« ជុងវ៉ុន»មើលពីក្រោយក៏ស្គាល់ឮសម្លេងមុននេះក៏ស្គាល់ទៀត គេនោះជាជុងវ៉ុនឬ? ព្រោះមើលពីខាងក្តោយគឺដូចខ្លាំងណាស់ទោះបែករាប់ឆ្នាំតែគេស្គាល់ប្រពន្ធជាក់ណាស់!!!!
« ជុងវ៉ុន!! »ហុីសុឺងទាញដៃគេម្នាក់នោះអោយងាកបង្វែមុខមករកខ្លួន ~សាមីខ្លួនវិញក៏ភ្ញាក់មិនតិចសុខៗគេចាប់ដៃខ្លួនទាញទៅបែបនេះ ពេលបង្វែរចំសាមីខ្លួនទាំងពីរមើលមុខគ្នាគាំងធ្មឹងរៀងៗខ្លួនៗ
« អ៎...សុំទោស សុំទោសផង»ហុីសុឺងភ្ញាក់ស្មារតីឡើងវិញពេលដែលភ្លឹកមើលអ្នកចំពោះមុខ មនុស្សម្នាក់នេះមិនមែនជាជុងវ៉ុនទេគឺមុខខុសស្រឡះពីគ្នាតែម្ដង~
« លោក លោកមានអ្វីមែនទេ? »
« អ៎គឺអត់មានអ្វីនោះទេ ខ្ញុំប្រហែលជាច្រឡំមនុស្ស ខ្ញុំសុំទោសម្ដងទៀត~»នាយឱនសុំទោសអ្នកម្ខាង
« បាទ មិនអីទេ!!»ឆ្លើយថាមិនអីហើយក៏ឱនតាមដែរ
« ចៅហ្វាយ »ឮសម្លេងកូនចៅហុីសុឺងងាកទៅរកឃើញថាស៊ុងឈុលកំពុងដើរមករកគេក៏ចាំកូនចៅមកដល់សិនមើលថាមានរឿងអី~
« ចៅហ្វាយមកនៅទីនេះទេហ្អេសខ្ញុំខំតារក!!»
« មានការអីឬ? »
« នៅរីសតមានបញ្ហាតិចតួចទាន »
« អញ្ចឹងក៏ឆាប់ទៅ»
« បាទចៅហ្វាយ! »មុននឹងចេញទៅនាយងាកមករកមនុស្សដែលនាយច្រឡំថាជាភរិយារបស់ខ្លួនមុននេះតែក៏បាត់គេបាត់ទៅហើយ~ងាកមើលឆ្វេងស្ដាំមិនឃើញក៏ដាច់ចិត្តចាកចេញទៅចាត់ចែងការងាររបស់ខ្លួន ថាបានទៅផ្ទះហើយឥឡូវបន្តត្រឡប់ទៅរីសតវិញទៀត~
រាងតូចជីប៊េលវិញគឺមុននេះជីគីនជាអ្នកមកអូសដៃនាំគេចេញពីហុីសុឺង~« ម៉េចក៏បងប្រញាប់អូសខ្ញុំលឿនយ៉ាងនេះបងមានអ្វីមែនទេ?»ជីគីនមិនទាន់ឆ្លើយនឹងប្អូនតែឆ្លៀតអើតងាករកមើលក្រែងគេនៅម្ដុំនេះទៀត~
«បងមានអ្វីឬបងគីន? »
« អត់ទេ ហើយឯងម៉េចក៏ទៅជួបនឹងគេម្នាក់នោះចឹង? »
« ខ្ញុំឈរទិញរបស់ គាត់មកទាញដៃខ្ញុំ ហើយគាត់ក៏សុំទោសខ្ញុំប្រាប់ថាគាត់ច្រឡំមនុស្ស »
YOU ARE READING
អន្លង់ឋានសួគ៌Ss2(ស៊េរីបំណុលជីវិតចប់✓)
Short Storyការជ្រើសការសងសឹកជាធំ ដួងចិត្តរបស់ឯងត្រូវតែខ្ទេចខ្ទាំ ព្រោះឯងជាដើមហេតុ ហុីសុឺង ហ្គីវីស... ស៊េរីបំណុលជីវិត យ៉ុនហូ នេហ្វៀអាន់ × ម៉ាវីន ហ្គីវីស ( Harukyu ) និពន្ធដោយ : មីនហ្គី