សកម្មភាពនៃការបញ្ជូនទំនិញចេញរបស់នេហ្វៀអាន់គឺទៅមិនដល់ត្រើយដូចលើកមុន ព្រោះតែកប៉ាល់ត្រូវបានផ្ទុះដូចជាលើកមុនដែរ ដោយគ្រប់គ្នាសុទ្ធតែមានសុវត្ថិភាព ជេឆាន់ដឹកនាំពួកគេត្រឡប់មកវិញតាមរយ:អូប័រ និងកាណូតដែលបានបើកទៅហាក់ដូចជាត្រៀមសម្រាប់ហេតុការណ៍នេះរួចទៅហើយ??? ប៉ុន្តែគ្រប់គ្នាបែរជាមិនដឹងថាយ៉ុនហូនៅឯណា....
« លោកឈប់យំទៅបានទេ!!! »ជេឆាន់និយាយប្រាប់ឲ្យប៊ីអូឈប់យំព្រោះតែគេគិតតែពីយំមិនឈប់សោះអាគេប្រាប់ហើយហ្នឹងថាកុំបារម្ភចៅហ្វាយមិនអីទេ!!
« លោកថាបងយ៉ុនមិនអី ចុះឯណាបងយ៉ុន?ម៉េចក៏មិនឃើញគាត់? លោកកុហក!!! »ប៊ីអូនៅតែបន្តទួញសោកយ៉ាងគួរឲ្យអាណិតចូលតួបានល្អដល់ហើយណ៎!
« ចៅហ្វាយមិនអីទេ ដេស៊ុងនៅជាមួយគាត់ហើយទុកចិត្តចុះ »
« ....??? »ហាស់?ដេស៊ុងនៅជាមួយយ៉ុនហូហ្អេស?
« បង..បងយ៉ុន នៅជាមួយដេស៊ុង??ក្រែង~ក្រែងបងយ៉ុនថាសម្លាប់ដេស៊ុងហើយហ្អេស??? »ការធ្វើជាមិនដឹងមិនឮរបស់ប៊ីអូនៅតែសម្ដែងចេញមកសមឲ្យជេឆាន់បានឃើញដដែល សម្ដែងសមណាស់ឲ្យលេខមួយ!!
« ខ្ញុំម៉េចនឹងដឹង...លោកសម្រាកទៅ ទម្រាំដល់កំពង់វិញអាចនឹងមេឃភ្លឺហើយ!!! »ជេឆាន់ប្រាប់ឲ្យប៊ីអូគេងហើយគេក៏ដើរចេញត្រង់នេះទៅឈរនៅម្ខាងទៀតសម្លឹងមើលអ្នកផ្សេងៗទៀតឯប៊ីអូក្រោយជេឆាន់ទៅបាត់ក៏លេចទឹកមុខមួម៉ៅឡើងមក!!
« ឯងហ៊ានជួយវាផងហ្អេសអាដេ!!! »ពាក្យទាំងនេះបានត្រឹមតែនិយាយក្នុងចិត្ត ដោយទឹកមុខខឹងនឹងដេស៊ុងជាខ្លាំង~ឯងកុហក់យើងផង??
+Skip...
នៅឯនេហ្វៀអាន់ឯណេះដឹងស្រាប់ហើយថាសភាពគឺវាតឹងចិត្តប៉ុណ្ណា ព្រោះទីនោះសម្បូរអ្នកខូចចិត្ត...យូហានមិនទាន់ចង់លូកដៃក្នុងរឿងរបស់ជេគនិងវីនពេលនេះទេ ចង់ឲ្យពួកគេរំងាប់អារម្មណ៍រៀងខ្លួនសិនចុះ ស្អែកចាំជួយនិយាយខ្លះៗក្រែងប្រសើរជាងនេះ ប៉ុន្តែពេលនេះគេបែរជាកំពុងរៀបចំចេញទៅកំពង់ទៅវិញ ព្រោះតែជេឆាន់ជូនដំណឹងមកគេរួចរាល់ហើយ គេចង់ទៅចាំចៅហ្វាយនៅឯកំពង់តែម្ដង~ប៉ុន្តែ.....
ជំហ៊ានជើងត្រូវបានឈប់ទាំងដែលខ្លួនមិនទាន់ចេញហួសពីបន្ទប់ផង គ្រាន់តែបើកទ្វារចេញមក ប្រទះឃើញជេគនៅឈរមុខបន្ទប់គេបាត់ទៅហើយ..
YOU ARE READING
អន្លង់ឋានសួគ៌Ss2(ស៊េរីបំណុលជីវិតចប់✓)
Short Storyការជ្រើសការសងសឹកជាធំ ដួងចិត្តរបស់ឯងត្រូវតែខ្ទេចខ្ទាំ ព្រោះឯងជាដើមហេតុ ហុីសុឺង ហ្គីវីស... ស៊េរីបំណុលជីវិត យ៉ុនហូ នេហ្វៀអាន់ × ម៉ាវីន ហ្គីវីស ( Harukyu ) និពន្ធដោយ : មីនហ្គី