វិឡាវីទើបតែបានត្រឡប់មកបន្ទប់របស់នាង ធ្វើការតាំងពីភ្លឺដល់យប់ស្មើណេះទើបបានមកបន្ទប់វិញ ~ស្រីវីដើរមកបន្ទប់ទាំងល្ហិតល្ហៃអស់កម្លាំង ដៃច្របាច់កញ្ចឹងកផងច្របាច់ផង បញ្ចេញកម្លាំងធ្វើពេញមួយថ្ងៃលើកដំបូងមានអារម្មណ៍ថាចុករោយ ទោះនៅផ្ទះធ្លាប់រ៉ាប់រងលើការងារផ្ទះជាមួយបងប្រុសតែក៏មិនមានអារម្មណ៍ថាហត់ដូចជាពេលនេះដែរ~~
ក្រាក~ទ្វារបន្ទប់ត្រូវបានបើកដោយដៃស្រីវីនាងបើកហើយក៏បិទមិនបានចាប់អារម្មណ៍អីនោះទេ« សម្រាកការងារហើយឬ? »កំពុងតែបិទទ្វារបែរជាឮសំឡេងរបស់យូហានសួរទៅកាន់នាងទើបនាងងាកយ៉ាងរហ័សទៅរក~
« យូហាន...ចូល ចូលមកបានយ៉ាងម៉េច? »
« ក្នុងផ្ទះនេះ បន្ទប់មួយណាដែលថាខ្ញុំចូលមិនបាន? »កម្លោះសង្ហាសួរបកទាំងចងចិញ្ចើមរំញោចស្មាឡើង
« ហើយចូលមករកស្អីដែរ? »វីសួរបកទៅគេវិញដោយហ៊ានសម្លឹងចំជាមួយយូហានគ្មានអារម្មណ៍ភ័យខ្លាចអីនោះទេនាងមិនចេះខ្លាចស្អីស្រាប់ទៅហើយ
« នឹកអ្នកនាងនឹងហើយទើបខំមកអង្គុយចាំ »
« ហ្អឹស? លោកនិយាយស្អីចេញមកហ្នឹង? នឹកខ្ញុំ? តើខ្ញុំគួររំភើបដូចកាលពីមុនទេ? »វីពោលចេញយ៉ាងហួសចិត្តពេលនេះមិនដូចជាពេលមុខទេឈប់ប្រើស្រោមមុខបុរសកក់ក្ដៅដាក់នាងទៀតទៅមើលទៅទើសភ្នែកខ្លាំងណាស់ដឹងអត់?
« បានហើយលោកចេញទៅវិញទៅ ថ្ងៃនេះខ្ញុំគ្មានអារម្មណ៍ចង់និយាយជាមួយលោកទេ ខ្ញុំត្រូវការសម្រាក សូមអញ្ជើញ!! »ស្រីវីនិយាយហើយបើកទ្វារួចអញ្ជើញយូហានអោយចេញ!! យូហានសម្លឹងនាងទាំងញញឹមហើយដើរទៅរកនាងដែលឈរក្បែរមាត់ទ្វា~~
« អូខេ ខ្ញុំចេញក៏បាន ព្រះនាងរបស់ខ្ញុំសម្រាកចុះ ជុបៗ »មុននឹងចេញទៅឆ្លៀតសម្ដីផ្អែមដាក់នាងដូចពីមុនចឹងនៅប៊ីៗជុបៗដាក់នាងទៀតទើបគេដើរចេញទៅទាំងសប្បាយចិត្តយ៉ាងឡូយ!!!
ក្រឹប!!!!
« អាប្រុសចង្រៃអ្ហឹស!! »វីបិទទ្វាឮខ្លាំងៗហើយរត់មកអង្គុយលើពូជេរស្ដីយូហានសុទ្ធតែប្រុសចង្រៃ!!!« ម៉េចក៏នៅតែធ្វើបែបនេះដាក់ខ្ញុំទៀត »មែនហើយម៉េចក៏នៅតែប្រើភាពផ្អែមល្ហែមដាក់នាងទៀតចង់ធ្វើអោយនាងឈឺខ្លាំងណាស់ហ្អេស?ក្នុងចិត្តគេក៏ដឹងថានាងស្រលាញ់គេប៉ុណ្ណាតែក៏នៅធ្វើដូចពីមុនទៀត មិនដឹងទេឬយ៉ាងម៉េចថាបេះដូងរបស់នាងវាចាប់ផ្ដើមទទួលយកដូចជាពេលមុន~~~~!
YOU ARE READING
អន្លង់ឋានសួគ៌Ss2(ស៊េរីបំណុលជីវិតចប់✓)
Short Storyការជ្រើសការសងសឹកជាធំ ដួងចិត្តរបស់ឯងត្រូវតែខ្ទេចខ្ទាំ ព្រោះឯងជាដើមហេតុ ហុីសុឺង ហ្គីវីស... ស៊េរីបំណុលជីវិត យ៉ុនហូ នេហ្វៀអាន់ × ម៉ាវីន ហ្គីវីស ( Harukyu ) និពន្ធដោយ : មីនហ្គី