នៅខាងមុខក្រុមហ៊ុនមានអ្នកកាសែតជាច្រើនដែលរង់ចាំសម្ភាសន៍បីនាក់ឪពុកកូនដែលត្រៀមនឹងចុះពីលើឡាន នៅពេលដែលពួកគេចុះមកអ្នកកាសែតព្យាយាមចូលទៅជិតដើម្បីសួរនាំ
« អត់ទោសលោក តើសមិទ្ធផលដ៏ធំលើកនេះលោកទទួលបានដោយការខំប្រឹងតែម្នាក់ឯងឬយ៉ាងណា ? »
« បាទ ប៉ុន្តែមិនមែនមានតែខ្ញុំម្នាក់ឯងនោះទេ គឺនៅមានកូនៗដែលជាកម្លាំងចិត្តដល់ខ្ញុំរហូតមក »
« លោកពិតជាលោកប៉ាដ៏ល្អពិតមែន ចុះតើលោកមិនគិតចង់ម្ដាយអោយកូនរបស់លោកទេឬ? »
« រឿងនេះខ្ញុំមិនគិតទេ »
« ហេតុអីទៅលោក »
« ព្រោះម្ដាយរបស់ក្មេងទាំងពីរបានធ្វើអោយខ្ញុំមិនអាចទទួលអ្នកណាផ្សេងទៀតមកជំនួសគេបានឡើយ បើទោះបីជាពេលនេះគ្មានវត្តមានគេតទៅទៀតតែក៏ធ្វើអោយខ្ញុំមានអារម្មណ៍ថាគេតែងតែនៅជាមួយខ្ញុំរហូតមក »
« តើលោកពិតស្រលាញ់ភរិយាលោកណាស់មែនទេ? »
« បាទ ខ្ញុំស្រលាញ់គេខ្លាំងណាស់ »
« តើលោកមានពាក្យពេចន៍អ្វីដែលចង់និយាយទៅកាន់ភរិយារបស់លោកដែលបានលាចាកលោកនេះឬទេ? »
« បាទ...មាន »ហុីសុឺងឆ្លើយដោយទប់សម្លេងមិនអោយញ័រអោយតែនិយាយដល់រាងតូចគឺធ្វើអោយគេក្ដៅឈួលរកយំតែម្ដង
« ខ្ញុំ..ខ្ញុំចង់និយាយប្រាប់គេថា បងនឹកអូនណាស់ជុងវ៉ុន នឹកគ្រប់ដង្ហើមចេញចូល បងចង់ជួប ចង់អោប ចង់ឃើញស្នាមញញឹម តើនៅទីនោះអូនយ៉ាងម៉េចដែរ ?អូននឹកបងវិញឬអត់ ?នឹកកូនរបស់ពួកយើងឬអត់? អូនដឹងទេថាកូននិងបងនឹកអូនខ្លាំងប៉ុណ្ណាទេ? »ហុីសុឺងឆ្លើយដោយសម្លឹងទៅខាងលើប្រហែលជាជុងវ៉ុននៅឋានសួគ៌សុខសប្បាយណាស់ហើយមើលទៅ
គ្រប់សម្ដីរបស់នាយធ្វើអោយកូនទាំងពីររបស់ខ្លួនរលីងរលោងចង់យំសូម្បីតែអ្នកកាសែតក៏ទប់អារម្មណ៍មិនជាប់ដែរ~« ប្រសិនបើអ្វីទាំងអស់នេះ ភរិយាលោកអាចដឹងឮបានគេប្រាកដជាសប្បាយចិត្តដែលមានស្វាមីដូចជាលោក ចុះក្មេងៗទាំងពីរមានអ្វីដែលចង់និយាយដែរទេ? »
YOU ARE READING
អន្លង់ឋានសួគ៌Ss2(ស៊េរីបំណុលជីវិតចប់✓)
Short Storyការជ្រើសការសងសឹកជាធំ ដួងចិត្តរបស់ឯងត្រូវតែខ្ទេចខ្ទាំ ព្រោះឯងជាដើមហេតុ ហុីសុឺង ហ្គីវីស... ស៊េរីបំណុលជីវិត យ៉ុនហូ នេហ្វៀអាន់ × ម៉ាវីន ហ្គីវីស ( Harukyu ) និពន្ធដោយ : មីនហ្គី