+ហ្គាដាហ្វ
ព្រឹកព្រលឹមមេផ្ទះដូចជានីគីក្រោកធ្វើបាយម្ហូប ឯជេយ៍វិញភ្ញាក់ពីគេងមក រៀបចំងូតទឹកអោយកូននិងចាត់ចែងលើខ្លួនឯងនឹងអាលចេញទៅធ្វើការ~« ប៉ាធំ... »
« បាទកូន »ជេយ៍កំពុងតែឈរមុខកញ្ចក់ចាត់ចែងលើសក់ក្បាលខ្លួនឯងកាលបើឮកូនហៅនាយឆ្លើយយ៉ាងរហ័សហើយទៅរកកូនដែលអង្គុយលើពូករើសទឹកអប់ដបតូចៗនៅក្នុងប្រអប់ដាក់ទឹកអប់នោះ
« យ៉ាងម៉េចហ្អេស យើងនឹងរកទឹកអប់អោយប៉ាអត់បានទេមែននឹង?? »
« ប៉ាមួយនេះក្លិនផ្លែមឆ្ងុយណាស់!! »ជេយ៍នីគរើសទឹកអប់មួយដបតូចហុចអោយប៉ាធំរបស់គេ
« ឆ្ងុយដូចកូនប៉ាចឹង សឺតៗ~ »ជេយ៍ទទួលទឹកអប់មកក្នុងដៃហើយចាប់ថើបថ្ពាល់កូនទាំងសងខាងជាច្រើនដង
« អូយប៉ាធំ...សឹកថ្ពាល់អូនអស់ហើយ »
« ប៉ាក្នាញ់ពេក ចង់ខាំអោយដាច់ៗ អឹស មិនដឹងជាកូនអ្នកណាគួរអោយស្អប់យ៉ាងនេះទេ !! »ជេយ៍លើកពរជេយ៍នីគច្រកចង្កេះ ទឹកអប់ដបតូចនាយដាក់ក្នុងហោប៉ៅអាវសិន
« ប៉ាតូចចាំពួកយើងនៅខាងក្រោម តោះទៅរកប៉ាតូច »និយាយចប់ថើបកូនមួយខ្សឺតមុននឹងឈោងយកកាបូបធ្វើការហើយចាកចេញពីបន្ទប់ទៅខាងក្រោម~~~~~
« អ៎...បងរួចរាល់ហើយមែនទេ »នីគីរៀបចំបាយរួចរៀបថានឹងទៅតាមប្ដីនិងកូនចុះមកតែក៏ជួននឹងជេយ៍កំពុងចុះមកជាមួយកូន
« អរុណសួស្ដីប៉ាតូច »មកដល់ក្រោមបញ្ចេញសំឡេងដាក់ប៉ាតូចភ្លាម
« សឺត អរុណសួស្តីកូនសម្លាញ់ »កូនប្រុសរត់មករក នាយបន្ទន់ជង្គង់បន្ទាបខ្លួនអោយកូនប្រុសរត់ចូលមកក្នុងរង្វង់ដៃហើយនីគីថើបថ្ពាល់កូន~
« ថើបបងផង »ឃើញប៉ាតូចថើបកូនតូច កូនធំក៏ចង់បានដែរហុហុ~
« ចាញ់កូនម្ដងមិនបានអី? »នីគីក្រោកឈរវិញដោយកាន់ដៃកូនប្រុសក៏សួរបកមកវិញអោយតែថើបកូនពេលណាប្ដីទារថើបដែររហូតធ្វើចាញ់កូនឲ្យម្ដងមើស៎!
« លឿនឡើង ខ្វះវីតាមីនថើបណាស់លឿន!!! »ជេយ៍រអ៊ូតឿនអោយនីគីឆាប់ថើបម្រាមដៃចង្អុលនិងកណ្ដាលទះថ្ពាល់ខ្លួនឯងតិចៗប្រាប់ភរិយាយអោយថើបមកថើបលឿនឡើង!!!
YOU ARE READING
អន្លង់ឋានសួគ៌Ss2(ស៊េរីបំណុលជីវិតចប់✓)
Short Storyការជ្រើសការសងសឹកជាធំ ដួងចិត្តរបស់ឯងត្រូវតែខ្ទេចខ្ទាំ ព្រោះឯងជាដើមហេតុ ហុីសុឺង ហ្គីវីស... ស៊េរីបំណុលជីវិត យ៉ុនហូ នេហ្វៀអាន់ × ម៉ាវីន ហ្គីវីស ( Harukyu ) និពន្ធដោយ : មីនហ្គី