ភាគទី41 : គាត់គ្មានជម្រើសទៀតទេ

1.2K 79 2
                                    

    ព្រឹកថ្ងៃថ្មីឈានចូលមកដល់ ពន្លឺព្រះអាទិត្យចែងចាំងតាមចន្លោះបង្អួចប៉ះលើផ្ទៃមុខដាក់អោយនាយស្រស់សង្ហារភ្ញាក់ពីដំណេកដើម្បីទទួលថ្ងៃថ្មីជាមួយមនុស្សជាទីស្រលាញ់ ។

ជុងហ្គុក ងើបអង្គុយសម្លឹងមើលទៅបន្ទប់រប៉ាត់រប៉ាយដោយសម្លៀកបំពាក់របស់នាយនិង ថេហ្យុង កាលពីយប់មិញ ពេលដែលមកដល់ផ្ទះយប់មិញពួកគេបានធ្វើតាមគម្រោងដែល ជុងហ្គុក និយាយ ញាំនំខេកជាមួយគ្នា មើលកុនជាមួយគ្នា ផឹកស្រារជាមួយគ្នា បន្ទាប់មកក៏មានអីៗជាមួយគ្នា ។

នាយសង្ហារអោបមកថើបថ្ពាល់ ថេហ្យុង មួយខ្សឺតមុននិងងើបរៀបចំបន្ទប់ប្រមូលសម្លៀកបំពាក់ពួកគេទៅទុកដាក់ស្រួលបួល នាយរកខោមកស្លៀកហើយចុះទៅប្រាប់អោយអ៊ំរៀបចំអាហារពេលព្រឹក ។

"អ៊ំ!"

"អុ៎...អ្នកប្រុសតូច"

"តើអ៊ំចង់ទៅណា?"

"អ៊ំចង់សុំអនុញាតិទៅផ្ទះមួយថ្ងៃស្អែកពេលព្រឹកអ៊ំមកវិញហើយ គឺអ៊ំទៅគម្រប់ខួបគ្រួសាររបស់អ៊ំ"

"អ៊ំមកវិញរកមនុស្សមកម្នាក់ទៀតផង មើលទៅធ្វើការម្នាក់ឯងពិបាកណាស់"

"ចាស៎ អ៊ំនិងរកមក" អ៊ំមេផ្ទះរៀបនិងទៅហើយ ជុងហ្គុក ហៅឃាត់និងអោយលុយគាត់ខ្លះសម្រាប់ ការធ្វើដំណើរនិងប្រើប្រាស់ ។

នាយចូលចង្គ្រានបាយរកមើលធ្វើអ្វីញាំនៅព្រឹកនេះ? អ៊ំបានដាំបាយខ្លះនាយក៏នឹកចង់ឆារបាយគីមឈីញាំ ក៏រៀបចំធ្វើតែម្តង ។ 

ថេហ្យុង បម្រាសខ្លួនមិនប៉ះអ្នកគេងជិតក៏បើកភ្នែករកមើលឃើញថាខ្លួនឯងនៅក្នុងបន្ទប់តែម្នាក់ឯង សភាពបន្ទប់មិនរញ៉េរញ៉ៃទេប្រហែលជានាយបានរៀបចំរួចហើយ ទម្លាក់ផឹកកាហ្វេមួយកែវនៅពេលព្រឹក ថេហ្យុង ក៏ចុះទៅខាងក្រោមរកមើលថាដូចគេគិតឬអត់?

នាយតូចបើកទូរយកអាវសីមីនាយមកពាក់និងស៊ក ខោខ្លី (Boxer) ហើយចុះទៅក្រោម តែគេមិនបានឃើញអ្វីដែលដែលគិតនោះទេ ។

ដៃតូចៗលូកស៊កអោបចង្កេះនាយសង្ហារពីក្រោយខណៈនាយកំពុងតែចម្អិនអាហារមិនបានចាប់អារម្មណ៍ថាគេមកដល់នោះទេ ។

បំបាក់ស្នេហ៍ ព្រាននារី (Season2) Complete Where stories live. Discover now