ភាគទី32 : ឯងប្រហែលជាដឹងថាអ្នកណាជាជ្រើសរបស់គេហើយ

1.5K 96 1
                                    

     ជុងហ្គុក ចុះមកប៊ូសានមុន ថេហ្យុង មួយថ្ងៃដោយសារតែ ថេហ្យុង ប្រាប់ថាមានការរវល់មួយថ្ងៃទៀតស្អែកទើបចុះទៅដេហ្គូ តាមក្រោយ ប៉ុន្តែកិច្ចការរបស់គេបានបញ្ចប់ត្រឹមតែពេលព្រឹក ណាមួយពេលនេះមានឡានផ្ទាល់ខ្លួនហើយគេជាមួយ ជុងហាន់ ក៏ចុះទៅដេហ្គូ ថ្ងៃនេះដែរ គិតថាបញ្ចប់កិច្ចការហើយទៅ Surprise ជុងហ្គុក នៅដេហ្គូតែម្តង ណាមួយគេមានរឿងផ្តាំជាមួយលោកពូ ណាមជូន របស់គេដែរ ។

ជុងហ្គុក ឯណេះមកដល់ប៊ូសានភ្លាមក៏ធ្វើការភ្លាមដោយសារតែទុកការងារចោលយូរហើយ នាយត្រូវពិនិត្យឯកសារនិងរៀបចំបញ្ជីប្រាក់ខែសម្រាប់កម្មកររបស់នាយផងពេលនេះកំពុងនៅការិយាល័យនៅកំពង់ផែ ។

ក្រោយពីបញ្ចប់កិច្ចការងាររបស់ខ្លួននៅពេលល្ងាចម៉ោង 7 ទៅហើយនាយបម្រុងនិងទៅផ្ទះហើយតែកូនចៅនាយចូលមកប្រាប់ថាមានអ្នកចង់ជួបនៅ សណ្ឋាគារនាយត្រូវទៅទីនោះសិន ។

"អ្នកប្រុសតូច គេរង់ចាំនៅខាងនោះ"

"អ្នកណាគេហ្យុង ស្គាល់ឬអត់?"

"គឺ..."

"គឺខ្ញុំ! ជួបគ្នាម្តងទៀតហើយ ជុងហ្គុក"

"លី ហេជូ?"

"និយាយគ្នាបានទេ?" ហេជូ សួរប៉ុណ្ណឹង ជុងហ្គុក ក៏ដើរនាំមុខគេមកខាងក្រោយសណ្ឋាគារដើម្បីរកកន្លែងនិយាយគ្នាបែបផ្ទាល់ខ្លួន ។

"មានការអី?" មកដល់ឈប់ត្រឹងនាយក៏សួរទៅគេតែម្តង មិនចង់វែងឆ្ងាយច្រើន ។

"បងគួរណាតែសួរសុខទុក្ខខ្ញុំសិន"

"ខ្ញុំអត់ចង់ដឹងទេ"

"តែខ្ញុំចង់ប្រាប់បងថាពេលវេលាដែលគ្មានបងក្តីសុខក៏មិនដូចគ្នាដែរ ទោះមានស្នាមញញឹមតែមិនមែនជាសុភមង្គលដែលខ្ញុំចង់បាននោះទេ"

"និយាយបែបហ្នឹងត្រូវការអ្វី?"

"ដើម្បីពួកយើង...ជុងហ្គុក...រយៈពេល 2ឆ្នាំដែលខ្ញុំចាកចេញ ខ្ញុំបានព្យាយាមរកមនុស្សប្រុសល្អម្នាក់មកជំនួសបង តែគ្មាននោះទេ ពួកយើងអាច..."

"មិនអាចទេ ឬគិតថាខ្ញុំនៅរង់ចាំលោក?"

"តែបងក៏គ្មានអ្នកណាដែរមិនអញ្ចឹង? ម្តងនេះសន្យា មិនថាមានរឿងអ្វី ខ្ញុំមិនភ័យខ្លាចមិនរត់គេច មិនដូច លី ហេជូ ល្ងង់ខ្លៅដូចពីមុននោះទេ"

បំបាក់ស្នេហ៍ ព្រាននារី (Season2) Complete Tempat cerita menjadi hidup. Temukan sekarang