នាពេលព្រឹកបង្ហាញអោយឃើញកម្លោះសង្ហារស៊ុងឈុលគេងលង់លក់គ្របដណ្ដប់ដោយភួយពាក់កណ្ដាលខ្លួន នាទីនោះផងដែរកម្លោះសង្ហារយូហាន បានចូលមកក្នុងបន្ទប់នេះ ។ យូហានឈរសម្លឹងមើលផ្ទៃមុខរបស់ស៊ុងឈុលហើយក៏ញញឹមឡើង មុននឹងដើរទៅក្បែរហើយទម្លាក់អង្គុយចុះជិតស៊ុងឈុល~~~
« សូម្បីតែពេលគេងលក់ក៏សង្ហាដែរ »ម្រាមដៃរបស់យូហានព្រហើនហ៊ានលូកទៅប៉ះផ្ទះមុខនាយកម្លោះទាំងដែលម្ចាស់គេមិនបានអនុញ្ញាតឯមាត់វិញក៏ពោលសរសើរគេថាស្អាតទៀតថីស្រលាញ់គេមែន??
ម្រាមដៃទម្លាក់ប៉ះលើបបូរមាត់ហើយញញឹម បបូរមាត់ដែលគេស្ទើរតែគ្រប់គ្រងវាកាលពីយប់មិញ បបូរមាត់ដែលគេលេបខាយសម្ដីក្បែរយ៉ាងកៀកៗតែចៃដន្យអីស៊ុងឈុលក៏លង់លក់បាត់ទៅតាមថ្នាំងងុយដេកដែលគេដាក់ក្នុងស្រានោះ ទើបតៀបចំអោយស៊ុងឈុលមកគេងនៅបន្ទប់មួយចំណែកឯគេក៏បន្តស្វាគមន៍អ្នកថ្មីម្នាក់នោះគឺជាជេគនឹងឯងដែលកាលពីយប់មិញពួកគេថើបគ្នាហ្អ៎....!!!!!!
ស៊ុងឈុលចាប់កម្រើកខ្លួន យូហានរហ័សដកដៃចេញវិញយ៉ាងលឿន ហើយអង្គុយចាំមើលស៊ុងឈុលភ្ញាក់~~~ស៊ុងឈុលចាប់បើកភ្នែកសន្សឹមៗ បាតដៃតប់នឹងថ្ងាសគេអាចជាឈឺក្បាល~~~« អ្ហស៎ លោក!!! »គ្រាន់តែបើកភ្នែកច្បាស់ឃើញយូហានភ្ញាក់បើកភ្នែកធំៗភ្លាមរហ័សក្រោកអង្គុយរួចមកអង្គុយនៅនឹងតាំងស្មើណា???
« លោកភ្ញាក់ក៏ល្អហើយ យប់មិញលោកស្រវឹងខ្លាំងណាស់ លោកគួរតែឆាប់ងូតទឹកសម្អាតខ្លួនទៅ មើលចុះភ្ញាក់មកទឹកមុខមិនសូវស្រស់ថ្លាទេឡើងស្រអាប់!!! »និយាយតែមាត់អត់កើតទេយូហាននៅចូលទៅជិតហើយលើកដៃទៅប៉ះបង្វែមុខស៊ុងឈុលទៀត...
« អឺ...បាទ...បាទ »
« យប់មិញមិនបានផ្លាស់សម្លៀកបំពាក់អោយទេលោកសន្លប់បាត់ហើយ ណាមួយមិនហ៊ាន... »យូហាននិយាយដល់ត្រឹមនេះក៏ខិតមុខទៅកាន់តែជិតជាងមុនសម្លឹងមុខយូហានដែលធ្វើមុខឡេឡើៗហើយនាយបង្ហួសទៅខ្សឹបក្បែរត្រចៀកដើម្បីបន្តសម្ដីរបស់ខ្លួនថា÷
« មិនហ៊ានឆែកឆេរកូនកម្លោះគេទេ »
« តែសុំកក់ពេលព្រឹកជំនួសវិញ Morning kiss »និយាយតែប៉ុណ្ណេះក៏ផ្ដល់ស្នាមថើបមួយនៅលើថ្ពាល់របស់ស៊ុងឈុលហើយក៏ថយខ្លួនមកវិញញញឹមធម្មតា...
YOU ARE READING
អន្លង់ឋានសួគ៌Ss2(ស៊េរីបំណុលជីវិតចប់✓)
Short Storyការជ្រើសការសងសឹកជាធំ ដួងចិត្តរបស់ឯងត្រូវតែខ្ទេចខ្ទាំ ព្រោះឯងជាដើមហេតុ ហុីសុឺង ហ្គីវីស... ស៊េរីបំណុលជីវិត យ៉ុនហូ នេហ្វៀអាន់ × ម៉ាវីន ហ្គីវីស ( Harukyu ) និពន្ធដោយ : មីនហ្គី