ថេហ្យុង សង្ងំក្នុងបន្ទប់ អង្គុយមើលរូបគេនិងនាយ សុខៗក៏ចូលទៅបិទអាខោនខ្លួនឯងចោល ទូរស័ព្ទចោលទៀតផង គេមិនចង់ឃើញមុខនាងទៀតទេ អោយតែឃើញមុខនាយឃើញតែរូបភាពនោះ រូបភាពដែលគេស្អប់បំផុត ។
ជុងហាន់ បានចូលមកនិយាយជាមួយគេខ្លាចថាមានរឿងមិនល្អលើ ជុងហ្គុក តែ ថេហ្យុង មិនបានខ្វល់នោះទេថែមទាំងប្រាប់ថាមិនចង់ដឹងទៀតផង តែក្នុងចិត្តគេលួចបារម្ភ គេមិនអាចឃាត់អារម្មណ៍នេះបានទេព្រោះតែគេស្រលាញ់នាយខ្លាំងណាស់ ។
ជុងហ្គុក សង្ងំនៅក្នុងបន្ទប់របស់ សុឺងឆូល ដល់រសៀលឯណោះ នាយគេងគិតរកពាក្យអ្វីនិយាយជាមួយ ថេហ្យុង? នាយគេងរង់ចាំអោយគេត្រជាក់ចិត្ត ព្រោះបើគេត្រជាក់គេនិងទាក់ទងមកនាយដើម្បីនិយាយហេតុផលជាមួយគ្នាដូចរាល់ដង តែលើកនេះនាយរង់ចាំដូចជាយូរពេកហើយ ។
"ជុងហ្គុក ហា៎..." សុឺងឆូល ត្រលប់មកពីខាងក្រៅបានចូលមករកបាយនៅក្នុងបន្ទប់ ឃើញសភាពនាយនៅដដែលដូចកាលពីព្រឹក នឹកថានាយនិងមិនចេញទៅរកអីញាំនៅក្រៅនោះទេ ។
"ហុឹម?" ជុងហ្គុក នាយក្រហឹមតប តែភ្នែកដេកសម្លឹងមើលតែទូរស័ព្ទ ។
"ឯងមានចេញទៅណាទេថ្ងៃនេះ?"
"អត់ទេ"
"អញ្ចឹងឯងមិនទាន់ញាំអីទេ?"
"មិនឃ្លាន"
"តិចស្លាប់មុនបានត្រូវគ្នាវិញ?"
"មើលទៅមិនត្រូវវិញទេ ទុកអោយស្លាប់ទៅ"
"ឯងនេះចំមែនហើយ ទៅរៀបចំខ្លួនទៅក្រៅជាមួយគ្នាទៅ យើងឃ្លាន"
"ទៅជាមួយសង្សារឯងទៅ"
"គេរវល់ ណា...អោយឆាប់ឡើង" សុឺងឆូល បានលើកគេអោយអង្គុយ ជុងហ្គុក មើលមុខបាយហើយក៏ងើបទៅបន្ទប់ទឹក ស្រាប់តែងងឹតមុខម្តងទៀត ។
"អ៊ួយ..."
"ជុងហ្គុក ឯងយ៉ាងម៉េចហ្នឹង?"
"យើងមិនអីទេលែងទៅ" ជុងហ្គុក វាសដៃនាយជាមិត្តចេញ ដោយសារម្សិលមិញនាយញាំអីតែពេលព្រឹកមួយពេលគត់ ក្រោយមកមានរឿងនាយរវល់តាមរក ថេហ្យុង ពីថ្ងៃយល់យប់ហើយក៏ទៅផឹកស្រាររហូតមកដល់ថ្ងៃនេះនាយមិនទាន់ញាំអីដូច្នេះវាធ្វើអោយនាយខ្សោយកម្លាំង ។