ភាគទី11 : ខ្ញុំខុសអ្វី?

252 33 11
                                    

តុក~តុក សម្លេងគោះទ្វារបានបន្លឺឡើង

« វីន នេះបងណា វីនឮបងនិយាយទេ »សូយ៉ាគោះទ្វារបន្លើហើយសួរទៅអ្នកខាងក្នុងទាន់ចៅហ្វាយមិនទាន់មកវិញឆ្លៀតឱកាសមកជួបរាងតូចបន្តិច~អ្នកខាងក្នុងគ្រាន់តែឮសម្លេងរបស់សូយ៉ានាយក៏រំភើបហើយញញឹមឡើងបងសូយ៉ាប្រាកដជាជួយយកគេចេញពីបន្ទប់នេះបាន!!!!

« បងសូយ៉ា ជាបងមែនទេ បងជួយបើកទ្វារយកខ្ញុំចេញផងបង »នាយស្រែករកជំនួយពីខាងក្រៅក្បាលផ្ទៀងផ្អឹបនឹងទ្វាររងចាំដំណឹងពីអ្នកខាងក្រៅ

« បងជួយឯងមិនបានទេណាវីន កូនសោរនៅចៅហ្វាយ ហើយអ្នកគ្រប់គ្នាក៏ចៅហ្វាយហាមដែរ បងសុំទោសដែលជួយឯងមិនបាន បងមកនេះគ្រាន់តែចង់ដឹងឯងយ៉ាងម៉េចហើយ ពេលចៅហ្វាយត្រឡប់មកវិញឯងកុំរឹងទទឹងជាមួយចៅហ្វាយអីបើឯងចង់ចេញមកខាងក្រៅជឿបងណាវីនកុំរឹងទទឹងជាមួយចៅហ្វាយ~ »សូយ៉ាព្យាយាមនិយាយអោយម៉ាវីនសម្របខ្លួនតាមចៅហ្វាយព្រោះបើមិនសម្របតាមអ្នកដែលកើតទុក្ខគឺជាគេមិនមែនចៅហ្វាយនោះឡើយ

« ទោះខ្ញុំរឹងទទឹងឬមិនរឹងទទឹង ក៏ចៅហ្វាយបងនៅតែធ្វើបាបខ្ញុំដដែល ខ្ញុំសុខចិត្តស្លាប់នៅក្នុងបន្ទប់នេះក៏បានដែរទោះចេញទៅក៏ដូចជាចេញទៅជួបខ្លាដដែលគ្មានអ្វីល្អប្រសើរផង~ »

« ចុះអ្នកប្រុសតូចជេគនោះ ឯងមិនចង់ចេញមកជួបមុខអ្នកប្រុសទេហ្អេស? ក្រែងឯងស្រលាញ់អ្នកប្រុសមែនទេហា៎វីន »

« បងជេគ...មែនហើយបង ចុះបងជេគនោះ គាត់នៅឯណាយ៉ាងម៉េចហើយបង ចៅហ្វាយមានធ្វើអីបងជេគឬអត់? »ឮសូយ៉ានិយាយដល់ជេគគេក៏នឹកដល់ជេគដែរមិនដឹងជាជេគយ៉ាងម៉េចទៅហើយ

« ឯងកុំបារម្ភអី អ្នកប្រុសជាប្អូនរបស់ចៅហ្វាយ ចៅហ្វាយមិនធ្វើអីអ្នកប្រុសនោះទេ គិតតែពីឯងវិញតើយល់ពីអ្វីដែលបងនិយាយឬអត់ ?ស្ដាប់បងណាវីនកុំរឹងទទឹងជាមួយចៅហ្វាយ »

« ខ្ញុំ..ហឹក...ខ្ញុំ.... »វីនដង្ហក់យំសឹងតែញ័រមាត់រកតែឆ្លើយអ្វីទៅកាន់សូយ៉ាមិនកើតទាល់តែសោះ

« សូយ៉ា! នាងមកធ្វើអីនៅទីនេះ? »

« ទេ...យើងអត់ធ្វើអីទេ »

អន្លង់ឋានសួគ៌Ss2(ស៊េរីបំណុលជីវិតចប់✓)Where stories live. Discover now