+ព្រលានយន្តហោះ...
« សុំទោសផងអ្នកប្រុស ដែលខ្ញុំមកទទួលអ្នកប្រុសយឺត » យូហានរត់មករកចៅហ្វាយដែលកំពុងអូសវ៉ាលីចេញមកងាករកអ្នកមកទទួលខ្លួន ~គ្រានោះ បើទោះបីជាចំណីរបស់ចៅហ្វាយខ្លួនមកដល់មាត់ល្អាងក៏ដោយក្ដី តែនាយមិនបានតាមដំណើរទៅចាប់នាងអោយចៅហ្វាយនោះទេព្រោះមិនទាន់ដល់ពេលល្អនោះទេ ទើបគេប្រញាប់មកព្រលានដើម្បីទទួលប្អូនធម៌របស់យ៉ុនហូ ឯវិឡាវីនាងទៅដល់ផ្ទះពូរបស់នាងដោយសុវត្ថិភាព« មិនអីទេ ខ្ញុំដឹងថាបងរវល់ បានបងមកទទួលខ្ញុំ ខ្ញុំត្រេកអរណាស់ទៅហើយ »នាយកម្លោះដោះវែនតាចេញនិយាយជាមួយកូនចៅរបស់បងធម៌យ៉ាងសមគួរមិនបានខឹងច្រលោតដែលត្រូវចាំគេយូរនោះទេ
« ឥឡូវនេះរូតដំណើរទៅផ្ទះទៅ ចៅហ្វាយកំពុងចាំអ្នកប្រុស »
« បាទបង »សាសងញញឹមញញែមជាមួយអ្នកមានអាយុបង ~ទាំងពីរប្រាណក៏ស្រូតដំណើរឆាប់វិលត្រឡប់ទៅភូមិគ្រឹះវិញ
* ជេគសុីម អាយរេ កូនប្រុសទោលរបស់អាយរេ ទីកំណើតនៅប្រទេសអូស្ត្រាលី តែធ្លាប់មករស់នៅកូរ៉េច្រើនឆ្នាំចេះភាសាកូរ៉េបានស្ទាត់ទាំងគ្រួសារ ក៏មានគូគាប់ជាជនជាតិកូរ៉េផងដែរ ត្រឡប់មកទឹកដីកូរ៉េលើកនេះប្រហែលគិតគូររៀបចំមង្គលការហើយ
នាងស្រីវិឡាវីឯណេះ លួចមកផ្ទះពូរបស់នាង មកសួរនាំជីកឬសគល់រឿងចាស់ៗរបស់ឪពុកដើម្បីអោយដឹងពីអ្នកដែលចាប់បងរបស់នាងទៅ តែរកឃើញត្រៀមបែកក្បាលទៅ!!
« លោកប៉ាខ្ញុំនឹងសម្លាប់មនុស្ស? ពូនិយាយកុហកខ្ញុំដឹង? »ទាំងពូក្មួយអង្គុយលើសាឡុងនិយាយគ្នា មិនដឹងជានីគីនិយាយអ្វីប្រាប់នាងខ្លះទើបនាងសួរបែបនេះ!! ប៉ាខ្ញុំនឹងហ្អ៎សម្លាប់មនុស្ស?បោកក្មេងទៅ!
YOU ARE READING
អន្លង់ឋានសួគ៌Ss2(ស៊េរីបំណុលជីវិតចប់✓)
Short Storyការជ្រើសការសងសឹកជាធំ ដួងចិត្តរបស់ឯងត្រូវតែខ្ទេចខ្ទាំ ព្រោះឯងជាដើមហេតុ ហុីសុឺង ហ្គីវីស... ស៊េរីបំណុលជីវិត យ៉ុនហូ នេហ្វៀអាន់ × ម៉ាវីន ហ្គីវីស ( Harukyu ) និពន្ធដោយ : មីនហ្គី