« យូហាន យូហាន »យ៉ុនហូចាកចេញពីបន្ទប់របស់ប៊ីអូមកខាងក្រៅដើរចុះទៅខាងក្រោមស្រែកហៅរកយូហានតាំងតែពីនាយភ្ញាក់ពីគេងមកមិនទាន់បានជួបយូហានទេ ភ្ញាក់មកក៏ប្រញាប់មកមើលម៉ាវីនទៅវិញ។
« សូយ៉ា.. »ភ្លាមនោះក្រសែភ្នែកដែលតាមសំឡឹងរកយូហានក៏ប្រទះនឹងអ្នកបម្រើស្រីដែលកំពុងយកសម្រាមទៅចោល
« សូយ៉ា ... »
« ចាសចៅហ្វាយ ! »
« យូហានភ្ញាក់ឬនៅ? »
« លោកយូហានចេញទៅខាងក្រៅជាមួយប្អូនស្រីរបស់វីនហើយចៅហ្វាយ ប្រាប់ថានាំនាងទៅទិញសម្លៀកបំពាក់~~ »
« ចុះជេគ? »
« អ្នកប្រុសជេគនៅផ្ទះបាយ »
« អ៎...អស់ការហើយ ចង់ទៅធ្វើអីក៏ធ្វើចុះ »
« អឺ..ចៅហ្វាយ..ឈប់សិន »អស់កិច្ចការជាមួយកូនចៅហើយនាយក៏ប្រុងនឹងឡើងទៅខាងលើវិញតែក៏ត្រូវឈប់ពេលឮកូនចៅហៅអោយឈប់!!
« នាងមានការអីហ្អេស? »
« គឺ..ខ្ញុំចង់សួរចៅហ្វាយ..ពី...ពីវីន ថាតើគេយ៉ាងម៉េចហើយ? »សូយ៉ានិយាយចេញមកទាក់ៗចិត្តមិនសូវហ៊ានប៉ុន្មានទេខ្លាចចៅហ្វាយថាចេះដឹងឬខឹងច្រឡោតដាក់ តែនៅតែចង់សួរព្រោះនាងបារម្ភពីវីនតាំងតែពីវីនមកនៅថ្ងៃដំបូងអ្នកដែលនិយាយល្អធ្វើល្អមុនគេដាក់វីនគឺជានាង!!!
« មិនបាច់បារម្ភទេ គេនៅរស់ធម្មតា »ឆ្លើយជាមួយតែប៉ុណ្ណឹងក៏បែរខ្លួនទៅវិញឡើងទៅខាងលើធ្វើរំភើយ សូយ៉ាគ្រាន់តែឮក៏ធូរចិត្តបានន័យថាវីនគឺមិនអីទេ~~
+អាន់ដូរី
ដុងយីនទើបតែចុះមកខាងក្រោមយប់មិញគេគេងនៅទីនេះ ឃេនតូវិញក្រោកមករៀបចំបាយទឹកតាំងតែពីព្រលឹមជាមួយម្ដាយ« ឃេនហ្អា! មើលចេញទៅមើលក្មួយយីនទៅមើល៎កូនភ្ញាក់ឬនៅ នឹងបានហៅមកញុំាបាយ »
« បាទ ម៉ាក់ »ឃេនតូលាងសម្អាតដៃជូតដៃអោយស្ងួតស្អាតហើយរកថានឹងចេញពីផ្ទះបាយដើម្បីទៅមើលដុងយីនតែចៃដន្យអីដុងយីនក៏ចូលមកល្មម ។
« អ៎..ដុងយីន ! »
« អរុណសួស្តី ~ អរុណសួស្តីអ្នកមីង នេះអ្នកមីងធ្វើម្ហូបអីញុំាពេលព្រឹកនឹង!! »ដុងយីនចូលមកអរុណសួស្ដីដាក់ឃេនតូហើយក៏ទៅដើរហួសឃេនតូទៅរកអ្នកស្រីឈូមីញវិញសួរនាំ~~
YOU ARE READING
អន្លង់ឋានសួគ៌Ss2(ស៊េរីបំណុលជីវិតចប់✓)
Short Storyការជ្រើសការសងសឹកជាធំ ដួងចិត្តរបស់ឯងត្រូវតែខ្ទេចខ្ទាំ ព្រោះឯងជាដើមហេតុ ហុីសុឺង ហ្គីវីស... ស៊េរីបំណុលជីវិត យ៉ុនហូ នេហ្វៀអាន់ × ម៉ាវីន ហ្គីវីស ( Harukyu ) និពន្ធដោយ : មីនហ្គី