ភាគទី44: មិនយល់ពីគេ

226 30 27
                                    

ព្រឹកថ្ងៃថ្មី បង្ហាញឲ្យឃើញថាម៉ាវីននៅដេកផ្កាប់មុខនៅឡើយ តែភ្លាមនោះគេក្បាលរបស់គេក៏បានកម្រើក ហើយចាប់បើកភ្នែកតិចរហូតដល់ច្បាស់ សម្លឹងមើលបង្អួចដែលបានបើកតែមិនបើកវំាងននទេខ្លាចពន្លឺចាំងមកខ្លាំងពេកគេពិបាក~សម្លឹងបន្តិចក៏ចាប់បិទភ្នែកមួយស្របក់ទើបបើកវិញ មានបំណងចង់ក្រោកដោយប្រែខ្លួន តែមានអារម្មណ៍ថាឈឺផ្សារត្រង់របួសទាំងអស់នោះណាស់~ តែងយ៉ាងណាក៏ដោយក៏រាងតូចព្យាយាមក្រោកឲ្យទាល់តែបាន!!!

« អ្ហា៎!!  »ព្រោះឈឺផ្សារពេកក៏បញ្ចេញសម្លេងបន្តិចមុននឹងព្យាយាមក្រោកទៅរកកញ្ចក់ចង់ដឹងថារបួសយ៉ាងម៉េចហើយ
  កាយតូចឈរបែរខ្នងដាក់កញ្ចក់ងាកកបង្វិលមើលរបួសឆ្វេងស្ដាំវាមិនទាន់ក្រៀមអីនោះទេគេទើបតេវាយកាលពីយប់មិញហើយ តែនៅលើរបួសទាំងនោះមានពណ៌រមៀតដែលជាថ្នាំលាបព្យាបាលឲ្យបាត់ការឈឺចាប់ខ្លះនិងរបួសឆាប់ក្រៀមផង!!!

« សម្លាប់ខ្ញុំឲ្យស្លាប់ទៅមិនល្អជាងទេអី?? »ក្រោយសម្លឹងសភាពដ៏គួរឲ្យអាណិតរបស់ខ្លួនឯងហើយនាយក៏ពោលចេញមកចោលមួយប្រយោគទៅ បើថាចាប់មកសងជីវិតគេនោះដដែលសម្លាប់ឲ្យហើយៗមកនៅត្រាំត្រាដល់ណា??

« រអ៊ូស្អី!! »រវល់តែខ្វល់ខ្វាយពីសភាពដ៏សែនពិបាកមើលរបស់ខ្លួនឯង ភ្លេចចាប់អារម្មណ៍ទៅហើយថាអ្នកណាមក សូម្បីតែទ្វារបន្ទប់ដែលបើកចោលក៏គេមិនបានចាប់អារម្មណ៍ដែរភ្ញាក់ពីគេងមកព្យាយាមក្រោកដើរទៅក្បែរកញ្ចក់តែម្ដង!!! ទាល់តែឮសម្ដីមាំរបស់គេនិយាយទើបភ្ញាក់ខ្លួនព្រឺត!!
យ៉ុនហូចូលមកក្នុងបន្ទប់ព្រមជាមួយអាហារមួយថាសនៅនឹងដៃ ម៉ាវីនតាមសម្លឹងមើលកាយវិការរបស់យ៉ុនហូដែលកំពុងលើកថាសអាហារទៅដាក់លើតុ!!

« លោក...លោកចូលមករកអីទាំងព្រឹកព្រលឹមបែបនេះ?? »

« ព្រលឹមឯណាម៉ោងជិត9ព្រឹកហើយ!!!! »

« ហាស់!! »ឮគេប្រាប់ថាម៉ោងជិត9ហើយមានការភ្ញាក់ផ្អើលជាខ្លាំងនេះខ្ញុំគេងយូរដល់ថ្នាក់នេះ??

« ហ្អេសហាស់ស្អី!! ប្រឹងក្រោកដើរហ្នឹងមុខរបួសយ៉ាងម៉េចហើយជាហើយមែន!!! »ទោះបីជាមាត់កំពុងតែតបទៅគេវិញហ្អីៗផាំងៗតែដៃនឹងភ្នែកកំពុងរវល់លើអាហារមួយថាសនោះ

អន្លង់ឋានសួគ៌Ss2(ស៊េរីបំណុលជីវិតចប់✓)Where stories live. Discover now