ភាគទី២៥:ការពារបាន ធ្វើបាបក៏បាន

235 21 9
                                    

+បន្ទប់

«បងហាន....!!! »បន្ទាប់ពីត្រូវថ្នាំសន្លប់អស់ជាយូរក៏ភ្ញាក់មកវិញជាមួយអារម្មណ៍ធីងធោងភ្នែកបើកសន្សឹមៗរហូតដល់ងាកភ្នែកទៅប៉ះមនុស្សប្រុសម្នាក់ដែលចូលមកដោយមានថាសអាហារនៅក្នុងដៃ ជេគស្គាល់ច្បាស់ហើយថាជានរណាគេក៏ហៅឈ្មោះនាយ~

« ភ្ញាក់ហើយ? »សម្ដីមិនប៉ុន្មានម៉ាត់សួរបកមកជេគវិញ ជេគបង្ហាញទឹកមុខងឿងឆ្ងល់ចេញមក ភ្ញាក់ហើយ? ខ្ញុំកើតអី?អ៎...គិតកាន់តែជ្រៅទើបដឹងថាពេលនោះខ្លួនត្រូវថ្នាំទើបសន្លប់!!!!!

« វីន!! ខ្ញុំទៅរកវីន ពូសុឺងជួយវីនបាននៅ ខ្ញុំទៅរកវីន ! »ជេគប្រញាប់ប្រញាល់ទាញភួយចេញហើយក្រោកចេញពីគ្រែគេងដើម្បីទៅមើលថាគូស្នេហ៍យ៉ាងម៉េចហើយ ឪក្មេកជួយម្ចាស់ចិត្តគេបាននៅ!!!

« អ្នកប្រុសចង់ទៅណា? »យូហានក៏មិនបណ្ដោយអោយជេគទៅបានដោយងាយដែរនាយចាប់ដៃរបស់ជេគជាប់

« បងលែងខ្ញុំទៅបងហាន ខ្ញុំទៅរកវីន ! »

« អ្នកប្រុសទៅ មិនបានទេ ! »

« ខ្ញុំចង់ទៅរកវីន លែង!! »

« ខ្ញុំមិនអោយទៅ »ការរើរបស់ជេគ ការមានះរបស់ជេគ មិនឈ្នះយូហានទេអ្នកប្រុសកាន់តែរើចង់ចេញខ្ញុំរឹតតែមិនអោយចេញ!!!

« ហេតុអី? ហេតុខ្ញុំទៅរកវីនមិនបាន? ហេតុអីបងឃាត់ខ្ញុំបែបនេះ? បងដឹងទេ ថាវីនត្រូវបងយ៉ុនធ្វើបាប វីនគេគ្មានកំហុសអីទេម៉េចក៏គេត្រូវជួបបែបនេះ? មនុស្សល្អត្រូវមករងទុក្ខព្រោះការសងសឹកអោយខ្មោចដែលស្លាប់នោះហ្អេស?? លែងខ្ញុំទៅ!!! »ជេគរើទីណាត់ទីណែង រលាស់ដៃផង បេះដៃគេផង នៅតែរើអត់ចេញ យូហានវិញ មិនបាននិយាយអ្វីនោះទេ គេគ្រាន់តែប្រើខ្សែភ្នែកដ៏កំណាចមួយសំឡឹងដាក់ជេគហាក់មានគំនុំខ្លាំងចឹង!!!!

« បងហាន អ្ហឹក..ខ្ញុំឈឺ បងធ្វើអី លែងខ្ញុំទៅ ខ្ញុំទៅរកវីន »

« ខ្ញុំប្រាប់អ្នកប្រុសហើយតើថាអ្នកប្រុសទៅមិនបានទេ »

« តែគូដណ្តឹងរបស់ខ្ញុំមានគ្រោះថ្នាក់ បងកុំឆ្គួតដូចបងយ៉ុនបានទេ សងសឹកមនុស្សមិនដឹងអីដើម្បីខ្មោចនេះអ្ហេស?អូយ..បងហាន »ជេគមានអារម្មណ៍ថាឈឺចាប់ពេញរង្វង់កដៃរបស់គេព្រោះតែយូហានក្ដោបរឹតកាន់តែខ្លាំងឡើងកំហឹងក្នុងខ្លួនស្រាប់តែឆាបឆេះពេលគេនិយាយប៉ះពាល់ដល់បងប្រុសរបស់គេ

អន្លង់ឋានសួគ៌Ss2(ស៊េរីបំណុលជីវិតចប់✓)Where stories live. Discover now