ភាគទី26 : និយាយអោយពិរោះដាក់បងផង

2.4K 118 6
                                        

ចេញពីមើលកុនទៅញាំអាហារពេលល្ងាចជាមួយគ្នាហើយ ថេហ្យុង និងផុសវីដេអូគេជាមួយនាយឆាប់ៗនេះ ។

ជុងហ្គុក នាំគេទៅកន្លែងដែលគេមិនធ្លាប់ទៅ ទៅញាំអីពេលយប់ ដើរបណ្តើរគ្នា ហើយគេជាអ្នកថតសកម្មភាពពួកគេទុក ។

ដើរលេងដល់យប់ជ្រៅ ធ្វើរឿងដូចគូរស្នេហ៍ដ៏ទៃគេធ្វើរួចហើយក៏ត្រលប់មកផ្ទះវិញ គឺផ្ទះរបស់ ជុងហ្គុក នេះហើយ ពួកគេនិយាយគ្នាហើយថាគេងទីនេះ ។

មិនមានអ្វីច្រើនទេងូតទឹកហើយឡើងគេងតែប៉ុណ្ណឹង ព្រោះនាយសន្យាហើយថាមិនបំពានបើមិនទាន់មានការយល់ស្របពីគេ ។

"និយាយអញ្ចឹង បងនឹងឡើងដំណែង?"

"មែនហើយ បងឡើងគ្រប់គ្រងសាខានោះ ហើយកម្មវិធីប្រគល់សិទិ្ធធ្វើឡើងនៅថ្ងៃច័ន្ទនេះហើយ"

"មិនសមសោះ មិនដែលឃើញទៅធ្វើការផង"

"បងក៏មិនសូវឃើញអូនទៅធ្វើការដែរ"

"ការងារខ្ញុំនិងបងម៉េចនិងដូចគ្នា? ខ្ញុំជាបុគ្គលិកផ្នែកបុគ្គលិកបណ្តោះអាសន្ន ការងារមិនច្រើនទេ លុះត្រាតែត្រូវជួលទៅធ្វើការបណ្តោះអាសន្នអោយក្រុមហ៊ុនផ្សេង"

"ដូច យ៉ុន ជុងហាន់ នោះមែនទេ?"

"មែនហើយ ជីមីន ក៏ដូចគ្នា ប៉ុន្តែគេត្រូវ បងយ៉ុនហ្គី ស្នើរទៅបុគ្គលិកពេញសិទ្ធិអោយគាត់តែម្តង ប៉ុន្តែការស្នើត្រូវប្រើលុយច្រើនណាស់"

"បើបងចង់ស្នើអោយអូនជាបុគ្គលិកបណ្តោះអាសន្នអោយបងតើចំណាយប៉ុន្មាន?"

"មួយសប្តាហ៍ ឬមួយខែ?"

"ចុះបើ មួយជីវិត?"

"មួយជីវិតស្នើទៅប៉ារបស់ខ្ញុំ សម្រេចលើគាត់ថាយកថ្លៃប៉ុន្មាន?"

"ស្អែកនេះ បងទៅស្នើរ"

"ឡប់!"

"បងនិយាយពិតមែន...ប៉ុន្តែស្អែក..."

"ស្អែកខ្ញុំរវល់ មានការងារត្រូវធ្វើ"

"ស្អែកថ្ងៃសម្រាកទេ អូនធ្វើអី?"

"ទៅមើលខន់សឺត"

"បងទៅដែរ"

"ខ្ញុំមានសំបុត្រតែ 2ទេ សម្រាប់ ជុងហាន់ ហើយ"

បំបាក់ស្នេហ៍ ព្រាននារី (Season2) Complete Donde viven las historias. Descúbrelo ahora