ភាគទី60:ភាគបញ្ចប់

209 30 19
                                    

        +ភោជនីយដ្ឋាន
...........{ ទើបនឹងស្គាល់រសជាតិឈឺចាប់ដែលមិនធ្លាប់ទទួល } ..........
យូហានគ្មានពេលទំនេរដេកសប្បាយចិត្តរឿងគ្រួសារគេបែកបាក់គ្នាទេ បំបែកគេបាន នៅតែប្រឹងធ្វើការងារមិនឈប់ដដែលហ្នឹង ដូចជាពេលនេះអ៊ីចឹងគេកំពុងនៅភោជនីយដ្ឋានរបស់គេ ....

« អូនហា៎ ជួយទៅគិតលុយតុលេខ9ផង »យូហានប្រាប់បុគ្គលិកឲ្យទៅគិតលុយរួចហើយនាយដើរហួសទៅខាងក្នុង តែពេលចូលដល់ខាងក្នុងក៏បានជួបស៊ុងឈុលនៅទីនោះ!!! ឃើញគ្នាភ្លាមទាំងពីរនាក់សម្លឹងមុខគ្នាមួយសន្ទុះទើបយូហានជាអ្នកសួរនាំឡើងមុន~

« មកម៉េចមិនប្រាប់!!! »

« បើប្រាប់ បានជួបដែរ?? »កាលដែលស៊ុងឈុលនិយាយបែបនេះក៏ព្រោះយូហាន ព្រងើយកន្តើយការណាត់ជួបរបស់ពួកគេ3លើកមកហើយក្នុងរយ:ពេលមួយខែដែលកន្លងផុត យូហានរវល់គ្មានពេលឲ្យស៊ុងឈុលអីបន្តិច ណាត់ជួបក៏ត្រូវបដិសេធ អញ្ចឹងត្រូវមកដោយមិនប្រាប់ហើយទេដឹង ទើបបានជួបនោះ??គេត្រូវមកនិយាយគ្នាជាមួយយូហានឲ្យដឹងរឿងទាក់ទងនឹងរឿងដែលកើតឡើងកាលពីព្រឹកមិញនៅឯហ្គីវីស ហេតុអ្វីអូនកៀកកើយនឹងគេ???

« ទៅក្នុងបន្ទប់ទៅ!! »យូហាននិយាយហើយជាអ្នកដើរទៅមុនដោយស៊ុងឈុលដើរទៅតាមក្រោយ ទៅនិយាយគ្នានៅកន្លែងរបស់យើងវិញ និយាយត្រង់នេះមិនសមទេ!!!

« មានអីនិយាយមក!! »

« ម៉េចក៏ធ្វើបែបហ្នឹង?? »

« ធ្វើអី?? »

« អូនភ្លេចលឿនម្ល៉េះ? »

« ការងារច្រើន រឿងខ្លះមិនបានចងចាំទេ »

« ព្រឹកមិញអូនបានធ្វើអ្វីខ្លះនៅផ្ទះហ្គីវីស? អូនហៅជេយ៍ថាប្ដី? អូនកៀកកើយ ឱបក្រសោបគេ ទាំងដែលបងក៏នៅទីនោះ ម៉េចក៏ធ្វើដាក់បងបែបនេះ? អូនធ្វើបែបនេះធ្វើអី?? »

« ហើយយ៉ាងម៉េច?? អូនធ្វើមានអ្វីខុស?? បើជាគេប្ដីមែនអូនមិនហៅថាប្ដី ! »

« ចុះបង? បងមិនមែនជាប្ដីអូនទេ ?? »ឆ្លើយមកបងមិបមែនប្ដីអូនទេឬ?ពួកយើងដេកជាមួយគ្នារួចហើយ អូនទេអ្នកនិយាយថាសុំធ្វើជាbttរបស់បង ស្រលាញ់បង ចុះម្ដេចពេលនេះក៏មានគេ?បងនេះជាស្អី??»

You've reached the end of published parts.

⏰ Last updated: 4 days ago ⏰

Add this story to your Library to get notified about new parts!

អន្លង់ឋានសួគ៌Ss2(ស៊េរីបំណុលជីវិតចប់✓)Where stories live. Discover now