+កំពង់
យ៉ុនហូនាំទាំងបងទាំងប្អូនមកធ្វើការនៅកំពង់លើកលែងតែជេគមួយប៉ុណ្ណោះដែលមិនត្រូវបានប្រើអោយធ្វើស្អី ព្រោះជេគជាប្អូនរបស់គេ គេក៏គ្មានបំណងធ្វើបាបជេគនោះទេ ប៉ុន្តែបើជេគរឹងទទឹងជាមួយគេគេក៏លះមួយអស់ដៃអត់ខ្វល់ថាជាប្អូនឬមិនប្អូនទេតែចេះខុសរឿងគឺយករឿងមកដាក់ខ្លួនចឹងទទួលផលរបស់ទង្វើខ្លួនឯងទៅ!!!« នាំពួកគេទៅធ្វើការទៅ »ដើរមកដល់ផ្ទះស្នាក់របស់ខ្លួនភ្លាមបញ្ជារយូហានអោយនាំពួកគេទាំងពីរទៅធ្វើការចំណែកឯខ្លួនក៏ទៅដោះស្រាយរឿងខ្លះៗជាមួយអ្នកនៅទីនេះមានអ្នកខ្លះនៅសុខមិនចង់បានចេះតែចង់យកភ្លើងទៅផ្ញើរផ្ទះខ្លួនឯង
ទាំងបងទាំងប្អូនស្លៀកសម្លៀកបំពាក់ធម្មតាដូចអ្នកផ្សេងដែរវីនគ្រងខោត្រឹមជង្គង់អាវផ្កាដៃវែង ស្រីវីខោខាប៊យតែមិនទឹងរលុងៗល្មមស្លៀកទៅម៉ាស្រួលខ្លួនសក់បួងក្រណាត់ខ្សែចងសក់ដែលវែងដោះចេញមកចងនឹងក តែកុំមើលអត់ស្បែកជើងទាំងពីរនាក់បងប្អូននឹង~~~« ជេឆាន់ »
« បាទបងហាន!! »ជេឆាន់គំពុងធ្វើការកាលបើឮយូហានហៅក៏រហ័សទុកកិច្ចការចោលសិន
« ថ្ងៃនេះខ្ញុំអត់បាននៅមើលទេ ផ្ញើពីរនាក់នេះផង »
« អ៎បាទចាំខ្ញុំចាត់ចែងអោយ »
« ល្អ!!! មើលអោយស្រួលកុំអោយដឹងថាមាននរណាម្នាក់ខ្ជិលមិនធ្វើការអោយសោះ~~~ »យូហានិយាយប្រយោគខាងក្រោយដោយសម្លឹងមើលវិឡាវី~ស្រីវីក៏ខ្មឺតដាក់វិញដែរសម្លក់យកម៉ងថី?សម្លឹងស្អីមុខខ្ញុំនឹងអ្នកគេចការងារមែន?
« ទៅធ្វើការបានហើយ »
« បាទ »យូហានរួចកិច្ចការរបស់នាយគេក៏ចាកចេញពីកន្លែងនេះទៅគេមានការងារច្រើនទៀតដែលត្រូវធ្វើអត់មានពេលមកចាប់កំហុសកូនចាបទាំងពីរនេះទេថ្ងៃនេះចាំជួបគ្នាពេលល្ងាចនៅភូមិគ្រឹះវិញ~~
« ឆើស!!ទៅអោយបាត់ក៏ល្អដែរ! »វីសម្លឹងមើលអ្នកដែលចេញទៅទាំងរអ៊ូង៉ូវៗខ្នាញ់យូហានយកតែមែនស្ទើរតែរត់ទៅពីក្រោយធាក់អោយដួលផ្កាប់ឆ្នេរខ្សាច់នឹងតើ!!!
« បងយ៉ាងម៉េចដែរថ្ងៃនេះ លោកប៉ារបស់បងយ៉ាងម៉េចហើយ នេះគឺវីប្អូនស្រីរបស់ខ្ញុំ »
YOU ARE READING
អន្លង់ឋានសួគ៌Ss2(ស៊េរីបំណុលជីវិតចប់✓)
Short Storyការជ្រើសការសងសឹកជាធំ ដួងចិត្តរបស់ឯងត្រូវតែខ្ទេចខ្ទាំ ព្រោះឯងជាដើមហេតុ ហុីសុឺង ហ្គីវីស... ស៊េរីបំណុលជីវិត យ៉ុនហូ នេហ្វៀអាន់ × ម៉ាវីន ហ្គីវីស ( Harukyu ) និពន្ធដោយ : មីនហ្គី