ភាគទី15:ប៉ាមិនបានសម្លាប់មនុស្ស

217 31 5
                                    

គឺពិតជាដូចអ្វីដែលយ៉ុនហូនិយាយពិតមែន នាព្រឹកថ្ងៃថ្មីម៉ាវីនក្រោកមកមកមានកម្លាំងកំហែងធម្មតាមិនមានការឈឺចាប់ដូចពីម្សិលមិញនោះឡើយ ក៏មិនដឹងថាពីយប់មិញនេះយ៉ុនហូបានចាក់ថ្នាំអ្វីចូលក្នុងរាងកាយរបស់ម៉ាវីន។ ទោះជាបែបនេះក៏ម៉ាវីនមិនត្រូវបានអនុញ្ញាតឲ្យចេញមកក្រៅនោះដែរ ព្រោះយ៉ុនហូបានឃុំគេជាប់នៅក្នុងបន្ទប់នោះតាំងតែពីយប់មកម៉្លេះ ហើយនៅជើងទាំងសងខាងរបស់គេមានច្រវ៉ាក់ចាក់ជាប់ទៀតផង។
ភ្លាមនោះស្នូសំឡេងនៃការចាក់គន្លឹះទ្វារក៏បានបន្លឺឡើងដាស់សតិអារម្មណ៍អ្នកនៅខាងក្នុងដែលកំពូលអង្គុយឱបក្បាលជង្គង់យំ ~ យ៉ុនហូដើរចូលក្នុងបន្ទប់ដោយមានថាអាហារនៅក្នុងដៃ

« ភ្ញាក់ហើយអ្ហេស ! »នាយចោទសួរទៅកាន់រាងតូចដែលអង្គុយយំ យ៉ុនហូយកអាហារដាក់លើតុរួចដើរទៅក្បែរម៉ាវីន

« យ៉ាងម៉េចហើយឯងបាត់ឈឺខ្លះឬអត់ »

« ចេញទៅខ្ញុំចង់នៅម្នាក់ឯង ! »នៅពេលដែលយ៉ុនហូមានបំណងចង់ដឹងពីសុខទុក្ខរបស់ម៉ាវីន ម៉ាវីនបានដេញយ៉ុនហូឲ្យចេញឲ្យឆ្ងាយពីគេ ខ្លួនជាអ្នកធ្វើបែបនេះមកលើគេសោះហើយហេតុអ្វីនៅចង់ដឹងសុខទុក្ខរបស់គេទៀត ?ឃើញផ្ទាល់ភ្នែកហើយទេតើ?

« មានសិទ្ធិអីមកដេញយើង? »យ៉ុនហូស្ទុះវឹងកញ្ឆក់ក្ដោបក្ដាប់សក់ក្បាលខាងក្រោយរបស់ម៉ាវីនរុញអោយរាងតូចងើបមុខឡើងមកមើលគេ

« តាំងតែពីថ្ងៃដំបូងដែលយើងស្វាគមន៍ឯង យើងប្រាប់ឯងរួចហើយថាកុំសម្រក់ទឹកភ្នែកយើងមិនចូលចិត្ត~ »កម្លាំងសម្លេងធ្ងន់និយាយដាក់ម៉ាវីនធ្វើអោយទឹកថ្លាៗហូរមកកាត់ដានចាស់ដដែលវាមិនបានបញ្ឈប់នោះទេ

« មនុស្សត្រូវគេធ្វើបាប បើជាលោក លោកញញឹមចេញដែរ? លោកសើចចេញដែរ? សួរមិនចេះគិត! »

« កុំមកគ្រាន់បើជាមួយយើង/អ្ហឹក! »យ៉ុនហូខឹងក្រោធនឹងសម្ដីរបស់ម៉ាវីនក៏បន្ថែមកម្លាំងដៃខ្ញាំនិងកន្ត្រាក់សក់ក្បាលរបស់ម៉ាវីន

« ខ្ញុំគ្មានថ្ងៃព្រមអោយលោកជាន់ដោយងាយៗនោះទេ ឌឹប!!! »ម៉ាវីនពោលទាំងអារម្មណ៍ខឹងលាយឈឺចាប់កែវភ្នែកវិញសម្លឹងយ៉ុនហូដូចចង់ហែក រួចកម្លាំងដៃមួយទំហឹងរបស់គេលោតមកដាល់ផ្ទៃមុខយ៉ុនហូ រុញរាងក្រាស់អោយដួលអុកគូទហើយគេរហ័សក្រោកឈរឡើងជើងគេជាប់ច្រវាក់តែដៃគេទំនេរ ឱកាសមានហើយចាំកាល់?ដាក់យកតែម្ដងទៅ

អន្លង់ឋានសួគ៌Ss2(ស៊េរីបំណុលជីវិតចប់✓)Where stories live. Discover now