ភាគទី54: យើងកាន់តែធ្វើលើសមុន

254 31 15
                                    

   +ផ្ទះនៅឯសមុទ្រ
នាពេលល្ងាចនៅក្នុងផ្ទះមានភ្លើងអំពូលបំភ្លឺ តុបាយរៀបចំដោយម្ហូប តែផ្ទះហាក់ដូចជាគ្មានមនុស្សទេ ស្ងប់ស្ងាត់ល្អណាស់...ប៉ុន្តែភ្លាមនោះ អ្នកដែលរៀបចំគ្រប់យ៉ាងគឺបានបង្ហាញខ្លួនចេញពីផ្ទះបាយមកដោយដៃរបស់គេកាន់ថាសដាក់ផ្លែឈើពីរចានមក ហើយនេះគឺជាគេ...ជុងវ៉ាន ហ្សេនដេ...។ ទីនេះអ្នកគ្រប់គ្នាក៏ប្រាកដជាស្គាល់ដែរ គឺផ្ទះនៅឯសមុទ្ររបស់គ្រួសារហ្សេនដេនោះអី ពេលនេះកូនប្រុសច្បងនៃហ្សេនដេកំពុងតែនៅក្នុងផ្ទះមួយនេះហើយ!!+

  ទឺត~ទឺត!! ~ សុីផ្លេឡាននៅមុខផ្ទះបានបន្លឺដាស់ដល់ត្រចៀកជុងវ៉ានឲ្យងាកភ្នែកទៅរកឡាននៅខាងក្រៅតាមចន្លោះតិចតួចដែលមើលឃើញ គេមកហើយ...!!! មិនចាំយូរក្នុងនាមជាម្ចាស់ផ្ទះក៏ចេញទៅទទួលភ្ញៀវរបស់ខ្លួន~
  ក្រោយរបងផ្ទះបើក ឡាននោះបានបើកចូលមកខាងក្នុងហើយទៅឈប់នៅមុខទ្វារផ្ទះ ....ពេលដែលឡានឈប់ អ្នកនៅក្នុងឡានក៏ចុះមកដែរ....ជំហ៊ានជើងឈានចុះមិននឹងបង្ហាញពីជើងរហូតដល់ផ្ទៃមុខរបស់គេ~ ហើយនេះហើយគឺជាគេម្នាក់នោះ គេគឺ យ៉ុនហូ នេហ្វៀអាន់ !!!

« ខានជួបគ្នាយូរហើយ!! »ជុងវ៉ានហារស្ដីមុន យ៉ុនហូក៏តបថា÷

« ចូលក្នុងបាននៅ? ចុកជើង! »

« អញ្ជើញ!! »បើគេនិយាយប៉ុណ្ណឹងហើយមានតែអញ្ជើញគេឲ្យចូលក្នុង ចូលឆាប់ក៏បាននិងឆាប់បាននិយាយគ្នាដាច់ស្រេច។ សរុបមកជុងវ៉ានមិនបានទៅនិយាយរឿងផ្ទះនៅឯបារាំងហើយកាលដែលមានលេខCallទៅយ៉ុនហូចុចបិទហើយCallម្ដងទៀតនោះគឺជាជុងវ៉ាននេះឯង គ្មានបំណងCallពីរលើកទេតែដំបូងនៅរេរាមិនហ៊ានតែក៏ត្រូវតែហ៊ាន ព្រោះជុងវ៉ានចង់បញ្ចប់គ្រប់យ៉ាងដោយខ្លួនឯង គេមិនអាចទ្រាំឃើញនរណាទុក្ខសោកព្រោះតែអ្វីដែលគេជាអ្នកបង្កឡើងនោះទេ ។
ហេតុនេះទើបគេមិនប្រាប់ឲ្យអ្នកគ្រប់គ្នាដឹងថាគេកំពុងតែធ្វើអ្វី សូម្បីតែថេម៉ូដែលជាស្វាមីរបស់គេហើយក៏ត្រូវជាប្អូនរបស់យ៉ុនហូក៏គេមិនប្រាប់ឲ្យដឹងដែរ~ ព្រោះតែខ្លួនដឹងបើគេចង់ធ្វើអ្វីហើយប្រាប់ថេម៉ូ ថេម៉ូច្បាស់ជាហាមគេ100ភាគរយតែម្ដង ទើបគេធ្វើរឿងនេះតែម្នាក់ឯង ប៉ុន្តែក៏មានជួលក្មេងឲ្យសេុីបរកពីយ៉ុនហូដែរទើបបានជាពេលនេះត្រូវមកជួបគ្នានោះ~ ចាំទេថ្ងៃដែលជុងវ៉ាននិយាយទូរស័ព្ទប្រាប់អ្នកម្ខាងទៀតឲ្យបន្តការងាររបស់គេហើយឲ្យលឿនបំផុត?រឿងទាំងនោះហើយដែលពាក់ព័ន្ធជាមួយយ៉ុនហូនោះ ។
    +ខាងក្នុង
មកដល់ខាងក្នុង យ៉ុនហូដើរចូលអង្គុយនៅតុអាហារយ៉ាងសង្ហារ ឯម្ចាស់ផ្ទះក៏ចូលអង្គុយដែរ

អន្លង់ឋានសួគ៌Ss2(ស៊េរីបំណុលជីវិតចប់✓)Where stories live. Discover now