យូហានត្រឡប់មកផ្ទះវិញទាំងទឹកមុខក្រៀមក្រំ ឈឺចាប់ដែលត្រូវមនុស្សដែលខ្លួនស្រលាញ់ទៅចោលគេទាំងមិននិយាយអ្វីសូម្បីមួយម៉ាត់បែបនេះ ឬក៏មកពីគេស្អប់ខ្លួនណាស់ហើយទេដឹង???
នាយដើរចូលក្នុងផ្ទះ ទម្លាក់ខ្លួនដេកលើសាឡុងងើយមុខឡើងលើដោយយកដៃខ្ទប់មុខក្នុងការយំមិនបញ្ចេញសំឡេងចេញមក~~« ម៉េចក៏អូនដាច់ចិត្តដល់ថ្នាក់នេះជេគ!!! »នាយឈឺទើបនិយាយតែម្នាក់ឯងទៅបើឥឡូវនៅតែឯងហ្នឹង? យ៉ុនហូកំពុងចុះមកពីខាងលើ បានឃើញយូហានកំពិងដេកឈឺចាប់នៅលើសឡុង~ទើបប្រញាប់ដើរចុះមករកកូនចៅ!!
« អូនស្អប់បងឬ ទើបធ្វើបែបនេះដាក់បង!!! »
« ទៅមិនទាន់ហ្អេស?? »កំពុងតែឈឺចាប់ក៏ទទួលបានសំណួររបស់យ៉ុនហូហោះចូលត្រចៀករបស់នាយ ទើបនាយងើបមកអង្គុយត្រឹមត្រូវវិញ មុននឹងប្រើក្រសែភ្នែកគួរឲ្យអាណិតដាក់ចៅហ្វាយរបស់ខ្លួន
« ម៉េចក៏ចៅហ្វាយមិនឃាត់ជេគ? បងក៏ដឹងថា.../យើងដឹង!!! »យ៉ុនហូឆ្លើយថាដឹងមួយម៉ាត់ហើយចូលទៅអង្គុយលើសាឡុងដែរ
« ព្រោះតែខ្ញុំមិនសាកសមមែនទេ?? »មែនហើយ!ចៅហ្វាយក៏បានដឹងហើយថាខ្ញុំស្រលាញ់អ្នកប្រុសជេគ ~ចៅហ្វាយឆ្លើយមក ឬក៏ខ្ញុំមិនសាកសម? ព្រោះខ្ញុំមានឋានៈទាបជាងអ្នកប្រុសជេគឬ?
« តាំងពីប៊ីអូចង់ឲ្យឯងធ្វើការជាមួយយើង រាប់មកដល់ពេលនេះ ឯងប្រៀបដូចជាប្អូនប្រុសម្នាក់របស់យើងអញ្ចឹង បើនិយាយថាមិនសាកសម ម៉េចហ្នឹងអាច???? »យ៉ុនហូលើកចិញ្ចើមសួរវិញ មិនសាកសម?ម៉េចបឹងអាចទៅ បើឯងមិនត្រឹមតែជាកូនចៅរបស់យើងផងហ្នឹង ឯងដូចជាប្អូនរបស់យើងអញ្ចឹង!
ទទួលស្គាល់ណាថា យើងខឹងណាស់ ពេលដែលប៊ីអូបង្ហាញប្រវតិ្តរូបរបស់ឯងឲ្យយើងមើល ដើម្បីឲ្យឯងធ្វើការឲ្យយើង ជំនួសប៊ីអូ ប្រសិនបើថ្ងៃណាមួយគេមិននៅ យើងមិនចង់បានឯងមកធ្វើជាកូនចៅទេនៅពេលនោះ ព្រោះមនុស្សដែលយើងត្រូវការ មានតែប៊ីអូម្នាក់ប៉ុណ្ណោះ យើងមិនចង់បានអ្នកផ្សេង.....ប៉ុន្តែក្រោយពីប៊ីអូលាចាកពីលោកនេះទៅ គឺឯង!!ជំនួសបងរបស់ឯងទាំងអស់ លើកលែងតែម្យ៉ាងគឺក្ដីស្រលាញ់!! ប៊ីអូក្ដីស្រលាញ់ជាស្នេហា ប៉ុន្តែឯង ក្ដីស្រលាញ់ជាប្អូន ជាកូនចៅ!!!
YOU ARE READING
អន្លង់ឋានសួគ៌Ss2(ស៊េរីបំណុលជីវិតចប់✓)
Short Storyការជ្រើសការសងសឹកជាធំ ដួងចិត្តរបស់ឯងត្រូវតែខ្ទេចខ្ទាំ ព្រោះឯងជាដើមហេតុ ហុីសុឺង ហ្គីវីស... ស៊េរីបំណុលជីវិត យ៉ុនហូ នេហ្វៀអាន់ × ម៉ាវីន ហ្គីវីស ( Harukyu ) និពន្ធដោយ : មីនហ្គី