+ ថ្ងៃថ្មី
« ចៅហ្វាយ 8នាទីទៀតដល់ពេលប្រជុំហើយ »ជណ្ដើរយន្តបើកស៊ុងឈុលដើរតាមពីក្រោយហុីសុឺងហើយប្រាប់គេថាជិតដល់ពេលប្រជុំ
« ទៅប្រាប់អ្នកនាងលេខាអោយពិនិត្យឯកសារអោយច្បាស់ផង ជាពិសេសគម្រោងថ្មី »
« បាទចៅហ្វាយ »ចៅហ្វាយបន្តចូលទៅបន្ទប់ធ្វើការស៊ុងឈុលបែកផ្លូវជាមួយចៅហ្វាយទៅរកលេខា
« អ៎...លោកស៊ុងឈុល »ឃើញដំណើរអ្នកកំលោះមកដល់លេខាហៅហើយរហ័សប្រមូលឯកសារដាក់គរគ្នា
« ខ្ញុំរៀននឹងថាយកទៅអោយលោកល្មម »
« អរគុណ អ្នកនាងត្រៀមខ្លួនចូលបន្ទប់ប្រជុំជាមួយចៅហ្វាយទៅជិតដល់ពេលហើយ »
« ចាសលោក!! »
« ខ្ញុំយក ឯកសារអោយចៅហ្វាយមុនហើយ ឆាប់តាមមកផង »ស៊ុងឈុលទទួលបានឯកសារហើយក៏បកខ្លួនត្រឡប់ទៅវិញ!!
+នេហ្វៀអាន់!!
« ចៅហ្វាយ លោកម្ចាស់ អាយរេ Callមក »
« ឯងទៅតាមជេគមក »យ៉ុនហូទទួលipadពីដៃរបស់កូនចៅហើយបញ្ជារគេអោយទៅតាមជេគមកយ៉ាងឆាប់រហ័ស
« ជម្រាបសួរលោកអ៊ំ អរុណសួស្តី »
( ប្រុសយ៉ុន អ៊ំCallទៅរំខានឬអត់នឹង)
« អត់ទេលោកអ៊ំ ចុះលោកអ៊ំមានការអីដែរទើបCallមកទាំងព្រឹកបែបនេះ »យ៉ុនហូសួរនាំគួរសមជាមួយមនុស្សចាស់យ៉ាងញញឹមញញែម
( គ្មានអ្វីនោះទេ អ៊ំនឹកឯងក៏ចង់Callទៅ អ៊ំនឹកកូន ជេគនៅក្បែរនេះឬអត់អ៊ំចង់ជួបគេ )
« យូហាន កំពុងតែទៅតាមមកហើយលោកអ៊ំ លោកអ៊ំនៅទីនោះសុខទុក្ខយ៉ាងម៉េចដែរ?? »
( សុខទុក្ខធម្មតាទេក្មួយ អ៊ំចាស់ហើយ ឈឺជាៗតែប៉ុណ្ណឹងឯង!)
« ថែរក្សាសុខភាពផងណាលោកអ៊ំ )
« ចៅហ្វាយ អ្នកប្រុសជេគមកហើយ »
« អ៎~ជេគចូលមកនេះមក លើលោកប៉ាចង់ជួប »ឃើញជេគមកដល់ហើយយ៉ុនហូរហ័សហៅគេចូលមកនិយាយជាមួយប៉ាតាមវីដេអូខល
( ប្រុសជេគមកហើយហ្អេស ជេគកូន)
« លោកប៉ា..ជម្រាបសួរលោកប៉ា »ជេគបង្ខំចូលមកជាមួយទឹកមុខរីករាយដាក់ប៉ារបស់គេ
YOU ARE READING
អន្លង់ឋានសួគ៌Ss2(ស៊េរីបំណុលជីវិតចប់✓)
Short Storyការជ្រើសការសងសឹកជាធំ ដួងចិត្តរបស់ឯងត្រូវតែខ្ទេចខ្ទាំ ព្រោះឯងជាដើមហេតុ ហុីសុឺង ហ្គីវីស... ស៊េរីបំណុលជីវិត យ៉ុនហូ នេហ្វៀអាន់ × ម៉ាវីន ហ្គីវីស ( Harukyu ) និពន្ធដោយ : មីនហ្គី