ក្រោយភ្ញៀវដែលបានអញ្ជើញមកលេងចេញទៅវិញបាត់ ឥឡូវទុកឲ្យអ្នកខាងក្នុងដោះស្រាយជាមួយគ្នាម្ដង~
« ទៅមើលជេគទៅ »
« បាទ »ចៅហ្វាយបញ្ជារយូហានក៏រហ័សឱនលាចាកចេញពីបន្ទប់មួយនេះដើម្បីទៅរកជេគ រវល់តែចរចារជាមួយឪក្មេកខ្ជិលចង់ឲ្យប្អូនមករញ៉េរញ៉ៃក៏ឃុំជេគនៅក្នុងបន្ទប់តែម្ដងទៅ!!!! យ៉ុនហូសម្លឹងទៅបងប្អូនដែលចង់ជាប់នៅកៅអីក្បែរគ្នា~
« ថី?ម៉េចក៏ហូរទឹកភ្នែក?? »ទោះបីអង្គុយស្ងាត់មិនមាត់ក៏ដោយតែទឹកភ្នែករបស់ពួកគេនៅហូរបួករួមនឹងដានចាស់ដែលមិនទាន់ស្ងួត
« យើងអត់ចូលចិត្តមនុស្សយំទេណា ចាំបន្តិច... »យ៉ុនហូក្រោកពីកៅអីដើរទៅយកអីមកជូតទឹកភ្នែកឲ្យក្មេងៗ
« ស្រីស្អាតកុំយំអី បងអាណិតណា!! »ប្រើក្រដសជូតទឹកភ្នែកឲ្យស្រីវីនៅនិយាយថាអាណិតទៀតសម្ដីនិយាយចេញមកក៏ដឹងដែរថាឌឺដងប៉ុណ្ណា!!
« ឯងក៏ចឹងដែរ ក្មេងល្អរបស់បង!!! »ជូតទឹកភ្នែកឲ្យប្អូនគេរួចហើយទើបបន្តមកជូតឲ្យបងគេម្ដង!!
« អ្វីដែលលោកនិយាយ ពួកខ្ញុំក៏ធ្វើ ពេលណាបានលែងដែរទៅ? »យ៉ុនហូកំពុងជូតទឹកភ្នែកឲ្យម៉ាវីនបានឮសំណួររបស់វីនមែនហើយកាលបានស្រាយអាចំណងអស់នេះចេញ!!
« សំណួរនេះយើងមិនចូលចិត្តទេ !! /ស្អីលោកឯងហ្នឹង!!!»សម្ដីរបស់នាយពោលចេញស្របនឹងដៃខ្ញាំកញ្ឆក់សក់ក្បាលខាងក្រោយអោយវីនងើបមុខឡើង ស្រវីឃើញក៏ស្រែកសួរ ឪគេមិនដែលធ្វើបែបនេះផងលោកឯងអាណាគេក៏ថ្លាមពាសមេឃម៉េស??? យ៉ុនហូឮហើយក៏បានត្រឹមតែញញឹមចុងមាត់តែប៉ុណ្ណឹង!!
« ??? /»យ៉ុនហូស្រាប់តែឱនសង្គ្រប់ថើបមាត់ម៉ាវីនភ្លាមៗនៅចំពោះមុខស្រីវី ~វិឡាវីបើកភ្នែកធំៗហាក់ភាំងអស់រលីងពេលឃើញយ៉ុនហូថើបបងរបស់គេ ឋាន:ជេគដល់ជាគូដណ្ដឹងមិនដែលបានថើបវីនម្ដងផង ច្រើនបំផុតបានត្រឹមតែឱប ថើបសក់ក្បាលតែប៉ុណ្ណឹងចុះយ៉ុនហូនេះជាពីណាគេម៉េចក៏ហ៊ានថើបបងអញញញញញញ!!!!!!!
« លោកឯងធ្វើស្អីនឹងកុំធ្វើបែបនេះដាក់បងយើង!! »ស្រីវីស្រែកដាក់យ៉ុនហូម្ដងទៀតប្រឹងរំកិលកៅអីទៅជិតបងប្រុសរបស់គេ មើលចុះគេថើបបងរបស់ខ្លួនដោយបង្ខំទោះវីនរើក៏មិនឈ្នះយ៉ុនហូដដែល~
YOU ARE READING
អន្លង់ឋានសួគ៌Ss2(ស៊េរីបំណុលជីវិតចប់✓)
Short Storyការជ្រើសការសងសឹកជាធំ ដួងចិត្តរបស់ឯងត្រូវតែខ្ទេចខ្ទាំ ព្រោះឯងជាដើមហេតុ ហុីសុឺង ហ្គីវីស... ស៊េរីបំណុលជីវិត យ៉ុនហូ នេហ្វៀអាន់ × ម៉ាវីន ហ្គីវីស ( Harukyu ) និពន្ធដោយ : មីនហ្គី