ភាគទី47 : ធ្វើដាក់ខ្ញុំ ខ្ញុំធ្វើដាក់វិញ

521 31 31
                                    

+នេហ្វៀអាន់
នាពេលរាត្រីយប់គួរសមណាស់ទៅហើយដែរ តែប្រហែលជាម៉ោងជិត11??យូហានទើបតែត្រឡប់មកផ្ទះវិញ គេបើកឡានមកវិញដោយខ្លួនឯងមិនកើតទើបជិះតាក់សុីមកជំនួស ជាប់រវល់ធ្វើស្អីស្មើនេះទើបចូលផ្ទះ?? យូហានចុះចេញពីតាក់សុីបើកទ្វារចូលផ្ទះធម្មតាសម្រាប់ផ្ទះមួយនេះគេអាចចេញចូលបាន24ម៉ោង ។ សភាពគេស្រវឹងមិនតិចដែរ មិនស្រវឹងព្រោះតែផឹកជាមួយស៊ុងឈុលកាលពីក្បាលល្ងាចទេ មកស្រវឹងខ្លាំងព្រោះផឹកជួបជុំគ្នាតិចតួចជាមួយអ្នកផ្សេងបន្ថែមទៀតនេះជាឯកជនភាពក្នុងជីវិតរបស់គេ។
យូហានដើរចូលក្នុងផ្ទះទាំង ទ្រេតទ្រោតតែក៏ខំដើរនាំខ្លួនឯងរហូតដល់ខាងក្នុង~~

« Huh?..យូហាន... »មកដល់ខាងក្នុងភ្លាមចំពេលដែលស្រីវីចេញពីផ្ទះបាយមកល្មម ទើបនាងរហ័សមកក្បែរជួយទប់ជំហរពេលយូហានរៀបនឹងដួល~ នាងដេកមិនទាន់លក់ណាមួយស្រេកទឹកក៏មករកទឹកផឹក តែតាមពិតក៏កំពុងចាំដំណើររបស់យូហានចូលផ្ទះដូចគ្នា ព្រោះមិនបានឃើញយូហានតាំងតែពីក្បាលល្ងាចមកម្ល៉េះ~

« អ្នកណាហ្នឹង?...អ៎គឺនាងទេ!! »

« ស្រវឹងឡើងជោគហើយមើលចុះ ទៅផឹកឯណាជាមួយអ្នកណាក៏មិនចេះប្រមាណបែបនេះ...»

« ស្រវឹង? នាងថាខ្ញុំស្រវឹង? បើខ្ញុំស្រវឹងស្មានតែមកដល់ផ្ទះកើតហ្អេស?? »

« អឺអត់ស្រវឹងទេលោកព្រះ...មក »ស្រីវីជួយគ្រាហ៍យូហានឲ្យឡើងតាមជណ្ដើរម្ដងមួយកាំៗដើម្បីនាំទៅសម្រាកនៅបន្ទប់នាយកម្លោះ!!

« នាងចាំផ្លូវខ្ញុំមកវិញមែនបាននៅនឹង?? បារម្ភខ្ញុំមែន?ឬក៏បាត់យូរពេកនឹក??»

« តាប៉ែណាស់ទម្លាក់តាមជណ្ដើរទៅក្រោមវិញឥឡូវហ្នឹង!!! »ស្រីវីជឿហើយណាថាមនុស្សស្រវឹងនិយាយច្រើន ច្រើនពិតមែន!!

« ប្រពន្ធឯណាទម្លាក់ប្ដីខ្លួនឯងទៅ? នាងចេះមាត់អាក្រក់តាំងពីពេលណាមក? តាំងពីស្គាល់គ្នាមកនាងសម្ដីផ្អែមសឹងអី គួរឲ្យស្រលាញ់ ស្អាត ធ្វើឲ្យបេះដូងរបស់ខ្ញុំនេះរង្គោះរង្គើរមិនឈប់សោះ ណា..ដូចយប់នោះចឹង ឈុតដែលខ្ញុំរៀបចំឲ្យនាង នាងស្លៀកវាទៅលើកសម្រស់នាងកាន់តែខ្លាំង ម៉េចក៏នាងស្អាតម្ល៉េះហ្អាវី!!! »បើទោះបីជាយូហានរអ៊ូវោហាស័ព្ទវែងដូចខ្សែរទេះភ្លើងយ៉ាងណាក៏ស្រីវីមិនតបក្រៅពីជួយគ្រាហ៍យូហានឲ្យដល់បន្ទប់របស់គេសិន!!

អន្លង់ឋានសួគ៌Ss2(ស៊េរីបំណុលជីវិតចប់✓)Where stories live. Discover now