ភាគទី52:ជាកូនរបស់ខ្ញុំតែម្នាក់

327 29 18
                                    

+PV CLUB
នៅក្នុងក្លឹបមានតែការរាំសប្បាយសម្រាប់យុវវ័យគ្រប់គ្នាដែលនៅក្នុងនេះ មិនខ្វល់ថាយប់ឬថ្ងៃនោះទេ ទីនេះស្វាគមន៍24ម៉ោងលើ24ម៉ោងតែម្ដងហើយ ខុសអីតែកម្លោះតូចម្នាក់បែរជាអង្គុយអកស្រាទាំងអារម្មណ៍មួម៉ៅតែម្នាក់ឯងទៅវិញ!!!!!!

« យើងនឹងមិនចាញ់ឯងទេ អាវីន!!! »កែវភ្នែកមួយគូរហាក់មានគំនុំចង់ចាញ់ឈ្នះជាខ្លាំងជាមួយសត្រូវរបស់ខ្លួនបើយើងមកដល់ចំណុចនេះបានរឿងអីយើងបន្តទៅមុខទៀតមិនបាន?ឯងគ្មានអីអស្ចារ្យឲ្យយើងខ្លាឯងទេអាក្មេងមិនទាន់ធំ~~~

« អ្នកណាធ្វើឲ្យអូនអារម្មណ៍មិនល្អទៀតហើយមែនទេ??? »កំពុងតែខឹងនៅមិនសុខផង ស្រាប់តែមានដៃមាំមកអោបក្រសោបក.ហើយសួរនាំថាអ្នកណាធ្វើឲ្យអូនអារម្មណ៍មិនល្អ??

« គ្មានអីទេ រឿងដដែលៗជាមួយអ្នកផ្ទះតែប៉ុណ្ណោះ!! »កម្លោះប៊ីអូកែស្ថានការណ៍បានលឿនប្ដូរពីរមួរម៉ៅមកញញឹមញញែមវិញមួយរំពេច~ភ្លាមនោះបុរសដែលក្រសោបប៊ីអូមុននេះក៏មកទម្លាក់អង្គុយក្បែរប៊ីអូ បុរសម្នាក់នេះគឺជាលោកពូរបស់ដុងយីននោះអី??

« កុំគិតច្រើនអី មិនយូរទេបងមានគ្រប់យ៉ាងអូននឹងលែងលំបាក!!! សឺត~»រាងក្រាស់សម្ដីផ្អែមពោលប្រាប់កុំឲ្យបារម្ភហើយនៅថើបថ្ពាល់បានមួយខ្សឺតទៀត!!បើមើលបែបនេះទៅក៏មានន័យថាពួកគេអាចនឹងស្គាល់គ្នាមកយូរគួរសមហើយ!

« មិនបាច់មកផ្អែមអីទេ រឿងថ្ងៃមុនអូនមិនទាន់បាត់ខឹងផង!! »ប៊ីអូប្ដូរមកជាខឹងបែបខ្ជីខ្ជូតដាក់រាងក្រាស់មួយរំពេចលួងគេមក!!!!

« នៅមិនទាន់បាត់ខឹងបងទៀតអ្ហេ? បងកំពុងដោះស្រាយជាមួយនាងហើយ ! »

« និយាយហើយធ្វើឲ្យបានផង រាល់ដងនិយាយតែអញ្ចឹងតែនៅតែឃើញបណ្ដើរគ្នាជាមួយស្រីម្នាក់នឹងដដែល កុំស្មានថាបងធ្វើអីខ្ញុំមិនដឹង!! »

« អូហ៍~អូនសម្លាញ់បងនឹងបែកពីនាងឆាប់ៗ ព្រោះបងនេះអត់បានស្រលាញ់នាងផង បងស្រលាញ់តែអូនទេ ..អញ្ចឹង.....»រាងក្រាស់ដៃរវាមណាស់ម្រាមដៃធ្វើជាជើងដើរលើដៃរបស់ប៊ីអូ!ពួកគេញញឹមដាក់គ្នាប្រហែលជាចិត្តដូចគ្នាទេដឹងពេលនេះ?មនុស្សស្រីដែលរាងក្រាស់និយាយគ្មាននរណាឆ្ងាយពីលូអុីននោះទេ!!!

អន្លង់ឋានសួគ៌Ss2(ស៊េរីបំណុលជីវិតចប់✓)Where stories live. Discover now