ភាគទី10:ពួកយើងរត់ទៅ

252 32 14
                                    

នេហ្វៀអាន់
ថ្ងៃនេះក៏ដូចថ្ងៃរាល់ដង ម៉ាវីនក្រោកពីព្រឹករៀបចំបាយទឹកអោយចៅហ្វាយ ធ្វើការងារផ្ទះស្ទើរដកឃ្លាមិនរួច ពេលនេះចៅហ្វាយក៏ចេញពីផ្ទះអស់ហើយនៅឡើងតែកូនចៅនៅឯផ្ទះ ជេគក៏នៅផ្ទះដែរ តាំងតែពីមកគេមិនបានរកការងារអ្វីធ្វើអោយជាប់ដៃជាប់ជើងនោះទេ មកនេះបំណងតែនិយាយរឿងរៀបការហើយនាំយកម៉ាវីនទៅរស់នៅជាមួយគ្នានៅទីកំណើតរបស់នាយឯណោះព្រោះគ្រួសារមានកូនតែមួយស្រលាញ់ដូចព្រលឹងមិនដាច់ចិត្តអោយបែកមកនៅឆ្ងាយបែបនេះទេ~~~~~

« វីនធ្វើអីនឹង »សំណួររបស់អ្នកជាគូដណ្ដឹងរធ្វើអោយម៉ាវីនភ្ញាក់ព្រឺតរហ័សលាក់ទូរស័ព្ទ ស្មានតែយ៉ុនហូមកទាន់ហើយតើ ខំលួចយកទូរស័ព្ទរបស់សូយ៉ាមកដើម្បីទាក់ទងទៅហុីសឺុង តាំងតែពីគេពង្រាត់ពីគ្រួសារមកយ៉ុនហូបញ្ជារហាមមិនអោយម៉ាវីនប៉ះពាល់ទូរស័ព្ទដាច់ខាតនាយខ្លាចម៉ាវីនទាក់ទងទៅអ្នកខាងនោះ~

« ជេគ~ អូនលួសព្រលឹងអស់»នាយសម្រួលអារម្មណ៍របស់ខ្លួនឯងអោយធម្មតាវិញជាគូដណ្ដឹងឯងសោះមិញនេះឡើងភ័យអស់ហើយ

« អូនមានរឿងអ្វីហ្អេស »ជេគសួរម៉ាវីនងាកមើលឆ្វេងស្ដាំក្រែងលមានអ្នកណានៅម្ដុំនេះ~

« អូនរៀបនឹងCallទៅលោកប៉ា »

« អូនបានទូរស័ព្ទមកពីណាក្រែងបងយ៉ុនហាមមែនទេ? »

« ទូរស័ព្ទបងសូយ៉ា អូនរៀបនឹងCallហើយតែបងមកស្ងាត់ៗអូនភ័យអស់»

« កុំភ័យអី គ្មានអ្នកណានៅទេបងយ៉ុនទៅធ្វើការហើយ »

« ពេលនេះគ្មានអ្នកណានៅទេ បងនាំអូនចេញពីទីនេះទៅណាជេគ អូនចង់ទៅផ្ទះវិញ »នាយចាប់ដៃអ្នកជាគូស្នេហ៍អង្រួនតឿនអោយនាំខ្លួនត្រឡប់ទៅផ្ទះវិញ!!!

« វីន...បង »ជេគនៅរេរាមិនហ៊ាននិយាយ មិនមែនបងមិនចង់នាំអូនចាកចេញពីទីនេះនោះទេ តែបងប្រុសគម្រាមបង បើបងហ៊ានបងប្រាកដជាមិនបាននៅក្បែរអូនទៀតបងស៊ូនៅក្បែរទ្រាំមើលលួចជួយប្រសើរជាងនៅឆ្ងាយដោយមិនដឹងពីសុខទុក្ខរបស់អូន!!!!!!!

« បងយ៉ាងម៉េចឬ ពេលនេះក៏ល្អហើយជេគ នាំអូនចេញទៅណា »

« បង .... »

អន្លង់ឋានសួគ៌Ss2(ស៊េរីបំណុលជីវិតចប់✓)Where stories live. Discover now