ភាគទី 24 : បែកគ្នាជាមួយ ជុងហ្គុក ទៅ

1.6K 95 1
                                    

       ពេលព្រឹកម៉ោងប្រម៉ាណម៉ោងជាង 10 ជុងហ្គុក ចេញពីខន់ដូររបស់ សុឺងឆូល ត្រលប់មកផ្ទះវិញព្រោះត្រូវទៅធ្វើការ ប៉ារបស់នាងមិនទាន់ត្រលប់ទៅប៊ូសានវិញនៅឡើយទេ មកលើកនេះយូរជាងរាល់ដង ដោយសារគាត់ចាំតាមដានកូនប្រុសរបស់គាត់ផង ណាមួយ ជុងហ្គុក គេចមុខគាត់មិនព្រមនៅនិយាយរឿងណាត់មិនដឹងជាទៅដល់ណាហើយទេ ។

       ដំណើរស្វាហាប់បោះជំហ៊ានចូលផ្ទះដោយមិនបានចាប់អារម្មណ៍វត្តមានអ្នកជាឪពុកនៅអង្គុយកន្លែងទទួលភ្ញៀវឡើយ ។

       "ទើបមកពីណា?" សម្លេងត្រហឹមធំរបស់មនុស្សចំណាស់បន្លឺឡើង ជុងហ្គុក ងាកបែរមករកនាយចំណាស់ជាឪពុកដើម្បីនិយាយ ។

       "លោកប៉ា មិនទាន់ទៅវិញទេ?"

       "ចង់ដេញប៉ា?"

       "អត់នោះទេ គ្រាន់តែឆ្ងល់ថាលោកប៉ានៅយូរជារាល់ដង អត់នឹកប្រពន្ធសែនស្អាតរបស់លោកប៉ាទេឬ?"
  
        "កុំមកប្តូររឿង ប៉ាសួរថាទើបមកពីណា? ទិញផ្ទះអោយដេកហើយមិនដេក ទៅដេកឯណាយប់មិញ?"

        "ផឹកជ្រុលបន្តិចលោកប៉ា ក៏គេងនៅខន់ដូររបស់ សុឺងឆូល ប៉ាអាចខលសួរគេបាន"

        "ទៅធ្វើការឥឡូវនេះឬ?"

        "ណាត់លោកនាយកម៉ោង 1 ថ្ងៃត្រង់ លោកប៉ាមានការអីមែនទេ?"

         "ចុះការងារកំពង់ផែ? ឯងឥឡូវដូចជានៅសេអ៊ូលញឹកញាប់ជាងមុនទៅទៀត"

         "ការងារទីនេះមិនទាន់រួចរាល់ ខ្ញុំអោយ មីនយ៉ុកហ្យុង មើលការខុសត្រូវកំពង់ផែហើយប៉ាកុំបារម្ភបើមានបញ្ហារខ្ញុំនឹងប្រញាប់ទៅដោះស្រាយ"

        "ចុះណាត់ជាមួយកូនស្រីមិត្តរបស់ប៉ាយ៉ាងម៉េចទៅហើយ? ខាងគេក៏ចាំចម្លើយដែរ"

        "នាងអត់ប្រាប់ចាស់ៗទេឬ? ពួកយើងមិនអាចនោះទេ"

        "ជាឯងដែលបដិសេដនាងមែនទេ? ព្រោះក្មេងប្រុសម្នាក់នោះ?"

        "មិនមែនមកពីគេតែព្រោះ..."

        "កុំបាច់ដោះសារ ក្មេងប្រុសម្នាក់នោះមានអីល្អ? ពួកដើរបង្អួតសាច់បង្អួតរាងលើឆាកអស់ហ្នឹងហេស? ប៉ារកអ្នកល្អៗអោយហើយម៉េចក៏រឹងទទឹងដាក់ប៉ា?"

បំបាក់ស្នេហ៍ ព្រាននារី (Season2) Complete Where stories live. Discover now