ព្រោះតែមកដល់មន្ទីរពេទ្យត្រូវរត់ទៅចាត់ចែងរឿងនៅប៉ុស្តិ៍ប៉ូលិសផង ហើយត្រលប់មកមើលអាការៈ ហេជូ ផងរហូតដល់ពេទ្យប្រាប់ថាផុតគ្រោះថ្នាក់ហើយទើបនាយត្រលប់មកវិញ តែឆ្លៀតចូលទៅរក ថេហ្យុង ផង ទោះដឹងថាគេអាចនិងគេងហើយក៏ដោយ ព្រោះវាយប់ជ្រៅណាស់ដែរហើយ ។
ដំណើរមួយជំហ៊ានៗស្រាលៗសម្តៅមករកគ្រែគេង ថេហ្យុង គេងបែរខ្នងនាយក៏មិនបានទៅអើតមើលមុខដែរ ត្រឹមតែអង្គុយជិតគេដោយមិននិយាយអ្វីទាំងអស់ នាយក៏មានអារម្មណ៍ថាហត់ទើបចង់សម្រាកតែសម្លៀកបំពាក់របស់នាយសុទតែឈាម នាយនៅតែមួយសន្ទុះទេត្រូវទៅវិញហើយ ។
ថេហ្យុង ទទួលដឹងលឺថានាយមក ហើយក៏ដឹងថានាយចេញទៅពេលណាព្រោះគេគេងមិនលក់នោះទេ គេចង់ដឹងថានាយមកវិញពេលណា ហើយនាយក៏មកយប់ជ្រៅ មើលទៅធុរៈនាយជាមួយគេម្នាក់នោះច្រើនរាប់មិនអស់ទេ ។
ថ្ងៃបន្ទាប់មកទៀត ជុងហ្គុក បានទៅក្រុមហ៊ុននៅពេលព្រឹក នាយក៏ឆ្លៀតមកមន្ទីរពេទ្យតែ ថេហ្យុង នៅគេងនៅឡើយ នាយក៏យកបាច់ផ្កាមួយបាច់លើតុជិតគ្រែគេងរបស់គេ ហើយថើបថ្ងាសគេមួយខ្សឺតមុននិងចេញទៅវិញ ដោយសារនាយផ្ញើការងារលើ បេន ប៉ុន្មានថ្ងៃគេរវល់ច្រើនណាស់ ។
ថេហ្យុង ភ្ញាក់ពីគេងមកមិចមិនស្រស់ គេទទួលចង់ទៅផ្ទះថ្ងៃនេះ គេមិនចង់នៅទីនេះ មិនចង់អោយ ជុងហ្គុក មករកគេ មិនចង់ឃើញមុខនាយនោះទេ ហើយលោកប៉ារបស់គេក៏បានទៅនិយាយជាមួយពេទ្យដើម្បីសុំអោយ ថេហ្យុង ទៅសម្រាកព្យាបាលនៅផ្ទះវិញ ។
ជុងហ្កុក បានមកដល់ពេលដែលប៉ារបស់ ថេហ្យុង ចេញទៅនិយាយជាមួយគ្រូពេទ្យរឿងសុំអនុញាតិអោយ ថេហ្យុង ទៅសម្រាកនៅផ្ទះហើយគាត់ក៏នៅសួរអាការៈរបស់គេ និងពិនិត្យសុខភាពរបស់គាត់ខ្លួនឯងដែរ ។
នាយសង្ហារបោះជំហ៊ានចូលមកជាមួយអាហារក្នុងដៃ ពេលថ្មាលនេះប្រហែលជាញាំអីហើយតែគេចូលចិត្តញាំចំណី គេញាំច្រើនយ៉ាងណានាយដឹងច្បាស់ណាស់ គិតថាមកសុំទោសនិងនិយាយរឿងរ៉ាវទាំងអស់ប្រាប់គេតែម្តងព្រោះវាបញ្ចប់ហើយនាយក៏មិនចង់លាក់បាំងគេយូរដែរ ។