យូហានបំំពេញកិច្ចការងារនៅក្រុមហ៊ុនជូនចៅហ្វាយរួច ក៏ប្រញាប់ទៅចាត់ការលើការងារផ្សេងៗទៀតនៅកំពង់ដែលមិនទាន់រួច ក៏ប្រញាប់អោយរួចណាស់ដែរ ចៅហ្វាយត្រូវការអោយគេត្រឡប់មកផ្ទះវិញលឿនបំផុត ។ ហេតុនេះសភាពនៅក្នុងផ្ទះពេលនេះមានតែអ្នកបម្រើពីរបីនាក់ ម្ចាស់ផ្ទះនឹងឈ្លើយសឹកតែប៉ុណ្ណោះ នៅក្នុងបន្ទប់ពេលនេះក៏មានតែចៅហ្វាយកំណាចនិងកូនបំណុលដ៏កម្សត់ដែលត្រូវគេដាក់ច្រវ៉ាក់ដៃជើង អង្គុយផ្អែកខ្នងនឹងជញ្ជាំង ទាំងទឹកមុខនឹងធឹង មិនយំនាំមានស្នាមទឹកភ្នែកលើថ្ពាល់ឡើយ បើទោះបីជាចៅហ្វាយម្នាក់នេះចង់ធ្វើយ៉ាងម៉េចចំពោះគេក៏ដោយ ក៏គេមិននិយាយពាក្យអង្វរករដាច់ខាត ទឹកភ្នែកមានតម្លៃរបស់គេនឹងមិនស្រក់អោយមនុស្សដូចជាយ៉ុនហូឃើញឡើយចាប់ពីពេលនេះតទៅ!!!!!!!!
« យើងមានដំណឹងល្អណា ឯងចង់ដឹងអត់? »យ៉ុនហូអង្គុយនៅកៅអីសម្លឹងមើលម៉ាវីនដែលអង្គុយឈ្ងោកមុខចុះមិនព្រមងើប!!!ម៉ាវីនបានឮនាយសួរ តែទោះឮគេសួរក៏មិនខ្ចីមើលមុខ មិនហាស្ដី មិនកម្រើកសោះ
« មិនឆ្លើយបែបនេះ ប្រហែលជាចង់ដឹងត្រូវអត់? ហឹស..ចាំយើងជួយប្រាប់ឯងទៅចុះ... »
« គឺថា...ពេលនេះគូដណ្តឹងសំណព្វចិត្តរបស់ឯង កំពុងតែទៅសម្លាប់ឪរបស់ឯងហើយ ឯងសប្បាយចិត្តដូចយើងដែរអត់? យើងសប្បាយចិត្តណាស់ ហាសហាហឹស~ »គ្រាន់តែឮបែបនោះភ្លាមម៉ាវីនងាកភ្នែកទៅរកយ៉ុនហូរភ្លែត បានន័យថាម៉េច?
« លោកនិយាយថាម៉េចមិញនេះ? »
« ហ្អា? និយាយអី? ឯងឮយ៉ាងម៉េច? យើងក៏និយាយបែបនោះហើយ នៅក្មេងសោះត្រចៀកថ្លង់លឿនម្លុឹង?? »
« លោកឯងចង់ធ្វើស្អីទៀតហើយ? »ម៉ាវីនក្រោកយ៉ាងរហ័សចង់ដើរទៅរកគេអោយលឿនតែក៏ទៅមិនដល់យ៉ុនហូទេព្រោះខ្សែច្រវ៉ាក់ខ្លីពេក ដៃទាំងគូក៏ជាប់ តែជើងជាប់ច្រវ៉ាក់តែម្ខាងទេ~
« ហ្អេៗ..កុំចិត្តក្ដៅអី...យើងមានបានធ្វើអីឯណា ឃើញទេ? យើងនៅទីនេះជាមួយឯងរហូតនឹង យើងទៅធ្វើស្អីកើត?? »
« តែលោកអោយបងជេគទៅសម្លាប់ប៉ាខ្ញុំ? »
« យើងមិនបានធ្វើ ! »
YOU ARE READING
អន្លង់ឋានសួគ៌Ss2(ស៊េរីបំណុលជីវិតចប់✓)
Short Storyការជ្រើសការសងសឹកជាធំ ដួងចិត្តរបស់ឯងត្រូវតែខ្ទេចខ្ទាំ ព្រោះឯងជាដើមហេតុ ហុីសុឺង ហ្គីវីស... ស៊េរីបំណុលជីវិត យ៉ុនហូ នេហ្វៀអាន់ × ម៉ាវីន ហ្គីវីស ( Harukyu ) និពន្ធដោយ : មីនហ្គី