ភាគទី09:បងចង់ធ្វើបាបគេ?

265 33 14
                                    

+ នេហ្វៀអាន់
« ទៅធ្វើថ្មីមក »ចិត្តរឹងទទឹងមិនព្រមទទួលទានអាហារពេលព្រឹកបានតែដាក់ចូលមាត់មួយម៉ាត់ហើយរាងក្រាស់ទម្លាក់ស្លាបព្រាចុះយកកន្សែងជូតមាត់អកទឹកមួយលេបផ្សើមបំពង់កហើយនិយាយទៅកាន់អ្នកបម្រើអោយធ្វើសារថ្មី ម៉ាវីនឮហើយក៏ឆ្ងល់ក្នុងចិត្តម្ហូបទាស់ចិត្តត្រង់ណាឬ?បើធ្វើអោយរាល់ថ្ងៃតែបែបនេះមិនឃើញមានបញ្ហាអ្វីផងហើយឥឡូវរកអីទៀត? ថ្ងៃនេះមិនត្រូវមាត់ឬ??

« អេ!! ម៉េចក៏ស្ងៀម ខ្ញុំបញ្ចាអោយទៅធ្វើសារថ្មី »នាយបន្លឺឡើងសារជាថ្មីសម្ដីខ្លាំងជាងមុនសូម្បីតែជេគអង្គ្យរួមតុក៏ចង់ភ្ញាក់នឹងសម្ដីបងប្រុសដែរ

« ខ្ញុំក៏ធ្វើដូចរាល់ដងហេតុអ្វីត្រូវប្ដូរដែរចៅហ្វាយ? »ម៉ាវីនជាអ្នកសួរនាំឡើងមុនគេធ្វើអោយរាងក្រាស់ងាកភ្នែកសម្លឹងមករកខ្លួន~

« មិនឆ្ងាញ់ ស្គាល់ពាក្យថាមិនឆ្ងាញ់ទេ? »

« តែនេះក៏ធម្មតាដូចរាល់ដងតើបងយ៉ុន!! »ជេគជាអ្នកបន្តម្ហូបឆ្ងាញ់ធម្មតាសោះម៉េចក៏ថាមិនឆ្ងាញ់

« ខ្ញុំមិននិយាយដដែលៗទេ!!! »យ៉ុនហូមិនតបតអ្វីច្រើនក្រៅពីប្រាប់ថាមិននិយាយដដែលទេសង្ឃឹមថាស្ដាប់បាននាយអង្គុយធ្មឹងធ្វើមិនដឹងអីរងចាំគេលើកម្ហញបសារថ្មីមកតែមុខម្ហូបនេះដដែល

« បាទចៅហ្វាយ »ដោយខ្ជិលតមាត់ជាមួយយ៉ុនហូច្រើនគេក៏ព្រមទៅធ្វើសារថ្មីអោយគេដឹងច្បាស់ថាយ៉ុនហូចង់ធ្វើបាបខ្លួនគ្រាន់តែមិនចង់រឹងទទឹងជាមួយខ្ជិលឈ្លោះ~ ម៉ាវីននិងអ្នកបម្រើលើកអារហារទាំងអស់ទៅទុកវិញត្ថៀមធ្វើសារថ្មីអោយចៅហ្វាយ!

«បងមានបំណងធ្វើបាបវីន? »ជេគ

« អត់ទេ ម្ហូបមិនត្រូវមាត់ឯងអោយបងទ្រាំលេបហ្អេស??? »

« ខ្ញុំដឹងថាបងចង់ធ្វើបាបគេ!!! ខ្ញុំនឹងទៅប្រាប់វីនមិនបាច់ធ្វើទេបើបងញាំមិនកើតក៏មិនបាច់ញាំ!!!»

«បើឯងនៅស្ងៀមប្រហែលល្អណាជេគ!! »ជេគត្រូវឈប់ដំណើររបស់ខ្លួនពេលឮសម្ដីរបស់បងប្រុស

« បើជាបង បងនៅស្ងៀមបានទេ? មនុស្សដែលបងស្រលាញ់ត្រូវគេធ្វើបាបចំពោះមុខនោះ ?បងមិនដឹងទេថាខ្ញុំឈឺប៉ុណ្ណាបងធ្វើបាបវីនសឹងតែរាល់ថ្ងៃ ខ្ញុំមិនយល់ថាវីនខុសអី? »

អន្លង់ឋានសួគ៌Ss2(ស៊េរីបំណុលជីវិតចប់✓)Where stories live. Discover now