+នេហ្វៀអាន់
យូហានត្រឡប់មកពីធ្វើការ យកឡានទុកកន្លែងចតរួច ក៏រូតរះជំហានជើងចូលទៅក្នុងផ្ទះដើម្បីរាយការណ៍រឿងខ្លះៗដល់ចៅហ្វាយ ប៉ុន្តែជំហ៊ានជើងរបស់នាយកម្លោះយូហានត្រូវបានឈប់ ភ្នែកវិញងាកសម្លឹងមើលទៅមាត់ទ្វារ ឃើញជេគចុះចេញពីតាក់សុីដើរចូលមកទាំងមានមានពិរុទ្ធ ធ្វើខ្លួនប្លែកៗរាងភ័យៗដើរងាកក្រោយផងអីផង ធ្វើអោយយូហានយកចិត្តឈឺឆ្អាលសម្គាល់លើសកម្មភាពរបស់ជេគ ទើបតែមកពីណាធ្វើខ្លួនភ័យៗចឹង!!!« អ្នកប្រុសជេគ / អស៎...»ជេគដើររវល់តែងាកក្រោយស្មារតីក៏ដូចជាឡេឡឺផង យូហានដើរទៅស្ទាក់ពីមុខហៅជេគធ្វើអោយជេគអស់ព្រលឹងរលីង
« បងហាន... »
« អ្នកប្រុសទើបមកពីណា? ទឹកមុខស្លេកស្លាំងម្ល៉េះ?? កើតអីហេស? »
« គឺ..គឺ..ខ្ញុំ..អឺ.. »ជេគនៅភ័យញាប់ញ័ររកអីឆ្លើយប្រាប់យូហានអត់ចេញ
« ខ្ញុំ...ខ្ញុំទៅខាងក្នុងហើយ... »
« អ្នកប្រុស ...អ្នកប្រុសឈប់សិន..អ្នកប្រុស »ជេគរហ័សដើរចូលទៅក្នុងផ្ទះគេចមុខយូហាន យូហានហៅគេហើយក៏ប្រញាប់ទៅតាមដែរ អ្នកប្រុសប្រាកដជាទើបតែមកពីណាហើយធ្វើអីមួយមិនខានមិនចឹងមិនមានពិរុទ្ធបែបនេះទេ~~~!!!
« មកវិញហើយហ្អេស ប្អូនរបស់បង? »ជេគកំពុងដើរគេចពីយូហានរវល់ងាកក្រោយមិនបានចាប់អារម្មណ៍បងប្រុសដែលអង្គុយនៅលើសាឡុងរងចាំដំណឹងល្អទេ!!
« យ៉ាងម៉េចហើយ?? ម៉េចក៏ដូចជាភ័យម្ល៉េះ?? បានសម្រេចហើយឬ??? »នាយរហ័សក្រោកទៅក្បែរប្អូនស្របជាមួយទឹកមុខរីករាយ
« អឺ..គឺ... »
« ចៅហ្វាយអោយអ្នកប្រុសទៅធ្វើអី? »យូហានដែលចូលមកបានឮយ៉ុនហូសួរជេគនាយក៏សួរដែរ
« អ៎..យូហាន...ឯងមកក៏ល្អហើយ មកស្ដាប់ដំណឹងល្អជាមួយគ្នាទៅ »
« ដំណឹងល្អ? ដំណឹងល្អអីទៅចៅហ្វាយ? »សញ្ញាសួរនៅក្នុងខួរក្បាលរបស់យូហាន ខ្លួនរវល់តែទៅធ្វើការមិនបានដឹងសោះថានៅផ្ទះមានរឿងអីមកដល់ផ្ទះភ្លាមវង្វេងអស់តាមអត់ទាន់~~~
« យ៉ាងម៉េចហើយជេគ? សម្រេចឬអត់? និយាយមក »យ៉ុនហូបកមកសួរប្អូនវិញគេពិតជាចង់ដឹងខ្លាំងណាស់ឆាប់និយាយមក
YOU ARE READING
អន្លង់ឋានសួគ៌Ss2(ស៊េរីបំណុលជីវិតចប់✓)
Short Storyការជ្រើសការសងសឹកជាធំ ដួងចិត្តរបស់ឯងត្រូវតែខ្ទេចខ្ទាំ ព្រោះឯងជាដើមហេតុ ហុីសុឺង ហ្គីវីស... ស៊េរីបំណុលជីវិត យ៉ុនហូ នេហ្វៀអាន់ × ម៉ាវីន ហ្គីវីស ( Harukyu ) និពន្ធដោយ : មីនហ្គី