ភាគទី40:អ្នកណាបងថ្លៃឯង?

208 21 12
                                    

ពេលល្ងាចនៅឯហ្គីវីសភូមិគ្រឹះជុង
  សភាពនៅក្នុងផ្ទះរាងអ៊ូអរបន្តិចហើយព្រោះគ្នាច្រើនសម្រាប់ជំនួបជុំអាហារពេលល្ងាច គ្រួសាររបស់ហ្គីវីសផង សាច់ថ្លៃដូចជា ជុងវ៉ាននិងថេម៉ូព្រមទាំងកូន ត្រកូលឆេលស្ទីនមានស៊ុងហ៊ុនព្រមទាំងស៊ុននូជាភរិយានិងកូន ត្រកូលហ្គាដាហ្វមានជេយ៍និងជេយ៍នីគដែលជាកូនអត់មានប្រពន្ធមកនិងគេហាសហា!!! ។

«  បងជេយ៍និងក្មួយនីគ ហូបបាយរួចសម្រាកនៅទីនេះសិនទៅបង!!! »កំពុងតែនាំគ្នាចូលតុអង្គុយជុងវ៉ុនក៏និយាយទៅកាន់ជេយ៍ដែលទម្លាក់អង្គុយនៅកៅអីជិតខ្លួន

«  មែនហ្នឹង បាយហើយគេងនៅផ្ទះយើងទៅ យប់ហើយធ្វើដំណើរក្រែងពិបាក!! »ហុីសុឺង

«  ចិត្តក៏ចង់នៅដែរ តែលោកប៉ានៅផ្ទះម្នាក់ឯងណាមួយនាំជេយ៍នីគទៅជួបលោកតាផង លោកតានឹកចៅ!!! »

« យប់នេះខ្ញុំនាំប្ដីនិងកូនទៅគេងនៅផ្ទះហ្គាដាហ្វដែរហើយចឹងហិហិ » ស៊ុននូក៏ឆ្លងឆ្លើយដែរបែកលោកប៉ាយូរហើយមិនសូវបានជួបព្រោះខ្លួនក៏ជាប់ការងារលោកប៉ាក៏ជាប់ការងារហើយនៅក្រៅប្រទេសទៀត!!

« ពេលបងទៅទទួលប៉ា ប៉ារអ៊ូរចង់ជួបឯងសឹងអីហើយ~~~ »

« កូនចង់ជួបលោកតាដល់ហើយប៉ា~ » ស៊ុនហ៊ូនចាប់ដៃរបស់ស៊្ននូហើយប្រាប់ថាចង់ជួបលោកតា

« កូនដែរ / កូនក៏ដូចគ្នាប៉ាធំ »ប្រុសហ៊ូនស្រីជេននិយាយអស់ហើយទើបជេយ៍នីគងាកមកនិយាយជាមួយជេយ៍ដែរ

« ប្រាកដជាបានជួបមិនខានទេអាជើងល្អ!! »ជេយ៍និយាយដោយលេងសក់ក្បាលរបស់កូនឯចាស់ៗក៏សើចញញឹមទើបហុីសុឺងជាម្ចាស់ផ្ទះចាប់និយាយឡើងថា÷
«  អ៊ីចឹងនាំគ្នាញុំាបាយទៅឆាប់បានទៅរកលោកតាណាក្មេងៗ »

« បាទ/ចាស »

« តោះញុំាបាយទៅ~ »អស់សម្ដីអ្វីនឹងជជែកហើយពួកគេក៏នាំគ្នាទទួលទានអាហារពេលល្ងាចមួយនេះយ៉ាងឆ្ងាញ់ពិសារ ខុសអីតែក្មេងប្រុសម៉ាវីនកំពុងតែភ្លឹកលែងនឹកបាយនៅក្នុងចាន!!

« បងវីន..កើតអីនឹង បងហ្អា!!!  បងវីន!! »

« អ្ហា៎?Huh??ហៅ..ហៅបងហ្អេស? »ប្អូនហៅជាច្រើនដងទម្រាំតែបងនេះភ្ញាក់ចេញពីការភ្លឹកមិនដឹងគិតអីខ្លះបានភ្លឹកហៅសឹងមិនឮ!!

អន្លង់ឋានសួគ៌Ss2(ស៊េរីបំណុលជីវិតចប់✓)Where stories live. Discover now