ភាគទី59(2):ទុក្ខសោក??

202 28 25
                                    

+ហ្គាដាហ្វ
  យូហានលាងរបួសមើលថែចៅហ្វាយរួចរាល់គេក៏មករកជេយ៍ដល់ហ្គាដាហ្វតែម្ដង គេមិនព្រមឲ្យរឿងដែលកើតឡើងនៅយប់នោះកន្លងផុតទេបើនេះជាហ្គេមដែលគេដើរ.....

« យូហាន!!!  »ជេយ៍ចេញមកខាងក្រៅផ្ទះឃើញយូហានចូលមកតែម្ដង គេរហ័សរត់ទៅរកយូហានហើយទាញដៃទៅនិយាយនៅម្ខាង ខ្លាចនីគីចេញមកបានឃើញ ទើបតែមានរឿងហើយមិនចង់មានរឿងថែមទៀតក្នុងថ្ងៃតែមួយបែបនេះទេ សំណាងហើយមុននេះជេយ៍នីគត្រូវ ស៊ុងឈុលមកយកទៅបាត់កុំអីរឹតតែពិបាកទៀតហើយ~ គេចូលបានព្រោះប្រាប់ថាជាភ្ញៀវរបស់ជេយ៍ទើបគេចូលបាន

« ម៉េចក៏មកទីនេះ? »

« មកមិនបាន?? »

« ទៅវិញទៅបានទេខ្ញុំសុំ »

« អត់ទេ... ខ្ញុំមកទីនេះដើម្បីទាមទារកិត្តិយសរបស់ខ្ញុំ... »

« យូហាន យូហាន ឈប់!! កុំធ្វើបែបនេះអី »

« ហេតុអ្វីខ្ញុំធ្វើមិនបាន?? លោកត្រូវតែទទួលខុសត្រូវលើខ្ញុំ!! »

« លោកនីគី លោកនីគី!! »

« យូហាន យូហាន ឈប់ទៅ!! »

«..អ្ហ៎.... »យូហានស្រែករកនីគីដើរចូលក្នុងផ្ទះ ហើយក៏បានជួបនីគីមែន!!

« មានរឿងអី ហេតុអ្វីក៏ស្រែករកខ្ញុំ...»

« ជួបគ្នាម្ដងទៀតហើយ!!!»យូហានញញឹមញញែមដាក់នីគី ទើបនីគីសម្លឹងយូហានរាងយូរទម្រាំតែចាំបានថាធ្លាប់ជួបកាលនៅឯផ្ទះចម្ការពេលដែលគេម្នាក់នេះទៅរកសាច់ញាតិដែលធ្វើការនៅចម្ការរបស់ខ្លួន~~

« ជាលោកទេ...ចុះមករកខ្ញុំដល់ទីនេះមានរឿងអ្វីដែរ?? »ដោយនីគីមិនទាន់ដឹងច្បាស់ទេថារូបថតដែលប្ដីគេដេកជាមួយជាយូហានគេក៏សួរនាំយូហានធម្មតាទៅ

« ខ្ញុំមកទាមទារភាពត្រឹមត្រូវ!! »

« យូហាន!!! »

« ភាពត្រឹមត្រូវ?? »ចម្ងល់របស់នីគីកើតមានឡើងជាបន្តបន្ទាប់មិនយល់សាច់ការអ្វីទាល់តែសោះ មិនដែលជួបយូរ ពេលមកជួបទាមទាររកភាពត្រឹមត្រូវ???

« លោកចង់និយាយពីអ្វី?? »

« គឺ...»

« យូហាន...»ជេយ៍គ្រវីក្បាលបញ្ជាក់ថាកុំធ្វើបែបនេះអីសុំអង្វរ!!!

អន្លង់ឋានសួគ៌Ss2(ស៊េរីបំណុលជីវិតចប់✓)Where stories live. Discover now