ភាគទី13:សំណងភាពឈឺចាប់

263 27 5
                                    

ព្រឹកថ្ងៃថ្មីបើកបង្ហាញអោយឃើញជីប៊េលគេងរសាប់រសល់នៅលើគ្រែដំណេករបស់ខ្លួន ភ្នែកដែលបិទកម្រើកញ័រតិចៗមានទឹកភ្នែកហូរចេញតាមកន្ទុយភ្នែកថែមទៀត

"សងជីវីតកូនយើងវិញ ឯងសម្លាប់កូនយើង "

« ទេ ...មីង..មីង... »ជីគីនរវើរវាយយល់សប្តិឃើញមនុស្សស្រីប៉ងចង់សម្លាប់ជីវិតខ្លួន ដៃខ្ញាំភួយដណ្ដប់បើកភ្នែកឡើងភ្ញាក់ពីសុបិន្តពុំទាន់រួច

" យើងនឹងសម្លាប់ពួកឯងគ្រប់គ្នា "

«ឈឺ...អ្ហឹក កុំធ្វើបាបខ្ញុំ... »

« ខ្លាចហើយ ខ្លាចហើយ »

« ខ្ញុំខ្លាចហើយអ្នកមីង!!! »ជីប៊េលស្រែកមួយទំហឹងជាលើកចុងក្រោយរាងកាយស្ទុះវឹងងើបខ្លួនភ្ញាក់ពីការយល់សប្តិ គេដកដង្ហើមញាប់ស្អេកញ័រភ័យអស់ទាំងប្រាណឡើងបាក់ញើសជោគ កែវភ្នែកនៅឡេឡឺនឹកដល់រូបភាពនៃសុបិន្តដែលឃើញ គេសុបិន្តឃើញរឿងកាលពីមុនថ្ងៃដែលស៊ូអ៊ុនចូលទៅសម្លាប់គេសងសឹកអោយហ្វីយ៉ាងណាដែលជាកូនស្រី~ ថ្ងៃនោះហើយដែលជុងវ៉ុនបាត់បង់កូនស្រីរបស់គេ បើហុីសុឺងមកមិនទាន់សមម្ល៉េះស្លាប់ទាំងប៉ាទាំងកូនបាត់ទៅហើយ តែសំណាងយោងរួចតែមួយ ជីវិតតូចមួយដែលមិនទាន់បានឃើញពន្លឺថ្ងៃនឹងគេផងក៏ត្រូវគេប្រល័យជាមុន~

« កូ...កូន ! »ដៃទាំងគូរលើកមកប៉ះពោះរបស់ខ្លួនឯងហើយនិយាយថាកូន កូនរបស់ខ្ញុំ?

« ពូប៊េល ភ្ញាក់ឬនៅនឹងពូប៊េល »សម្លេងគោះទ្វារនិងស្រែកហៅរបស់ក្មួយដាស់សតិអោយជីប៊េលងាកទៅរកទ្វារ

« ពូប៊េលពូភ្ញាក់ឬនៅបាទ »

« ពូភ្ញាក់ហើយឆេកូ »នាយស្រែកតបទៅក្មួយហើយចុះពីលើគ្រែទៅបើកទ្វារអោយក្មួយប្រុស

« អរុណសួស្តីបាទ »គ្រាន់តែបើកទ្វារភ្លាមទទួលបានពាក្យអរុណសួស្ដីពីក្មួយដ៏សែនគួរអោយស្រលាញ់របស់គេបាត់ទៅហើយ

« បាទ អរុណសួស្ដី »ជីប៊េលលត់ជង្គង់បន្ទាបខ្លួនបន្តិចនិយាយជាមួយក្មួយ

« លោកប៉ាអោយមកតាមពូប៊េលទៅញាំបាយ »

« បាទ ទៅប្រាប់លោកប៉ាវិញថា ពូងូតទឹកសិនបន្តិចទៀតពូចុះទៅ អូខេ? »

អន្លង់ឋានសួគ៌Ss2(ស៊េរីបំណុលជីវិតចប់✓)Where stories live. Discover now