ក្រោយគេងសម្រាកបានប៉ុន្មានម៉ោង ជុងហ្គុក បានងើបទៅរៀបចំខ្លួនព្រោះនាយត្រូវតែមានវត្តមាននៅក្នុងកម្មវិធីឡើងដំណែងរបស់នាយ ។
ប្រមាណ 30នាទីនាយបានរៀបចំខ្លួនយ៉ាងសង្ហារ ក្លិនទឹកអប់ក្រអូបជះដល់ចុងច្រមុះអ្នកដែលកំពុងតែគេងអោយភ្ញាក់ឡើងភ្លាមដែរ ។
"ជុងហ្គុក?"
"អូនភ្ញាក់ហើយហេស?"
"ទៅណា?"
"បងត្រូវទៅកន្លែងជប់លៀង! អូនយ៉ាងម៉េចហើយ?"
"មិនដឹង" លឺថានាយទៅជប់លៀង ថេហ្យុង ង៉រង៉ក់ភ្លាមតែម្តង គេមិនដឹងងើបពីគ្រែរួចឬអត់ផង នាយទៅជប់លៀងអញ្ចឹងឬ? មិនសុខចិត្តទាញភួយមកឃ្លុំជិតដល់ក្បាលឯណោះ ។
"ថេហ៍! អូនកើតអី?"
"ទៅៗ"
"បងនិងឆាប់មកវិញទេ"
"មិនបាច់មកវិញទេ ទៅៗ"
"កុំង៉រង៉ក់ទៅមើល កម្មវិធីអវត្តមានបងមិនបានទេ បងនិងឆាប់មកវិញ ទិញរបស់ញាំឆ្ងាញ់ៗអោយអូន"
"..." ថេហ្យុង ស្ងាត់មិនតប ។
"គេងទីនេះសិនហើយ បងឆាប់មកវិញទេ" ជុងហ្គុក ទាញភួយចុះត្រឹមករ នាយចាប់ក្រញិចថើប ថេហ្យុង នៅស្ងៀមមិនតប អារម្មណ៍នាយចាប់ផ្តើមបែកឆ្វេងស្តាំ ចង់ទៅបន្តិចចង់នៅបន្តិច ។
"អូនសម្លាញ់"
"ទៅៗ"
"បងនិងឆាប់មកវិញ ត្រូវការអីប្រាប់បង" ជុងហ្គុក ផ្តាំហើយក៏ដើរចេញទៅតែម្តង ថេហ្យុង ឯណេះដេកសង្ងំ បន្តព្រោះមិនទាន់មានកម្លាំងងើបរត់ទៅផ្ទះវិញនៅឡើយ ណាមួយក៏ឃ្លានទៀត គេដឹងថាកម្មវិធីខ្វះនាយមិនបានតែគេចង់អោយនាយនៅជាមួយគេ ។
ជុងហ្គុក មកកម្មវិធីអារម្មណ៍មិនស្ងប់ ដៃកាន់តែទូរស័ព្ទមើលរហូតខ្លាចថាគេផ្ញើរសារ ឬទូរស័ព្ទមក មកបានមួយម៉ោងភ្ញៀវរបស់នាយមកមិនទាន់អស់នៅឡើយផង មេឃងងឹតបរិយាកាសក៏ល្អទៅហើយតែនាយមិនសប្បាយទៅវិញ ។
ទូរស័ព្ទចាប់រោទ៍ ជុងហ្គុក រហ័សលើកយ៉ាងលឿន ជាលេខមេផ្ទះនាយបានទូរស័ព្ទមក ។