ភាគទី14:ថ្នាំកម្លាំង

244 33 12
                                    

ថ្ងៃបន្ទាប់តួនាទីជាអ្នកបម្រើរបស់ម៉ាវីននៅតែបន្តធម្មតា នាយធ្វើអាហារពេលព្រឹករួចក៏ប្រញាប់ប្រញាល់រៀបចំមកដាក់លើតុ មិនហ៊ានយឺតយ៉ាវនាំតែចៅហ្វាយស្ដីបន្ទោស~ ម៉ាវីនរៀបចំតុរួចរាល់ យ៉ុនហូក៏កំពុងចុះមកពីខាងលើ ជេគ៍ក៏កំពុងដើរមកចូលរួមតុអាហារពេលព្រឹកនេះផងដែរ

« សូយ៉ាទៅតាមយូហានមករួមតុអាហារ »

« ចាសចៅហ្វាយ »

« រៀបចំសម្រាប់យូហានផង »នាយទម្លាក់អង្គុយដល់កៅអីភ្លាមបង្គាប់ទៅកាន់ម៉ាវីនភ្លាម

« បាទចៅហ្វាយ »ម៉ាវីនទទួលបញ្ជាហើយទៅផ្ទះបាយដើម្បីត្រៀមចានមួយសម្រាប់ទៀត

« លោកពូមានទាក់ទងមកឯងខ្លះឬអត់ជេគ »ជេគកំពុងតែអង្គុយស្ងៀមស្ងាត់ក៏បានទទួលសំណួររបស់យ៉ុនហូ

« តើខ្ញុំអាចដឹងបានយ៉ាងម៉េច បើបងយកទូរស័ព្ទខ្ញុំទៅបាត់ហើយនោះ? »

« អ៎..បងភ្លេច ចាំបងប្រាប់លោកពូអោយថាឯងសុខសប្បាយ »

« អរគុណបងខ្លាំងណាស់ ផ្ដាំប្រាប់លោកប៉ាផងថា អោយលោកមកកូរ៉េ មកយកខ្ញុំទៅវិញ រួមជាមួយគូដណ្ដឹងខ្ញុំ ខ្ញុំពិតជាធុញទ្រាន់នឹងទីនេះ បើដឹងថាបងជាមនុស្សបែបនេះ ខ្ញុំមិនមកជាន់ទេ ហើយក៏មិនអោយបងធ្វើដាក់វីនបែបនេះដែរ »ជេគតបតទៅបងប្រុសធម៌វិញល្មមអ្នកម្ខាងទៀតស្ដាប់ហើយរអៀសខ្លួនខ្លះ តែអត់ផង យ៉ុនហូញញឹមញញែមសប្បាយចិត្តធម្មតា

« បានតើ បើឯងចេញពីនេះបានក៏ចេញទៅ បងដែលឃាត់ឯងពីពេលណា? »

« អរគុណដែលបងមិនឃាត់ តោះវីន ទៅជាមួយបង »ជេគក្រោកឡើងពីកៅអីហើយដើរទៅអូសទាញម៉ាវីនរកតែអ្នកខាងនោះរកនិយាយអីមិនទាន់

« ជេគ ប្រយ័ត្នធ្លាក់ចានណា »ជេគឮហើយ ទាញចាននោះដាកលើតុហើយចាប់កាន់ដៃរបស់ម៉ាវីនជាប់

« ខ្ញុំនឹងវីនចេញពីនេះអោយបងមើល ! »ជេគពោលតែប៉ុណ្ណេះក៏អូសទាញម៉ាវីនដើរចេញពីមុខយ៉ុនហូទៅ យ៉ុនហូតាមមើលពួកគេ

« ចៅហ្វាយ នេះពួកគេ...! »យូហានមកដល់ឃើញជេគដឹកដៃម៉ាវីនសំដៅទៅក្រៅដើម្បីចេញពីផ្ទះ

អន្លង់ឋានសួគ៌Ss2(ស៊េរីបំណុលជីវិតចប់✓)Where stories live. Discover now