ភាគទី39:ខ្លាចភ្លេចមុខប្អូនថ្លៃ

286 23 9
                                    

ប្រើរយៈពេលសមល្មមទើបម៉ាវីនចាត់ចែងលើខ្លួនឯងហើយបានមកផ្ទះបាយ ខំរូតរះណាស់នៅតែយឺត ...តែសំណាងដែរមានប្អូនស្រីឡើងមកធ្វើជំនួសបងក៏ព្រោះតែពួកគេទម្លាប់ឡើងធ្វើអាហារពេលព្រឹកស្រាប់ទៅហើយរយ:ពេលដែលរស់នៅជាមួយប៉ាធំហើយគ្មានប៉ាតូចនោះ~~~~

« ហ្អ៎..វី!! »

« បងវីន... អរគុណសួស្តីបង!! »

« ជិតរួចនៅហ្នឹង បងជួយ សុំទោសបងក្រោកយឺតថ្ងៃនេះ!! »

« មិនអីទេបង...ចុះបងជេគនោះ?  »

« ប្រហែលជាមិនទាន់ភ្ញាក់ទេដឹង »

« ពីយប់មិញបងជួបបងជេគដែរឬអត់? »

« យប់មិញ? »ម៉ាវីនចងចិញ្ចើមឡើងឆ្ងល់ យប់មិញដូចជាអត់ឃើញផង ហើយបើគាត់ឡើងទៅមែនមិនដឹងជាបានឮអ្វីដែលគេនិងយ៉ុនហូនិយាយគ្នាដែរអត់?បើដឹងក៏ដឹងថាវីនត្រូវយ៉ុនហូថើបដែរហើយ??

« ចាសបងជេគសួររកបង ខ្ញុំក៏ប្រាប់ថាបងនៅជាមួយលោកយ៉ុនហូ បើបងអត់ឃើញ ប្រហែលបងជេគមិនឡើងទៅទេដឹង »

« អ្ហឹម~ ប្រហែលហើយ បងក៏ជាប់ធ្វើការងារឲ្យចៅហ្វាយ មិនបានចាប់អារម្មណ៍អី.... »

« ចាំបងជេគមកចាំសួរទៅក្រែងល៎គាត់មានអ្វីចង់និយាយជាមួយបងដឹង »

« បាទ ចាំបងសួរ!! »ទាំងពីរនាក់បងប្អូនជជែកបណ្ដើររៀបចំធ្វើបាយម្ហូបបណ្ដើរជួយគ្នាម្នាក់បន្តិចៗឆាប់ហើយ!!!!
   អ្នកខាងក្រៅឯណេះ ក៏ទើបតែឃើញបើកឡានចូលដល់ក្នុងផ្ទះ គ្រាន់តែឡានឈប់ភ្លាម ជេគចុះចេញពីក្នុងឡានយ៉ាងលឿន គេចេញពីបាំងកៅអីខាងក្រោយមិនមែនខាងមុខនោះទេ(ខ្ជិលចង់ជិះជិតអ្នកខ្លះ) ។

« អ៎ជេគ! មកវិញហើយ? »ជេគចូលមកដល់ខាងក្នុងភ្លាមជួបគ្នានឹងយ៉ុនហូដែលទើបតែចុះមកខាងក្រោម ថាចង់ទៅផ្ទះបាយមើលការងាររបស់កូនចាបកូនព្រាបបន្តិចតែជេគក៏មកទាក់ដំណើរគេមុន~

« បងឃើញហើយសួរធ្វើអី? »និយាយតែប៉ុណ្ណឹងក៏ដើរហួសបងប្រុសឡើងទៅខាងលើសំដៅទៅបន្ទប់ខ្លួនឯងធ្វើមិនដឹងឯយ៉ុនហូក៏ងាកទៅមើលដំណើរដែរចាកចេញទៅរបស់ជេគដែរ

« ចុម ឈ្លើយ »បាក់មុខទាំងព្រឹកម៉ងខំសួរហើយបើគ្រាន់តែឆ្លើយថាបាទបងខ្ញុំមកវិញហើយមួយឃ្លានឹងទៅវាថីលេងហារឡើងបងឃើញហើយសួរធ្វើអី តែត្រូវដែរតើបើឃើញនឹងភ្នែកហើយសួរបើមិនទាន់មកម៉េចនឹងឃើញ???

អន្លង់ឋានសួគ៌Ss2(ស៊េរីបំណុលជីវិតចប់✓)Where stories live. Discover now