ភាគទី46:បើគេជាអូន...

298 31 30
                                    

ថ្ងៃបន្ទាប់ប៊ីអូចាប់ផ្ដើមជីវិតថ្មី ក្នុងកន្លែងរស់នៅថ្មី ជាមួយមនុស្សថ្មោងថ្មីដែលគេមិនដែលជួប ទទួលអារម្មណ៍ដែលកក់ក្តៅមួយផ្សេងទៀតព្រោះគេរស់នៅជាមួយមនុស្សច្រើននាក់ មិននៅម្នាក់ឯងដូចជាពេលមុនទៀត អ្នកនៅទីនេះក៏ចិត្តល្អជាពិសេសគឺរាងចំណាស់យ៉ុនហូតែម្ដងគេចិត្តល្អណាស់ ~ប៊ីអូក្រោកមកធ្វើការងារជាមួយនិងវិឡាវីរួមទាំងជេគតាំងពីព្រលឹមម្ល៉េះ។
ម៉ាវីនរបួសគេនៅមិនទាន់ជាទេ តែមនុស្សដូចជាគេអត់ចេះនៅស្ងៀម ទោះមិនទាន់ជាស្រួលបួលក៏គេមានះក្រោកមកធ្វើការដែរក៏ប៉ុន្តែភាពមានះរបស់គេមិនឈ្នះយ៉ុនហូទេ!!

« ឲ្យខ្ញុំធ្វើការងារស្រាលៗក៏បានដែរលោក ប្រើដៃធ្វើតើមានប្រើខ្នងមកធ្វើណា »បើទោះបីជាពេលនេះកំពុងតែដេកផ្កាប់ដាក់ខ្នងឲ្យរាងចំណាស់លាបថ្នាំលើរបួសក៏ដោយ ក៏នៅរអ៊ូដាក់គេដើម្បីឲ្យគេព្រមឲ្យខ្លួនទៅធ្វើការវិញ~

« ឯងកុំរឹងជាមួយយើងមួយរឿងដាច់ខ្យល់ឬយ៉ាងម៉េច? បើយើងឲ្យធ្វើចាំធ្វើ បើយើងហាមគឺហាមហើយ!!! »សម្លេងមាំរឹងកម្រើសតបទៅម៉ាវីនវិញ!!

« ផ្ដាច់ការមែន!!! »ម៉ាវីនរអ៊ូតិចៗអ្វីក៏ត្រូវធ្វើតាមបញ្ជារបស់នាយម្នាក់នេះទាំងអស់ តាំងតែពីគេឈានជើងមកដល់ទីនេះ~~

« រួចហើយ ... »

« អរគុណច្រើន »

« របួសឆាប់ក្រៀមល្អណាស់ បើចង់ធ្វើការខ្លាំងពេកស្អែកអាចធ្វើបាន យើងមិនឃាត់ទេ »យ៉ុនហូនិយាយប្រាប់រាងតូចបណ្ដើររៀបចំថ្នាំសង្កូវដាក់ចូលក្នុងថាសវិញបណ្ដើរ រួចរាល់ភ្លាមក៏ចាកចេញភ្លាមដោយមិននិយាយអ្វីថែមសូម្បីបន្តិច~ម៉ាវីនវិញកំពុងតែព្យាយាមក្រោកអង្គុយវិញទាំងសភាពអាក្រាតល្វែងខាងលើ!!!

« លើកក្រោយវាត់អោយស្លាប់តែម្ដងទៅប្រហែលល្អ»ក្រោកអង្គុយបានភ្លាមរអ៊ូភ្លែត~បើចង់វាយ វាយឲ្យស្លាប់តែម្ដងមក វាយក្បែរស្លាប់វាវេទនាជាងវាយស្លាប់ បើស្លាប់ក៏ស្លាប់បាត់ឈឺតែរយ:ពេលខ្លី តែរបៀបនេះវិញឈឺពេលគេវាយហើយនៅមកដេកព្យាបាលឲ្យទ្រាំទ្ររបួសច្រើនថ្ងៃទៀត!!!!
  ~យូហានកំពុងតែកាន់ឯកសារការងារទៅឡានមុនចៅហ្វាយ ចៅហ្វាយទើបតែចេញពីមលលវីននៅរៀបចំខ្លួនបន្តិចសិនទើបរួច~រឺងៗ~កំពុងតែចុះកាំជណ្ដើរទូរស័ព្ទរោទ៍គេក៏រហ័សទទួលដែរ

អន្លង់ឋានសួគ៌Ss2(ស៊េរីបំណុលជីវិតចប់✓)Where stories live. Discover now