ភាគទី41:មិនចង់ទទួលអារម្មណ៍ឈឺចាប់

202 26 17
                                    

យ៉ុនហូមកដល់កំពង់ចំណតភ្លាម រហ័សដើរសំដៅទៅមាត់កំពង់ មិនដឹងជាបើកឡានក្នុងល្បឿនប៉ុន្មានទើបដល់យ៉ាងរហ័ស សំខាន់គេត្រូវតែដល់ទីនេះឲ្យលឿនបំផុត

« ទៅមើលអូប័រមើល៎មានទំនេរអត់!!!  យ៉ាងម៉េចហើយ?? យូហានមានទាក់ទងមកឬអត់?? ដឹងថាអ្នកណាអ្នកធ្វើទេ?? »មកដល់ភ្លាមរហ័សសួរកូនចៅសឹងតែដកឃ្លាមិនទាន់ នៅឲ្យកូនចៅទៅមើលអូប័រទៀតក្រែងមានទំនេរគេនឹងចេញអូប័រទៅតាមទាំងយប់តែម្ដង!!!

« អ្នកនៅលើទូកទាក់ទងមកប្រាប់ថា វាដាក់គ្រាប់បំផ្ទុះចំនួន3គ្រាប់រកមុខមិនទាន់ដឹងទេចៅហ្វាយ ចំណែកអ្នកប្រុសយូហានមិនទាន់បានដំណឹងអីទេបាទ!!! »

« ចង្រៃមែន!!! ឯណារកអូប័របាននៅឲ្យលឿន!!!! »យ៉ុនហូកំពុងតែអន្ទះសារជាខ្លាំងចិត្តក៏ក្ដៅណាស់ដែរទំនិញប៉ុណ្ណឹងយើងមិនខ្លាចខាតទេ ខ្លាចបំផុតគ្រប់គ្នាដែលទៅគឺគ្មានសុវត្ថិភាព កម្មករគ្រប់គ្នាគេស្រលាញ់ដូចញាតិភូមិផងរបង ជេឆាន់ក៏នៅទីនោះដែរទាំងដែលឪពុកដេកឈឺនៅឯផ្ទះ យូហានផងនៅជេគជាប្អូនធម៌ថែមទៀតបើជេគកើតអីឲ្យគេដោះស្រាយជាមួយប៉ាជេគយ៉ាងម៉េចទៅ!!!

« ចៅហ្វាយ!!! »

« យ៉ាងម៉េច រកបាននៅ?? »ឃើញកូនចៅដែលបញ្ជារអោយទៅរកអូប័រមុននេះរត់មកវិញក៏សួរយ៉ាងរហ័ស

« អូប័រមានបញ្ហាទាំងបីគ្រឿងចៅហ្វាយ មិនអាចចេញដំណើរបានទេ!!! »

« ប្រញាប់យកទៅធ្វើទៅ ឲ្យឆាប់បំផុតទៅ!!! »យ៉ុនហូពិតជាទប់នូវភាពខឹងក្រោធរបស់គេមិនជាប់ពិតមែននិយាយស្រែកខ្លាំងៗដាក់កម្មករម៉ងឮសម្ដីចៅហ្វាយបញ្ជាហើយក៏រហ័សទៅ

« ចំណែកឯងព្យាយាមទាក់ទងទៅអ្នកដែលទាក់ទងបានឲ្យរកយូហាននិងប្អូនយើងឲ្យឃើញ!!! /បាទចៅហ្វាយ »ទទួលបញ្ជារក៏ទៅធ្វើ យ៉ុនហូច្បូតមុខខ្លួនឯងចំជាចង្រៃមែន ធ្វេសប្រហែសឲ្យអាសត្វណាលួចំផ្លាញដល់តែបានវាប្រាកដជារៀបគម្រោងមកជាយូរហើយសូម្បីតែអូប័រក៏ធ្វើឲ្យខូចទៅណាមិនបានដែរ!!!! ភ្លាមនោះយ៉ុនហូក៏យកទូរស័ព្ទមកភ្លាមរួចរហ័សCallទៅ ~នាយដើរទៅមកៗរងចាំអ្នកម្ខាងទៀតលើក

« អាឡូ អាថេគឺបង!! »~~~~~

« បាទ បាទ ប៉ុណ្ណឹងសិនចុះបង!! »

អន្លង់ឋានសួគ៌Ss2(ស៊េរីបំណុលជីវិតចប់✓)Where stories live. Discover now