ភាគទី26: គោលដៅបន្ទាប់

199 16 1
                                    

ព្រឹកថ្ងៃថ្មីម៉ាវីនត្រូវក្រោកពីព្រឹកហើយធ្វើអាហារពេលព្រឹកជាមួយអ្នកបម្រើដើម្បីអោយម្ចាស់ផ្ទះទទួលទាន ស្របពេលដែលម៉ាវីនលើកអាហារមកដាក់នៅតុ យ៉ុនហូក៏កំពុងចុះមក!!

« ថ្ងៃនេះឯងមិនបាច់ទៅធ្វើការនៅកំពង់ទេ »នាយចូលអង្គុយនៅកៅអីមេគ្រួសារហើយបង្ហើបសំដីខ្លះៗប្រាប់ដល់វីន

« ហេតុអី? »

« ថ្ងៃនឹង មានភ្ញៀវពិសេសមកផ្ទះ សង្ឃឹមថាឯងនឹងរៀបចំផ្ទះបានល្អ!!! »

« បាទ »ឮរាងតូចឆ្លើយយល់ព្រមហើយនាយក៏ញញឹម ពេលនោះយូហានក៏ចុះមកជាមួយជេគ~

« អរុណសួស្តីចៅហ្វាយ »យូហានចុះមកញញឹមរីករាយជាមួយចៅហ្វាយប្រុសឋាន:គេនិងយ៉ុនហូនៅជាមួយគ្នាយូក៏មិនខុសអីប្រៀបដូចជាបងប្រុសនិងប្អូនប្រុសដែរ!!

« ភ្ញាក់ហើយ យ៉ាងម៉េចដែរជេគ គេងលក់ស្រួលឬអត់? »ឃើញប្អូនដើរមកអង្គុយអត់មាត់កនាយក៏សួរទៅប្អូន

« បាទ ធម្មតាទេបង!! »ជេគឆ្លើយទាំងញញឹមតិចៗ

« អ្ហា៎!!! នាំគ្នាហូបបាយទៅ »ម្ចាស់ផ្ទះប្រាប់អោយគ្រប់គ្នាញុំាបាយ យូហានធ្វើខ្លួនធម្មតា ម៉ាវីនវិញចោលក្រសែភ្នែកសម្លឹងគូរដណ្ដឹងកើតឆ្ងល់មិនដឹងព្រឹកនឹងគូដណ្ដឹងកើតអីបានមករាងស្ងៀមៗចឹង!!

   +Skip

« ឆេកូអ្ហា..ឡើងទៅមើលប៉ាធំមើលភ្ញាក់ឬនៅកូន!! »ជុងវ៉ានចេញពីផ្ទះបាយមកមានអាហារនៅក្នុងដៃស្រែកប្រាប់កូនដែលអង្គុយលេងកូនឡាននៅលើសាឡុង!!

« បាទប៉ាតូច!! »ឆេកូក្មេងឆ្លាត ក្មេងស្ដាប់បង្គាប់ឮសំដីប៉ាតូចប្រាប់ភ្លាមក៏រហ័សចុះពីសាឡុងហើយរត់ឡើងទៅបន្ទប់ដើម្បីទៅមើលប៉ាធំភ្ញាក់ឬនៅ ជុងវ៉ានឃើញកូនរត់ទៅហើយនាយញញឹម ទោះពីមុនអាចនឹងអាក្រក់ឈឺចាប់ទុក្ខសោក តែពេលនេះគេទទួលបានតែពាក្យថាក្ដីសុខ ក្ដីសុខដែលបានរស់នៅជាមួយមនុស្សដែលសំខាន់ក្នុងជីវិត ក្ដីសុខដែលស្វាមីផ្ដល់អោយ ថេម៉ូមិនដែលអោយរាងតូចនិងកូនលំបាកទេ ពីពេលដំបូងថេម៉ូស្រលាញ់រាងតូចខ្លាំងប៉ុណ្ណាពេលនេះក៏រឹតតែស្រលាញ់លើសមុនទៅទៀត ថេម៉ូជាអ្នកចេញធ្វើការខាងក្រៅរងចំណូលតែទោះមិនរកក៏អត់ស្លាប់ដែរកុំភ្លេចគេក៏ជាកូនម្នាក់របស់នេហ្វៀអាន់!!! ជុងវ៉ាននៅផ្ទះថែរក្សាផ្ទះមើលកូន គេមានប្រវត្តិធ្លាប់ជាប់គុកបើចេញទៅរកការងារខាងក្រៅដើម្បីជួយសម្រាលបន្ទុកប្ដីប្រហែលពិបាកបន្តិចហើយមានតែនៅផ្ទះរក្សាទ្រព្យគ្រួសារនឹងឯង!!

អន្លង់ឋានសួគ៌Ss2(ស៊េរីបំណុលជីវិតចប់✓)Where stories live. Discover now