"អត់ទេលោកប៉ា ខ្ញុំរវល់រៀបចំបន្ទប់ អ៊ំកុំភ្លេចឡើងទៅប្រមូលរបស់ក្នុងបន្ទប់ដែលខ្ញុំច្រកថង់ទុកជិតទ្វារយកទៅចោលផង"

"ចាស៎ អ្នកប្រុស"

"ហើយគិតទៅហើយមែនទេ? មិនញាំអីសិនទេឬ?"

"អត់ទេលោកប៉ា ខ្ញុំញាំខាងក្រៅ"

"ចេញក្រៅជាមួយអ្នកណា?"

"ខ្ញុំទៅម្នាក់ឯងទេ ទៅថតវីដេអូពេញមួយថ្ងៃ លោកប៉ា កុំភ្លេចនាំអ្នកមីងទៅពិនិត្យផ្ទៃពោះផង"

"ប៉ាដឹងហើយ ចាំបាច់រំលឹកដែរ?"

"រំលឹកៗទៅ ខ្លាចលោកប៉ាភ្លេចថាកំពុងមានប្រពន្ធមានកូន ខ្ញុំលាសិនហើយលោកប៉ា"

"យប់នេះកុំគេងខាងក្រៅ"

"ខ្ញុំអត់ដឹងទេ" ថេហ្យុង និយាយតែប៉ុណ្ណឹងគេក៏ចេញមកក្រីឯដៃកាន់កាំមេរ៉ាថតបណ្តើរនិយាយបណ្តើរ ។

គ្រាន់តែដើរចេញមកភ្លាមទូរស័ព្ទចាប់រោទ៍ភ្លែតដូចដឹងថាគេចេញក្រៅផ្ទះ?

"ហាឡូ ជុងហ្គុក? បងចេញទៅឬនៅ?"

"បែរក្រោយបន្តិចមក" លឺដូចនេះ ថេហ្យុង ងាគទៅខាងក្រោយខ្នងរបស់គេ តើជាអ្នកណាអង្គុយលើម៉ូតូ?

បំបាក់ស្នេហ៍ ព្រាននារី (Season2) Complete Donde viven las historias. Descúbrelo ahora