ភាគទី33:ចង់ធ្វើអ្វីទៀត?

224 21 0
                                    

+ផ្ទះឯចម្ការ
នីគីនៅផ្ទះមើលថែកូននិងរ៉ាប់រងការងារទាំងក្នុងផ្ទះនឹងកម្មករធ្វើការ ស៊ុងឈុលមកជួយពេលណាដែលគេទំនេរ នេះក៏ទើបតែមកទទួលជេយ៍នីគទៅផ្ទះហ្គីវីសព្រោះជុងវ៉ុននិងហុីសុឺងចង់ជួបក្មួយ ឯជេយ៍នីគក៏ចង់ទៅដែរនឹកអ៊ំនឹកពូហើយនឹកមិត្តលេងជាមួយគ្នារហូតមកគឺមីនជេននិងស៊ុនហ៊ូនយើងនេះឯង បើទៅផ្ទះហ្គីវីសប្រាកដជាបានសមាជិកថ្មីលេងជាមួយដែរហើយឆេកូនោះអី!!!

« បងឈុល មកវិញធ្វើអី ភ្លេចអ្វីទេដឹង!! »ឮសន្ធឹកឡាននីគីស្មានតែបងប្រុសរបស់គេត្រឡប់មកវិញទើបគេចេញពីខាងក្នុងដើម្បីទៅមើលតែចេញទៅមិនមែនជាស៊ុងឈុលទេគឺជាស្វាមីរបស់គេទេតើ!!

« ជេយ៍...អ៎..អ្នកណាគេនឹង គេកើតអីហ្អេសបង? »ចេញពីខាងក្នុងមកឃើញប្ដីក៏លាន់មាត់ហៅឈ្មោះតែក៏ចាប់អារម្មណ៍និងនរណាម្នាក់ទៀតដែលស្វាមីរបស់គេកំពុងតែគ្រាហ៍មកជាមួយម្នាក់នេះគឺជាយូហាន!!!!

« នីគី...មកជួយបងបន្តិចមក »

« បាទ »នីគីរហ័សទៅជួយរៀបចំដាក់អោយនាយកម្លោះដែលសន្លប់នោះដាក់អោយដេកលើសាឡុង

« គេកើតអីទៅ »

« បងឃើញគេសន្លប់មាត់ផ្លូវចូលមកផ្ទះយើង បងក៏នាំគេមកសិនទៅ អូនទៅយកបំពង់ហឺតនិងផ្លិតមក »

« អូខេចាំបន្តិច ! »នីគីរហ័សទៅយកនូវអ្វីដែលជេយ៍ប្រាប់ហើយរហ័សមកវិញបក់ផងច្របឆច់ផងអោយគេដឹងខ្លួន!!មិនយូយូហានក៏ដឹងខ្លួនព្រោះគេមិនបានសន្លប់ពិតប្រាកដគេគ្រាន់តែធ្វើជាសន្លប់ហើយទឹកមុខទុបតែងបែបស្លេកៗដូចមនុស្សឈឺមិនសូវមានកម្លាំងចឹង~

« អ្ហឺម~ »យូហានបើកភ្នែកតិចៗហើយគ្រហឹម

« លោកយ៉ាងម៉េចហើយ »នីគី

« ខ្ញុំនៅទីណានឹង? »គេងើបអង្គុយយកដៃទប់ក្បាលទឹកមុខជូរៗភ្នែកនៅបើកមិនទាន់ស្រឡះ

« នៅផ្ទះរបស់ខ្ញុំ!! »ឮជេយ៍និយាយយូហានក៏ងាកទៅរកជេយ៍គេធ្វើជាសំឡឹងមើលជេយ៍ដូចព្យាយាមមើលអោយចាំថាជេយ៍ជានរណា!!

« លោក »

« លោកកើតអីអត់នឹង? »

« លោកយ៉ាងម៉េចហើយ ទៅពេទ្យអត់? »នីគីសំឡឹងមើលទាំងឆ្ងល់ហើយក៏សួរនាំឡើងយូហានងាកមករកនីគីវិញ

អន្លង់ឋានសួគ៌Ss2(ស៊េរីបំណុលជីវិតចប់✓)Where stories live. Discover now