+នេហ្វៀអាន់
ក្រោយត្រឡប់មកពីធ្វើការវិញ ជេគនិងប៊ីអូក៏ទៅបន្ទប់រៀងៗខ្លួននៅតែចៅហ្វាយនាយនិងកូនចៅតែប៉ុណ្ណោះដែលត្រូវទៅនិយាយគ្នាបន្តនៅក្នុងកន្លែងចាស់សម្រាប់ពួកគេទាំងពីរនាក់« វិឡាវីកើតអី? ពេទ្យថាយ៉ាងម៉េច? »ចូលដល់ក្នុងបន្ទប់ភ្លាមចៅហ្វាយនាយដើរទៅអង្គុយនៅកៅអីដែលជាកន្លែងរបស់ខ្លួនដូចរាល់ដង ឯយូហានក៏ដូច្នោះដែរ ក្រោយពីបានឮសំណួររបស់ចៅហ្វាយគេក៏មិនបានឆ្លើយតបភ្លាមៗនោះទេព្រោះមិនច្បាស់នៅក្នយងចិត្តថាគួរតែប្រាប់ការពិតឬក៏កុហក់ បើខ្លួនមិនដែលកុហក់ចៅហ្វាយម្ដងផងហ្នឹង??
« យ៉ាងម៉េចហ្អេស? ស្ងាត់ធ្វើអី?? »
« អ៎...បាទ គឺ...នាងមិនកើតអីនោះទេ គ្រាន់តែ...គ្រូពេទ្យប្រាប់ថានាង..នាងមានកូន »
« .....!???? »សម្ដីសមល្មមមិនធ្ងន់ពេកឆ្លើយដោយព្រមទទួលថាខ្លួនត្រូវតែនិយាយការពិតចំពោះចៅហ្វាយ មិនមានការកុហក់ដាច់ខាត ប៉ុន្តែសម្ដីនេះអាចធ្វើឲ្យយ៉ុនហូគាំងមតិបាន និយាយស្អីឯងហ្នឹងយូហាន??
« ចៅហ្វាយ...គឺ... »
« យ៉ាងម៉េច??? »ចៅហ្វាយមិនទាន់ហារមាត់ថាអីមួយម៉ាត់ផងតែកូនចៅដូចជាមានអ្វីចង់បកស្រាយអ៊ីចឹងក៏សួរតែម្ដងទៅថាយ៉ាងម៉េច??
« វាកើតឡើងព្រោះភាពស្រវឹងរបស់ខ្ញុំ សុំទោស! »យូហាននិយាយហើយលុតជង្គង់ចុះ សុំទោសដែលខ្ញុំធ្វើខុស កូនអុកជារបស់ចៅហ្វាយ ដរាបភាពឈឺចាប់របស់ចៅហ្វាយមិនទាន់សះស្បើយកូនអុកគឺនៅតែដើរទៅទៀត ក៏ប៉ុន្តែខ្ញុំបែរជាសាងកំហុសហាក់ដូចជាបង្អាក់ការងាររបស់ចៅហ្វាយអ៊ីចឹង មនុស្សដូចគាត់ម៉េចនឹងដាច់ចិត្តធ្វើបាបក្មេងទៅ?ថែមទាំងក្មេងនោះជាកូនរបស់យូហានទៀត អ៊ំប្រុសម៉េចនឹងអាចធ្វើបាបក្មួយ???
« អភ័យទោសឱ្យខ្ញុំផងចៅហ្វាយ ខ្ញុំខុសហើយ! »យ៉ុនហូមិននិយាយអីទេទោះបីជាយូហានចង់និយាយអ្វីក៏ដោយ យ៉ុនហូគ្រាន់តែស្ងាត់មាត់រងចាំស្ដាប់ថាតើយូហានចង់និយាយអីខ្លះហើយនិយាយអស់នៅពេលណា??.....
«.......»មើលទៅយូហានដូចជាស្ងាត់មាត់ទើបយ៉ុនហូក្រោកចេញពីកៅអីរបស់ខ្លួនដើរទៅរកអ្នកដែលកំពុងលុតជង្គង់មិនព្រមងើបឡើងគិតតែពីឱនមុខចុះទៅវិញ~
YOU ARE READING
អន្លង់ឋានសួគ៌Ss2(ស៊េរីបំណុលជីវិតចប់✓)
Historia Cortaការជ្រើសការសងសឹកជាធំ ដួងចិត្តរបស់ឯងត្រូវតែខ្ទេចខ្ទាំ ព្រោះឯងជាដើមហេតុ ហុីសុឺង ហ្គីវីស... ស៊េរីបំណុលជីវិត យ៉ុនហូ នេហ្វៀអាន់ × ម៉ាវីន ហ្គីវីស ( Harukyu ) និពន្ធដោយ : មីនហ្គី