ក្រោយបញ្ចប់បញ្ហារ ជុងហ្គុក នាំ ថេហ្យុង មកឡានហើយបើកចេញទៅយ៉ាងលឿន ។
ហើយ...ដែល ជុងហ្គុក ទៅជួយ ថេហ្យុង បានទាន់ពេលនោះក៏ព្រោះតែសណ្ឋាគាររបស់ សុឺងឆូល នៅមិនឆ្ងាយពីក្រុមហ៊ុនដែល ថេហ្យុង ធ្វើការប៉ុន្មានទេ សមនិង សុឺងឆូល ទូរស័ព្ទមកប្រាប់ថាមានរឿងទៀតឯណានៅបើកឡានយឺតៗកើតនោះ?មកដល់សណ្ឋាគារភ្លាម សុឺងឆូលនៅរង់ចាំនាយឡើងដណ្តើរយន្ត ដែលកាន់តែលឿននោះវានៅជាន់ទី 3 ហើយកូនចៅនាយទៅតាមក្រោយ ។
បន្ទប់ជាប់សោរតែដោយសារ សុឺងឆូល ជាម្ចាស់វាគ្មានបញ្ហារសម្រាប់ពួកគេឡើយ ។
គ្រាន់តែបើកទ្វារមកឃើញសភាព ជុងហ្គុក ឆេះដល់ក្បាល បើគ្រាន់តែស្លៀកពាក់សុិចសុីនាយនៅហួងហែង ចុះអាម្នាក់នេះជាស្អី? ថែមទាំងបោះពាក្យសម្តីមើលងាយទៅលើមនុស្សរបស់នាយទៀតនោះ បើនៅប៊ូសាន ធានាថាមិនរស់ទេ កូនចៅនាយនៅទីនោះដូចអ្នកលេងយ៉ាងអញ្ចឹង ។
តាមផ្លូវក្នុងឡាន ថេហ្យុង សង្ងំស្ងៀម គេមិនបានយំទៀតពិតមែនតែទឹកភ្នែកគេនៅតែហូរចុះមកមិនដាច់។
"ម៉េចក៏ទៅទីនោះតែពីរនាក់?" ស្ងាត់ៗ ជុងហ្គុក បោះសម្តីរឹងកំព្រឹសទៅកាន់នាយតូច ថេហ្យុង ពេបមាត់មុននិងឆ្លើយ គេដឹងក្នុងចិត្តហើយច្បាស់ជាត្រូវមាត់នាយថែមមិនខានទេ ។
"ធ្វើការ"
"ធ្វើការកន្លែងនោះ? អូនឆោតថ្នាក់នេះ? ធ្វើការអីអោយគេនាំឡើងសណ្ឋាគារទាំងមេឃភ្លឺ?"
"មកពីមេឃភ្លឺនិងហើយទើបមិនសូវខ្លាច ហើយម៉េចក៏បងទៅធ្វើការតែពីរនាក់ជំនួយការ ខ្ញុំជាជំនួយការ គ្រែងទៅពីរនាក់ចៅហ្វាយដែរ ឬមិនមែន?"
"ចុះដែលឃើញបងទៅសណ្ឋាគារទេ? ជុងហាន់ គេទៅដែលទេ? ហើយបើគេទៅតើគេទៅប៉ុន្មាននាក់?"
"អ្នកណាទៅដឹង? ឬបងគិតថាខ្ញុំចង់ទៅឡើងគ្រែជាមួយគេ?" ថេហ្យុង អត់មិនបានស្រែកកំហិតអោយនាយវិញទាំងទឹកភ្នែក អ្នកណាទៅដឹងថាគេនាំទៅរំលោភ? បើដឹងគិតថាគេទៅបែបហ្នឹង?
"ហុឺយ...អ្នកណាអោយធ្វើការ? គ្រែងធម្មតាមិនទទួលការងារខាងក្រៅឯណា? នេះសំណាងជាសណ្ឋាគាររបស់ សុឺងឆូល ចុះបើទៅកន្លែងផ្សេងមិនចប់ទៅហើយទេហេស?"