ភាគទី58(2):ស្រឡាញ់?

267 34 25
                                    

នៅថ្ងៃបន្ទាប់យូហានភ្ញាក់តាំងពីព្រលឹមហើយក្រោករៀបចំខ្លួនទៅកំពង់ដើម្បីរងចាំចៅហ្វាយរបស់គេនៅទីនោះ~~
   ក្រលេកមកមើលជេគគេទើបតែភ្ញាក់ពីដំណេកទេព្រោះពេលនេះទើបតែម៉ោងជិត7!!! ជេគប្រែខ្លួនមកម្ខាងចង់ឃើញយូហាននៅក្បែរគេ តែពេលដែលគេងាកមកមិនឃើញយូហានសោះ មិនដឹងជាឡើងចោលគេតាំងពីស្មើណាមកទេ??

« ......... »ជេគក្រោកបន្តិចផ្អែកខ្នងនឹងក្បាលគ្រែរបស់យូហាន ភ្នែកមុតស្រួចមួយគូរនោះសម្លឹងជុំវិញបន្ទប់ហើយញញឹម~នេះក៏បានន័យថាគេពេញចិត្តនឹងរឿងដែលកើតឡើងកាលពីយប់មិញ!!!

« ???? »ភ្លាមនោះជេគស្រាប់តែងាកភ្នែកទៅប៉ះនឹងចិញ្ចៀនរបស់នាយដែលយូហានទុកឲ្យនៅលើតុក្បែរក្បាលគ្រែនេះដូចគ្នា ហើយនៅពីក្រោយចិញ្ចៀនមានក្រដាសមួយផងដែរ~ ជេគយកក្រដាសនោះមកមើល ក្នុងក្រដាសនោះសរសេរថា÷

[ របស់មានតម្លៃបែបនេះ បើចោលគឺស្ដាយណាស់ ]
   ជេគអានសំណេរក្នុងក្រដាសហើយលើកចិញ្ចៀនមកមើល!!!

« មានតម្លៃ??? »មើលហើយក៏សួរខ្លួនឯងវិញថាវាមានតម្លៃមែនទេ???អញ្ចឹង!!!!!.....ជេគទុកចិញ្ចៀននៅកន្លែងដដែល មុននឹងក្រោកពីគ្រែ ស្លៀកសំលៀកបំពាក់ឲ្យរួចរាល់វិញ ហើយទៅចាប់កាន់ចិញ្ចៀននោះម្ដងទៀត...រួចហើយជំហ៊ានជើងរបស់គេក៏បោះដើរចេញពីបន្ទប់របស់យូហានទៅ....រហូតនាយដើរមកដល់រានហាល សម្លឹងមើលទេសភាពបន្តិចទើបលើកចិញ្ចៀនមកមើលមិននឹងនិយាយថា÷

« តម្លៃសម្រាប់ឯង វាគ្មានទៀតទេ!!! »និយាយហើយជេគក៏គប់ចិញ្ចៀននោះចោល ឯងទៅចុះចិញ្ចៀន យើងដោះលែងឯងហើយ ~ជេគហាក់ដូចជាគ្មានអារម្មណ៍ស្ដាយស្រណោះចំពោះចិញ្ចៀនអីបន្តិចសោះហ៊ានបោះជំហ៊ានចេញទៅដោយមិនងាកក្រោយ ។ បើគេធ្វើឲ្យវាអស់តម្លៃ វាក៏អស់តម្លៃតាមនឹងដែរ ទុកវាធ្វើអី??? ចិត្តដាច់ខ្លះទើបមិនឈឺពេក!!!
   ជេគដើរចុះមកខាងក្រោមក៏ជួនគ្នានឹងវីនដែលទើបតែចេញពីផ្ទះបាយមកបំណងមកអង្គុយនៅលើសាឡុង តែក្រោយពេលក្រលេកឃើញជេគ កែវភ្នែកគេហាក់នៅមិនស្ងៀម!!!

« ប្រញាប់ទៅណាវីន?? »វីនហាក់ចង់ដើរគេចពីជេគតែជេគក៏រហ័សណាស់ដែរសួរកាត់ធ្វើឲ្យដំណើររបស់ម៉ាវីនត្រូវឈប់ដូចគ្នា!!!

អន្លង់ឋានសួគ៌Ss2(ស៊េរីបំណុលជីវិតចប់✓)Where stories live. Discover now