ភាគទី34 : ចុងក្រោយឈឺចាប់ឬអត់សុំអោយតែជាជម្រើសពួកយើង

1.5K 93 1
                                    

     ប៉ាម៉ាក់របស់ ជុងហ្គុក បានឡើងមកសេអ៊ូលកាលពីព្រឹកហើយគាត់ចេញទៅធ្វើធុរៈពេលរសៀល ជុងហ្គុក ក៏បានដឹងដែរ មុននេះរវល់និយាយរឿងនោះក៏ភ្លេចប្រាប់គេថាប៉ាម៉ាក់នាយក៏នៅដែរ នឹកថាចង់អោយគេនៅញាំបាយជុំគ្នានៅទីនេះបានម្តងផង ។

ពេលគាត់មកពីខាងក្រៅ អ្នកស្រីចន គាត់ចូលមកមុនដោយសារលោកចន នៅទុកឡានសិនព្រោះគាត់មិនចេញទៅណាទៀតទេបន្ទាប់ពីញ៉ាំអាហារពេលល្ងាចរួចរាល់នោះ ។

ពេលគាត់ចូលមកឃើញ ជុងហ្គុក នៅពីលើ ថេហ្យុង ពិតមែនស្មានតែប្រឡែងគ្នាធម្មតាទើបហៅបំបែកបរិយាកាសតែម្តងទៅ ព្រោះគាត់ម៉េចនិងអាចអោយពួកគេមកល្អក់ល្អើនគ្នានៅចំពោះមុខគាត់នោះ?

ពេលនេះទាំង ថេហ្យុង និង ជុងហ្គុក កំពុងអង្គុយស្ងៀមចំពោះមុខចាស់ៗដែលគាត់បានមកដល់ ។

"មកទីនេះប៉ុន្មានដងហើយ?" សំណួរចេញពីមាត់ម៉ាក់របស់ ជុងហ្គុក រឿងសួរនាំច្រើនលោកចន មិនសូវចេះទេ ចេះតែនិយាយគម្រាម ។

"គឺ..." ថេហ្យុង

"មករាល់ពេលដែលខ្ញុំមកណាអ្នកម៉ាក់" ជុងហ្គុក ឆ្លើយជំនួសភ្លាមៗព្រោះជាការពិតដែលនាយមកហើយហៅ ថេហ្យុង មកគេងទីនេះជាមួយគ្រាន់តែ ថេហ្យុង មិនបានមករហូតទេ ។

"ឯងគិតថាទីនេះជាកម្មសិទ្ធិឯងនាំអ្នកណាមកក៏បានតាមចិត្តអញ្ចឹងមែនទេ?"

"ខ្ញុំមិនមែនចេះតែនាំអ្នកណាមកក៏បានទេ ម៉ាក់ទៅសួរអ្នកស្គាល់ខ្ញុំ ក្រៅពី ថេហ៍ តើអ្នកណាខ្លះស្គាល់ផ្ទះ នេះ? ខ្ញុំនាំ ថេហ៍ មកទីនេះដើម្បីបញ្ជាក់ភាពស្មោះត្រង់ថាពេលខ្ញុំទាក់ទងគេខ្ញុំគ្មានអ្នកណាទេ ប៉ាម៉ាក់គួរតែសប្បាយចិត្តដែលខ្ញុំកែខ្លួន"

"កែខ្លួនបានប៉ុន្មានថ្ងៃ?" លោកចន លឺបែបនេះហើយក៏សើចចម្អកអោយកូនប្រុសពៅរបស់គាត់ បើលឺថាចេះកែខ្លួន តែកន្លងមកពីឆ្នាំមកនេះគ្មានអ្នកណាទៅស្តីប្រដៅបានទេអារឿងស្រីអស់នេះ ។

"3ខែហើយលោកប៉ា"

"អញ្ចឹងផង?" លោកចន

"បើអ្នកទាំងពីរមិនពេញចិត្ត ថ្ងៃក្រោយខ្ញុំមិនមកទៀតទេ" ថេហ្យុង

បំបាក់ស្នេហ៍ ព្រាននារី (Season2) Complete Onde histórias criam vida. Descubra agora