ភាគទី22 : បែងចែកមិនទាន់ចេញ

1.6K 93 0
                                    

      មកដល់សេអ៊ូល ថេហ្យុង គ្រាន់តែឆ្លៀតផ្ញើរសារទៅប្រាប់ ជុងហ្គុក ថាមកដល់ហើយតែប៉ុណ្ណឹង គេសម្រាកបានមួយម៉ោងក៏ត្រូវទៅកន្លែងស៊ុមសម្រាប់ ការងាររបស់គេនៅថ្ងៃស្អែក ។

      ល្ងាចបន្តិចត្រលប់មកពីកន្លែងស៊មវិញគេមកសង្ងំ នៅខន់ដូរដើម្បីកាត់វីដេអូដែលថតកាលពីពេលទៅកម្មវិធីម្សិលមិញរួចហើយមិត្តទាំងពីររបស់គេមកដល់ ចែករំលែកមេរៀនសម្រាប់ប្រលងនៅថ្ងៃស្អែកនេះទៀតរហូតដល់យប់ជ្រៅក៏នៅនិយាយគ្នាមុននិង ថេហ្យុង ត្រលប់មកផ្ទះវិញ ។

      "ឯងជាមួយ លោកចន ដល់ណាហើយ?" ជីមីន

      "មានអារម្មណ៍ថាកំពុងដំណើរការតាមផែនការហើយ គេហួងហែងយើងណាស់ ថែមទាំងមិនញ៉ែរស្រីដូចមុនទៀត ម្សិលមិញក៏ល្អដែរឯងអាចសួរបង យ៉ុន បានព្រោះគាត់ក៏ទៅដែរ"

       "ពិតជាដូចបងយ៉ុន និយាយពិតមែន មនុស្សប្រុសទើបជា type របស់គាត់ដូច្នេះបែកពីឯងគាត់នៅតែធ្វើចរិកបែបហ្នឹងដដែលទេ? ព្រោះមនុស្សស្រី មិនមែន type ហើយគាត់នៅតែលេងសើចបែបនេះ?" ជីមីន

       "នោះហើយដែលយើងចង់កែប្រែ ធ្វើអោយគេមិនខ្វល់និងមនុស្សស្រី ធ្វើអោយគេមានតែយើង"

       "ហើយពេលនោះឯងក៏មានតែគាត់?" ជីមីន

       "ម៉េចនិងអាច? យើងនិងហាមខ្លួនឯង"

       "ហាមបានឬអត់?" ជីមីន

       "ចាំតែមើលទៅ! អេ ជុងហាន់ ឯងកើតអីឃើញស្ងាត់ៗពេញមួយថ្ងៃហើយ"

        "ហា? អត់ទេ យើងមានកើតអី?" ជុងហាន់

        "ធម្មតាឯងមិនស្ងាត់ស្ងៀមអញ្ចឹងទេ" ថេហ្យុង

        "កុំថាឯងនឹកចៅហ្វាយឯង គ្រាន់តែទៅបាត់ 3ថ្ងៃ អោយសោះ?" ជីមីន

       "នឹកអាចៅហ្វាយឡប់ហ្នឹង? សុខចិត្តយកពេលដេកអោយមុខស្អាតវិញ" ជុងហាន់

       "ចៅហ្វាយឯង? លោក ឆយ? គាត់អត់ទាន់មកវិញទេ?" ថេហ្យុង

       "មែនហើយ គាត់ទៅជាមួយបង យ៉ុន ដែរទេ តែមិនទាន់មកវិញ ឯងឃើញគាត់ទេ?" ជីមីន

      "គាត់ក៏មានមុខក្នុងវីដេអូយើងដែរ" ថេហ្យុង

      "សង្ហារទេ? យើងទៅបើកមើលសិន ឃើញទឹកមុខមាំៗរបស់លោកឆយ សង្ហារណាស់" ជីមីន

បំបាក់ស្នេហ៍ ព្រាននារី (Season2) Complete जहाँ कहानियाँ रहती हैं। अभी खोजें